វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 4 / 50
-
ពនេចរ នាម
អ្នកត្រាច់ទៅក្នុងព្រៃ ( ព្រានព្រៃ )
-
ពន់ គុណនាម
ហួស, ក្រៃ, លើសលន់; ពាក្យសម្រាប់និយាយផ្សំនឹងពាក្យប្រមាណ, ពេកថាពន់ប្រមាណគឺហួសប្រមាណ; ពន់ពេកឬពេកពន់គឺហួសពេក, ពេកណាស់ ( ច្រើនប្រើតែក្នុងកាព្យ )
-
ពន់ព្រលប់
ហួសពីព្រលប់គឺវេលាបន្ទាប់ពីព្រលប់ធំទៅ។
-
ពន្ទ កិរិយាសព្ទ
( ម . ព . ពន )។
-
ពន្ធ នាម
សួយ, អាករដែលប្រជានិករត្រូវបង់តាមកំណត់
-
ពន្ធគយ នាម
ពន្ធយកលើទំនិញនាំចេញនាំចូលឬឆ្លងកាត់ប្រទេសណាមួយ។
-
ពន្ធចង នាម
ពន្ធខ្ពស់បំផុតដែលបានសន្យានៅពេលចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។
-
ពន្ធចំពោះ នាម
ពន្ធដីស្រែចម្ការជាដើមដែលសាមីខ្លួនជាម្ចាស់របស់ត្រូវបង់ជូនរាជការតាមចំនួនដែលមានកម្រិតទុកជាស្រេចក្នុងបញ្ជី។
-
ពន្ធដារ
ពន្ធគ្រប់មុខ
-
ពន្ធនាការ នាម
អាការចង, អាការដែលជាប់, ដែលជំពាក់នៅ
-
ពន្ធនាគារ នាម
ផ្ទះសម្រាប់ឃុំខាំង, គុក
-
ពន្ធបៃតង នាម
ពន្ធកាត់បន្ថយការបំពុលបរិស្ថានដែលកើតចេញពីសកម្មភាពអភិវឌ្ឍដែលបំពុលនិងបង្កគ្រោះថ្នាក់ដល់បរិស្ថាន។
-
ពន្ធប្រថាប់ត្រា នាម
ពន្ធអនុវត្តលើការទទួលកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យនិងការទទួលកម្មសិទ្ធិលើមធ្យោបាយដឹកជញ្ជូន។
-
ពន្ធប្រយោល នាម
ពន្ធលើទំនិញឬសេវាដែលអ្នកប្រើប្រាស់ចុងក្រោយបង់ជូនរដ្ឋតាមរយៈអ្នកផ្គត់ផ្គង់។
-
ពន្ធផ្ទាល់ នាម
ពន្ធលើប្រាក់ចំណូលចលនទ្រព្យអចលនទ្រព្យ ... ដែលអ្នកជាប់ពន្ធត្រូវបង់ដោយផ្ទាល់ជូនរដ្ឋ។
-
ពន្ធភាព នាម
ភាពជាបងប្អូនភាពជាញាតិផៅភាពដែលមានទំនាក់ទំនងគ្នាជាបងប្អូនភាពជាចំណងទាក់ទង។
-
ពន្ធមិនចំពោះ នាម
ពន្ធនៃគ្រឿងបរិភោគនិងគ្រឿងប្រើប្រាស់ផ្សេងៗដូចជាពន្ធគយនិងរដ្ឋាករជាដើមដែលជននីមួយៗត្រូវបង់ជូនរាជការដោយសារខ្លួនត្រូវការបរិភោគឬប្រើប្រាស់នូវវត្ថុទាំងនោះ។
-
ពន្ធុមន្ត នាម
អ្នកមានផៅពង្ស, អ្នកមានពូជពង្ស។ល។
-
ពន្ធុវិជ្ជា នាម
វិជ្ជាដែលសិក្សាស្រាវជ្រាវរកពូជពង្សវង្សត្រកូលតាមរយៈហ្សែន។
-
ពន្យល់ កិរិយាសព្ទ
ធ្វើឱ្យយល់, នាំឱ្យយល់
-
ពន្យារ កិរិយាសព្ទ
ធ្វើឱ្យយារ, ទាញទម្លាក់ឱ្យយារចុះ
-
ពន្យារកំណើត នាម
វិធីបង្ការមិនឱ្យមានគភ៌។
-
ពន្យី កិរិយាសព្ទ
ពោលពាក្យឧទានថាយី! ឬយី! យី!
-
ពន្យឺត កិរិយាសព្ទ
ធ្វើឱ្យយឺត, ទាញឱ្យយឺត; ធ្វើឱ្យយឺតយូរ
-
ពន្យឺន កិរិយាសព្ទ
ធ្វើឱ្យយឺន; ឱ្យយឺនយូរ, ឱ្យឋិតថេរ
-
ពន្យុយ កិរិយាសព្ទ
បន្លាចដោយពាក្យឧទានថាយុយ! ឬយូយ! ដូចជាថាយុយដំរី! ឬយូយខ្លា! ជាដើម
-
ពន្យុល កិរិយាសព្ទ
ធ្វើឱ្យយុល, ទាញយឺតឱ្យយុលចុះ
-
ពន្យុះ កិរិយាសព្ទ
ពោលពាក្យឧទានថាយុះៗ! ...
-
ពន្យូយ កិរិយាសព្ទ
( ម . ព . ពន្យុយ )។
-
ពន្យើ កិរិយាសព្ទ
ពោលពាក្យឧទានថាយើ! ឬយើ! យើ!
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។