វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 30 / 50
-
ពេញបូណ៌មី នាម
តិថីដែលមានព្រះចន្ទ្រពេញវង់, ថ្ងៃ១៥កើត។
-
ពេញពាស គុណនាមគុណកិរិយា
( ម . ព . ពាសពេញ )។
-
ពេញពោរ គុណនាមគុណកិរិយា
( ម . ព . ពោរពេញ )។
-
ពេញមាត់ គុណកិរិយា
ស៊ប់មាត់ឥតកោតញញើត
-
ពេញមុខ គុណកិរិយា
( ព . ប្រ .) ចេញមុខពេញលេញមិនរលឹបរល, មានមុខមានឈ្មោះ។
-
ពេញរង្វាល់ គុណកិរិយា
ពេញដូចគេវាល់, គ្រប់គ្រាន់
-
ពេញរបុង គុណកិរិយា
គ្រប់គ្រាន់, ដល់ខ្នាត
-
ពេញលេញ គុណកិរិយា
ពេញកម្លាំង, គ្រប់គ្រាន់, បរិបូណ៌; ពេញសាច់, ពេញសាច់ពេញឈាម
-
ពេញវ័យ នាម
មជ្ឈិមវ័យ, វ័យរបស់មនុស្សរាប់ចាប់ពីវ័យដែលអាចបន្តពូជបាន។
-
ពេញសន្ធឹក គុណកិរិយា
មានសូរសន្ធឹកខ្លាំងក្រៃ; លើសលន់, ក្រៃពេក, សន្ធឹកសន្ធាប់
-
ពេញអក្ខរៈ គុណកិរិយា
ពេញទ្រពងមាត់, ពេញចំហ ( ប្រើចំពោះតែសម្ដី )
-
ពេទ្យ នាម
អ្នកចេះប្រើថ្នាំរម្ងាប់រោគ, អ្នកចេះវិទ្យាព្យាបាលជំងឺ, គ្រូមើលជំងឺ
-
ពេទ្យឆ្មប នាម
( ម . ព . ឆ្មប )។
-
ពេទ្យមន្ទីរ នាម
ផ្ទះពេទ្យ, ផ្ទះសម្រាប់ពួកពេទ្យធ្វើការ ( ហៅថាមន្ទីរពេទ្យឬវេជ្ជមន្ទីរ, វេជ្ជគ្រឹះ, ពេទ្យគ្រឹះ, ពេទ្យាគារក៏បាន )។
-
ពេទ្យវិជ្ជា នាម
( ម . ព . ពេទ្យវិទ្យា )។
-
ពេទ្យវិទ្យា នាម
វិជ្ជាពេទ្យគឺចំណេះរបស់ពេទ្យឬចំណេះសម្រាប់ពួកពេទ្យសិក្សា
-
ពេទ្យសត្វ នាម
( បសុ .) ពេទ្យមើលជំងឺសត្វចិញ្ចឹមឬពេទ្យរក្សាការពារមិនឱ្យបសុសត្វមានជំងឺ។
-
ពេទ្យសាស្ត្រ នាម
គម្ពីរឬតម្រា, ក្បួនសម្រាប់ពួកពេទ្យសិក្សា
-
ពេទ្យស្ថាន នាម
ទី, តំបន់ដែលសង់ផ្ទះពេទ្យគឺកន្លែងដែលសង់សុទ្ធតែមន្ទីរពេទ្យ។
-
ពេទ្យហ្ម នាម
( ម . ព . ហ្មពេទ្យ )។
-
ពេន កិរិយាសព្ទ
បត់ព័ទ្ធជាវង់គងលើគ្នា
-
ពេប កិរិយាសព្ទ
ធ្វើបបូរមាត់ក្រោមឱ្យលយចេញជាងបបូរមាត់ខាងលើមុនយំឬក្រោយយំឬក៏ដោយសេចក្ដីរិះគន់, ដោយចំអកឡកឱ្យ។
-
ពេបច្បែប កិរិយាសព្ទ
ពេបធ្វើមាត់កំបែប។
-
ពេបជ្រាយ គុណកិរិយា
( ម . ព . ពេបមាត់ឱ្យ )។
-
ពេបមាត់ពេបក កិរិយាសព្ទ
( ម . ព . ពេបមាត់ឱ្យ )។
-
ពេបមាត់ឱ្យ កិរិយាសព្ទ
ពេបមាត់ឱ្យដោយរិះគន់ឬដោយចំអកឡកឱ្យ។
-
ពេមពើម គុណកិរិយាគុណនាម
( ម . ព . ពីមពើម )។
-
ពេល នាម
វេលា
-
ពេលប្រថុជ្ជន នាម
ពេលដែលកំពុងប្រញឹកហួសហេតុពេក។
-
ពេលអស្ដង្គត នាម
ពេលថ្ងៃលិច។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។