វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 28 / 50
-
ពូន កិរិយាសព្ទ
ប្រមូលផ្សំដាក់ឱ្យខ្ពស់ឡើង
-
ពូរាង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យពូកែថាពូកែពូរាងគឺពូកែគ្រាន់បើ។
-
ពួក នាម
បន, ចំនួនគ្នាច្រើនដោយឡែកផ្សេងៗ, ប្រជុំដោយក្រុម
-
ពួកក្មេង នាម
បនក្មេងក្មេងទាំងឡាយ។
-
ពួកផង នាម
ពួកជាមួយ, ពួកដែលចូលគំនិតឬចូលដៃជាមួយ។
-
ពួកភូត នាម
ពួកទេវតា, ពួកសត្វលោកឬពួកខ្មោចបិសាច។
-
ពួកម៉ាក នាម
( ព . សា .) គូកន, មិត្រ, សំឡាញ់។
-
ពួកអញ្ជើញគ្រឿង នាម
ពួកមហាតលិកអ្នកអញ្ជើញគ្រឿង។
-
ពួច នាម
ឈ្មោះឈើតូចពួកមួយស្លឹកស្រួចៗផ្លែទុំមានរសផ្អែមលាយចត់បន្តិចៗបរិភោគបាន, ខ្លះផ្លែធំខ្លះផ្លែតូចជាងបន្តិចហៅថាពួចធំ, ពួចតូច។
-
ពួត កិរិយាសព្ទ
ចាប់កួត, ដុសកួតក្រឡឹងជុំវិញ
-
ពួតដៃគ្នា កិរិយាសព្ទ
( ព . ប្រ .) ចូលគំនិតស្រុះគ្នាធ្វើការប្រណាំងប្រជែងយកឈ្នះ។
-
ពួតដៃស្ទុះចូល កិរិយាសព្ទ
យកបាតដៃម្ខាងចាប់រឹតក្រឡឹងកដៃឬកំភួនដៃស្ទុះចូលដោយបម្រុងនឹងដាល់ឬទះ, តប់។
-
ពួតភ្លើង កិរិយាសព្ទ
បង្កើតឱ្យមានភ្លើងឡើងដោយពំនួតភ្លើង។
-
ពួន កិរិយាសព្ទ
លាក់ខ្លួនមិនឱ្យគេរកឃើញ
-
ពួនក្បាល កិរិយាសព្ទ
( សំនួន .) លាក់ខ្លួនមិនចង់ឱ្យគេឃើញ។
-
ពួយ កិរិយាសព្ទនាម
ចោលប្លោងឬបោះគ្រឿងសស្ត្រាឬអាវុធសំដៅអ្វីៗ
-
ពួរ នាម
ខ្សែធំៗសម្រាប់ចងក្រៀកអ្វីៗដែលធំ, ដែលធ្ងន់
-
ពួរចាំង នាម
ពួរធ្មៃខ្នាតធំបំផុត។
-
ពួរសរសៃ នាម
សរសៃធំដែលមានសណ្ឋានស្រដៀងនឹងខ្សែពួរ។
-
ពើ កិរិយាសព្ទ
ធ្វើកលមាយាហាក់ដូចពុំបានដឹង, ឮ, ឃើញ, យល់
-
ពើក នាម
មមោកបឿនដែលក្រាស់ណាស់មើលទៅឃើញហាក់ដូចជាឥតមានទឹកនៅពីខាងក្រោម
-
ពើកៗ គុណនាមគុណកិរិយា
ដែលមើកៗ, ភ្លើកៗ
-
ពើង កិរិយាសព្ទ
ចំកោងចម្អែទៅមុខ
-
ពើងភ្នំ នាម
ថ្មភ្នំដែលពើងលយពេញដូចជាដំបូលល្មមជ្រកភ្លៀងបាន។ផើង ( ព . បុ .)។
-
ពើត កិរិយាសព្ទ
ចាប់ខ្ទោកៗ
-
ពើតខ្ទោកៗ កិរិយាសព្ទ
ញាក់សាច់, ញាក់សរសៃឬចាប់ពើតដោយរោគដែលមានពងខ្ទុះ។
-
ពើតពើង ឧទានសព្ទ
( ម . ព . ទើតទើង )។
-
ពើប កិរិយាសព្ទ
ប្រទះ, ចួបដោយឥតស្វែងរក, ឥតមានបំណង
-
ពើមៗ គុណនាមគុណកិរិយា
ដែលទើមៗ, ញើបៗ, លបៗ, ព្រោះងងឹត
-
ពៀច គុណនាម
ដែលផតខូងសាច់, ដែលទ្រុឌចុះ, ទ្រុឌរាប
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។