វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 24 / 50
-
ពុទ្ធទំនាយ នាម
ពាក្យដែលព្រះពុទ្ធទ្រង់ទាយ។
-
ពុទ្ធធម៌ នាម
ធម៌ដែលធ្វើពោធិសត្វឱ្យបានត្រាស់ជាព្រះពុទ្ធ ( ព . ពុ .)។
-
ពុទ្ធន្តរ នាម
កាលឬសម័យជាចន្លោះនៃព្រះពុទ្ធគឺរវាងពីព្រះពុទ្ធមួយព្រះអង្គទៅមួយព្រះអង្គ
-
ពុទ្ធបញ្ញត្តិ នាម
បម្រាមព្រះពុទ្ធគឺវិន័យដែលព្រះពុទ្ធទ្រង់ត្រាស់ហាមមិនឱ្យពួកបព្វជិតប្រព្រឹត្តកន្លងព្រោះទ្រង់យល់ថាជាទោសដែលអ្នកបួសត្រូវវៀរ។
-
ពុទ្ធបដិមា នាម
រូបតំណាងអង្គព្រះពុទ្ធ ( ព្រះពុទ្ធរូប )។
-
ពុទ្ធបណ្ដាំ នាម
បណ្ដាំព្រះពុទ្ធ, បច្ឆិមពុទ្ធវចនៈ, ពុទ្ធសាសនា
-
ពុទ្ធបរិនិព្វាន នាម
ដំណើររលត់ខន្ធនៃព្រះពុទ្ធ ( ដំណើរដែលព្រះពុទ្ធទ្រង់អស់ព្រះជន្ម )។
-
ពុទ្ធបរិសទ្យ នាម
( ម . ព . ពុទ្ធបរិស័ទ )។
-
ពុទ្ធបរិស័ទ នាម
បរិស័ទនៃព្រះពុទ្ធ។
-
ពុទ្ធបវត្តិ នាម
សេចក្ដីដំណាលអំពីរឿងរ៉ាវព្រះពុទ្ធ, រឿងព្រះពុទ្ធ ( ពង្សាវតារព្រះពុទ្ធ )។
-
ពុទ្ធបាទ នាម
ព្រះបាទព្រះពុទ្ធ។
-
ពុទ្ធបិតា នាម
បិតារបស់ព្រះពុទ្ធ
-
ពុទ្ធបុត្ត នាម
( ម . ព . ពុទ្ធបុត្រ )។
-
ពុទ្ធបុត្រ នាម
បុត្រនៃព្រះពុទ្ធ
-
ពុទ្ធបូជា នាម
ការបូជាចំពោះព្រះពុទ្ធ។
-
ពុទ្ធប្បញ្ញត្តិ នាម
( ម . ព . ពុទ្ធបញ្ញត្តិ )។
-
ពុទ្ធប្បដិមា នាម
( ម . ព . ពុទ្ធបដិមា )។
-
ពុទ្ធប្បវត្តិ នាម
( ម . ព . ពុទ្ធបវត្តិ )។
-
ពុទ្ធប្បវេណី នាម
ទំនៀមរបស់ព្រះពុទ្ធ .
-
ពុទ្ធប្រវត្តិ នាម
( ម . ព . ពុទ្ធបវត្តិ )។
-
ពុទ្ធព្យាករណ៍ នាម
ការសម្ដែងចង្អុលសេចក្ដីប្រាប់ឬសម្ដែងប្រាប់សេចក្ដីច្បាស់លាស់របស់ព្រះពុទ្ធ, ពាក្យដែលព្រះពុទ្ធទ្រង់សម្ដែងដោះស្រាយ, ទំនាយរបស់ព្រះពុទ្ធ។
-
ពុទ្ធភាសិត នាម
ពាក្យដែលព្រះពុទ្ធទ្រង់សម្ដែង, សម្ដីព្រះពុទ្ធ, ព្រះពុទ្ធដីកា។
-
ពុទ្ធភូមិ នាម
ទីឬតំណែង, នាទីសម្រាប់ព្រះពុទ្ធគឺបារមីដែលជាធម៌ធ្វើបុគ្គលឱ្យបានត្រាស់ជាព្រះពុទ្ធ
-
ពុទ្ធមន្ត នាម
មន្តរបស់ព្រះពុទ្ធគឺពុទ្ធភាសិត
-
ពុទ្ធមាតា នាម
មាតានៃព្រះពុទ្ធ
-
ពុទ្ធមាមកៈ គុណនាមនាម
អ្នករាប់អានស៊ប់ចិត្តថាព្រះពុទ្ធជារបស់អាត្មាអញគឺអ្នកជឿព្រះពុទ្ធសាសនាស៊ប់
-
ពុទ្ធមាមិក នាម
( ម . ព . ពុទ្ធមាមកៈ )។
-
ពុទ្ធមាមិកា នាម
( ម . ព . ពុទ្ធមាមកៈ )។
-
ពុទ្ធរង្សី នាម
រស្មីព្រះពុទ្ធគឺពន្លឺដែលភ្លឺចេញអំពីសរីរកាយនៃព្រះពុទ្ធ។
-
ពុទ្ធរតនៈ នាម
រតនៈគឺព្រះពុទ្ធឬកែវគឺព្រះពុទ្ធ ( ព្រះពុទ្ធបានជាហៅថារតនៈព្រោះព្រះអង្គបរិសុទ្ធប្រសើរដូចជាកែវឬពេជ្រដែលបរិសុទ្ធឥតមន្ទិល ), គេច្រើននិយាយថាព្រះពុទ្ធរត្ន, ព្រះធម៌រត្ន, ព្រះសង្ឃរត្ន ( ព . ពុ .)។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។