វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 20 / 50
-
ពិភាក្សា កិរិយាសព្ទ
ជជែកពិគ្រោះគ្នា, ប្រឹក្សាគ្នា, ប្រឹក្សារកឱ្យឃើញខុសត្រូវ
-
ពិភាល់ កិរិយាសព្ទ
ចាប់មន្ទិល, ភ្នកគិតព្រួយដោយចាប់មន្ទិល
-
ពិភេក នាម
នាមស្ដេចយក្សមួយជាអនុជនៃក្រុងរាពណ៍, ជាហោរគន់គូរទាយផ្សេងៗ ( មានតំណាលក្នុងរឿងរាមាយណៈ ); សរសេរជាពិភេក្សណ៍ក៏មាន។
-
ពិភេក្សណ៍ នាម
( ម . ព . ពិភេក១)។
-
ពិភេទក៍ នាម
ឈ្មោះសម៉មួយប្រភេទផ្លែធំៗជាងសម៉ឯទៀត, មានរសល្វីងច្រើន, សម្រាប់ប្រើធ្វើថ្នាំបញ្ចុះស្រួលណាស់
-
ពិភ័ក្ដិ នាម
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យរក្សាថា
-
ពិមល គុណនាម
ដែលឥតមន្ទិល, ឥតសៅហ្មង : ស្អាត, ថ្លា, ស្រស់បំព្រង
-
ពិមលា គុណនាម
( ម . ព . ពិមល។
-
ពិមាន នាម
លំនៅឬយានជំនិះដ៏ល្អវិសេសសម្រាប់ទេវតា, លំនៅទេវតា។
-
ពិមានអាកាស នាម
ឈ្មោះប្រាសាទមួយសង់ដោយថ្មបាយក្រៀមនៅពីខាងជើងជិតគ្នានឹងប្រាសាទហេមាទ្រិ ( បាពួន ) ក្នុងកំពែងនគរធំនៅខែត្រសៀមរាប
-
ពិម្ព នាម
រូបប្រៀប, រូបតំណាង, សំណាក; បែប, បែបយ៉ាង, បែបធៀប; គំរូ ...។
-
ពិម្ពបដិមា
រូបប្រៀបដោយរូបព្រះពុទ្ធ ( ព្រះពុទ្ធរូប )។
-
ពិម្ពពុទ្ធរូប
( ម . ព . ពិម្ពបដិមា )។
-
ពិម្ពា នាម
ព្រះនាមក្សត្រិយាណីជាកន្សៃសព៌េជ្ញនៃព្រះសក្យមុនីសព្វញ្ញុពុទ្ធកាលដែលទ្រង់ស្ថិតនៅក្នុងរាជ្យ
-
ពិម្ពិសារ នាម
ព្រះនាមព្រះមហាក្សត្រិយ៍មគធរដ្ឋមួយព្រះអង្គក្នុងពុទ្ធកាលមានរឿងតំណាលជាញឹកញយក្នុងគម្ពីរពុទ្ធសាសនា; ទ្រង់បានសាងវត្តឈ្មោះវេឡុវ័នជាដំបូងបំផុតថ្វាយព្រះសក្យមុនីសម្មាសម្ពុទ្ធ។
-
ពិរាពិការ គុណនាម
ដែលមានកាយសម្បទាមិនប្រក្រតី, រាងលាយដែលទ្រុឌទ្រោមទុព្វលភាព។
-
ពិរាល័យ នាម
ខ្មែរប្រើពាក្យនេះជា ( រ . ស .) សំដៅសេចក្ដីថា " ដំណើរស្លាប់ទៅកើតឯស្ថានសួគ៌ " សម្រាប់ហៅមរណភាពនៃព្រះអគ្គមហេសីក្សត្រិយ៍ទ្រង់រាជ្យ
-
ពិរុណ នាម
ពាក្យសម្រាប់ហៅទេវតាជាអ្នកបណ្ដាលឱ្យមានភ្លៀងឬហៅចំពោះភ្លៀងតែម្ដង
-
ពិរុណសាស្ត្រ នាម
( ព . ហ .) ក្បួននិយាយពីភ្លៀង, ក្បួនទាយទឹកភ្លៀង
-
ពិរុទ្ធ កិរិយាសព្ទគុណនាម
ខុស, ដែលទីទៃពីគ្នា, ដែលផ្ទុយគ្នា
-
ពិរុទ្ធជន នាម
ជនជាប់ក្នុងការត្រូវពិនិត្យរកកំហុស។
-
ពិរុទ្ធភាព នាម
ស្ថានភាពរបស់បុគ្គលដែលជាប់ពិរុទ្ធគឺបុគ្គលដែលគេសន្និដ្ឋានថាបានប្រព្រឹត្តបទល្មើសដោយចេតនាឬអចេតនា
-
ពិរោធ នាម
កំហឹង; កំហុស; សេចក្ដីស្អប់; ដំណើរឈ្លោះទាស់ទែង; សត្រូវ។ខ្មែរច្រើននិយាយផ្សំនឹងពាក្យក្រោធថា
-
ពិរោធន៍ នាម
ដូចគ្នានឹងពិរោធដែរ។
-
ពិល គុណនាមនាម
ដែលចាំងខ្លាំងមើលពុំច្បាស់។
-
ពិលាប នាម
សេចក្ដីខ្សឹកខ្សួលរៀបរាប់, ដំណើរយំបូរបាច់ឮខ្លាំងៗដោយស្ដាយអាល័យឬដោយកើតទុក្ខតូចចិត្តណាស់។
-
ពិលាល័យ នាម
( ម . ព . ពិរាល័យ )។
-
ពិលាស នាម
លំនាំលីលា, លំនាំកែក្រាយ, ញ៉ែងញ៉ង; លំនាំល្គាយល្គង ( ព . ទេ .) ឬ ( ព . កា .)
-
ពិលាសិនី នាម
ស្ត្រីអ្នកលេងឫក; ស្រីពេស្យា។
-
ពិលាសី គុណនាម
ដែលមានពិលាស; ដែលជាអ្នកលេងឫក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។