វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 2 / 50
-
ពង្រា កិរិយាសព្ទ
ធ្វើឱ្យរា, នាំឱ្យរា
-
ពង្រាក កិរិយាសព្ទ
ធ្វើឱ្យរាក។
-
ពង្រាក់ កិរិយាសព្ទ
ធ្វើឱ្យរាក់, នាំឱ្យឆាប់រាក់
-
ពង្រាង កិរិយាសព្ទ
ធ្វើឱ្យរាង
-
ពង្រាត់ កិរិយាសព្ទ
ធ្វើឱ្យព្រាត់
-
ពង្រាត់បង្រាស
ធ្វើឱ្យព្រាត់ប្រាស។
-
ពង្រាប កិរិយាសព្ទ
ធ្វើឱ្យរាប; ឱ្យថ្នឹក
-
ពង្រាយ កិរិយាសព្ទ
ដាក់រាយខ្ជីខ្ជាឥតរបៀបឥតសណ្ដាប់ធ្នាប់
-
ពង្រាល កិរិយាសព្ទ
ធ្វើឱ្យរាល
-
ពង្រីក កិរិយាសព្ទ
ធ្វើឱ្យរីក, ឱ្យទូលាយ
-
ពង្រីកពង្រឹង កិរិយាសព្ទ
ធ្វើឱ្យរីកឱ្យរឹងគឺធ្វើឱ្យធំទូលាយឱ្យរឹងប៉ឹងឡើងទៀតជាងពីមុន។
-
ពង្រីង កិរិយាសព្ទ
ធ្វើឱ្យរីង
-
ពង្រឹង កិរិយាសព្ទ
ធ្វើឱ្យរឹងឱ្យបាត់ជ្រាយ
-
ពង្រឹងកម្លាំង កិរិយាសព្ទ
ជួយឱ្យមានកម្លាំងរឹងប៉ឹង។
-
ពង្រឹត កិរិយាសព្ទ
ធ្វើឱ្យរឹតពេញល្បឿនគឺបំបោលឱ្យរឹតលឿនពេញកម្លាំង
-
ពង្រឹល កិរិយាសព្ទ
ធ្វើឱ្យរឹល
-
ពង្រុល កិរិយាសព្ទ
ធ្វើឱ្យរុល
-
ពង្រូង កិរិយាសព្ទ
ធ្វើឱ្យជារូង, ឱ្យខូងជ្រៅ
-
ពង្រូល នាម
ឈ្មោះសត្វជើង៤ស្រការឹង, កាលណាប៉ះប្រទះនឹងអ្វីៗមូរខ្លួនខ្វេរខុបខ្វង់។
-
ពង្រួប កិរិយាសព្ទ
( ម . ព . បង្រួប )។
-
ពង្រួម កិរិយាសព្ទ
( ម . ព . បង្រួម )។
-
ពង្រេ កិរិយាសព្ទ
ធ្វើឱ្យរេ
-
ពង្រេច កិរិយាសព្ទ
ធ្វើឱ្យរេច។
-
ពង្រេចពង្រឹល កិរិយាសព្ទ
ធ្វើឱ្យរេចរឹល; បង្ហិនបំផ្លាញឱ្យហិនឱ្យវិនាស។
-
ពង្រោះ នាម
ការដែលព្រោះ, ពូជដែលព្រោះរួចហើយ, ទីសម្រាប់ព្រោះពូជឬស្រូវដែលដុះអំពីការបាចព្រោះពូជ
-
ពង្វក់ កិរិយាសព្ទ
ធ្វើឱ្យវក់, នាំឱ្យវក់, ធ្វើឱ្យវិលវល់ចិត្តគំនិត
-
ពង្វក់ពង្វី កិរិយាសព្ទ
នាំឱ្យវក់វី។
-
ពង្វាង កិរិយាសព្ទ
ធ្វើឱ្យវាង
-
ពង្វាត កិរិយាសព្ទ
វាតឱ្យរីកចេញ, ធ្វើឱ្យរីកទូលាយសាយចេញលើសពីទំហំធម្មតា
-
ពង្វិល កិរិយាសព្ទ
ធ្វើឱ្យវិល ( មិនសូវប្រើ, ច្រើនប្រើបង្វិលជាង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។