វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 16 / 50
-
ពាល គុណនាម
ទន់; ដែលនៅក្មេង; ល្ងង់, ខ្លៅ, មិនឈ្លាស; កាច, សាហាវ; អាក្រក់។
-
ពាលទារក នាម
( ម . ព . ក្មេងពាល )។
-
ពាលទ្រើសឃ្នង នាម
ពាលដែលសាហាវអង់អាចឥតកោតញញើតច្បាប់។ល។
-
ពាលពៅ សព្វនាម
ពាក្យសម្រាប់ប្រើក្នុងកាព្យហៅស្ត្រីដែលជាកូនពៅនៅកំពុងពេញក្រមុំក្មេង។
-
ពាលមានី នាម
អ្នកដឹងខ្លួនឬសម្គាល់ខ្លួនថាជាពាលឬថាល្ងង់គឺបុគ្គលណាពាលល្ងង់ក៏ភ្ញាក់ខ្លួនថាខ្លួនល្ងង់ពិតមែន, បុគ្គលនោះអាចនឹងប្រែគំនិតខំប្រឹងរៀនខំប្រឹងស្ដាប់ក៏ត្រឡប់ជាអ្នកចេះដឹងស្គាល់ខុសត្រូវបានពុំខាន ( ស្ត្រីជាពាលមានិនី )។
-
ពាលយង់ឃ្នង នាម
( ម . ព . ពាលទ្រើសឃ្នង )។
-
ពាលសាមាន្យ នាម
ពាលធម្មតាគឺពាលរយ។
-
ពាលី នាម
ឈ្មោះស្ដេចស្វាមួយក្នុងរឿងរាមកេរ្តិ៍។
-
ពាលុកចេតិយ នាម
ចេតិយខ្សាច់គឺគំនរខ្សាច់ដែលគេពូនកជារាងចេតិយ។
-
ពាលុកា នាម
ខ្សាច់, ដីខ្សាច់។
-
ពាលៃ នាម
( ម . ព . ពលៃ )។
-
ពាលោ នាមគុណនាម
ជនពាល; ដែលល្ងង់; កាច; ព្រហើន
-
ពាល់ កិរិយាសព្ទ
ស្ទាបត្រូវឬស្ទាបប៉ះដិតដល់តែបន្តិចបន្តួចស្រាលៗ
-
ពាល់ត្រូវ កិរិយាសព្ទ
( ព . អ .) ទទួលសម្ផស្ស។
-
ពាល់ពែ កិរិយាសព្ទ
ពាល់ដោយលបលាក់ឬពាល់បន្តិចបន្តួច ( ព . សា .)។
-
ពាស កិរិយាសព្ទ
ត្រដាងគ្របភ្ជាប់, ដាស
-
ពាសទឹកពាសដី គុណកិរិយា
( ព . សា .) សុសសព្វទឹកដី, សព្វអន្លើ។
-
ពាសពេញ គុណកិរិយា
ពេញសព្វអន្លើ។
-
ពាសវាលពាសកាល គុណកិរិយា
យ៉ាងរាយប៉ាយយ៉ាងរាត់រាយឥតសណ្ដាប់ធ្នាប់
-
ពាសុកី នាម
ឈ្មោះស្ដេចនាគមួយក្នុងរឿងរាមាយណៈ ( ប្រើជាពាសុក្រីឬវាសុក្រីក៏មាន )។
-
ពាហនពិសេស នាម
( ម . ព . ពាហនវិសេស )។
-
ពាហនវិសេស នាម
ពាហនៈដែលល្អចម្លែកឬពាហនៈសម្រិតសម្រាំងដែលសម្រាប់ប្រើប្រាស់ដោយឡែកផ្សេងមួយដងមួយកាល ( ហៅថាពាហនពិសេសក៏បាន )
-
ពាហនសត្វ នាម
( ម . ព . ពាហនៈ )។
-
ពាហនៈ នាម
គ្រឿងដឹកនាំ, យាន, ជំនិះ, យានជំនិះ។គ្រឿងប្រើប្រាស់ជិះ, សម្រាប់ផ្ទុកដឹកនាំដូចយ៉ាងរថ, រទេះ, ទូកជាដើមហៅថាយានឬយានពាហនៈ, យានវាហនៈ; សត្វបម្រើសម្រាប់ជិះ, ទឹមដូចយ៉ាងសេះ, ដំរី, គោ, ក្របីជាដើមហៅថាសត្វពាហនៈ, សត្វវាហនៈឬពាហនសត្វ, វាហនសត្វ។
-
ពាហា នាម
កំភួនដៃ; ប្រើជា ( រ . ស .)
-
ពាហិរ គុណនាម
ដែលនៅខាងក្រៅខាងក្រៅ។
-
ពាហិរកថា នាម
សម្ដីជាខាងក្រៅគឺក្រៅពីពាក្យពិតឬក្រៅពីដំណើរដែលត្រូវនិយាយ។
-
ពាហិរជន នាម
ជនខាងក្រៅអ្នកដទៃ។
-
ពាហិរទាន នាម
ទានខាងក្រៅខ្លួនមានទ្រព្យសម្បត្តិលុយកាក់ឬរបស់របរផ្សេងៗ
-
ពាហុ នាម
( ម . ព . ពាហា )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។