វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 11 / 50
-
ពស្រ្ត កិរិយាសព្ទ
( រ . ស .) ស្លៀកពាក់
-
ពហលចម្មី នាម
ពពួកថនិកសត្វដែលមានស្បែកក្រាស់ៗ
-
ពហិការ នាម
ការបដិសេដឬជំទាស់ដោយមិនចូលរួមការដកខ្លួនចេញមិនចូលរួម
-
ពហិយុទ្ធភាព នាម
ភាពនៃប្រទេសដែលនៅក្រៅចម្បាំង។
-
ពហិលក្ខណៈ នាម
គ្រឿងចំណាំគ្រឿងសម្គាល់រូបរាងខាងក្រៅ។
-
ពហិលក្ខណ៍ គុណនាម
( ម . ព . ពហិលក្ខណៈ )។
-
ពហិវាសិក នាម
សិស្សដែលជាអ្នកស្នាក់នៅខាងក្រៅសាលា។
-
ពហិវាសិកភាព នាម
ភាពនៃសិស្សដែលជាអ្នកស្នាក់នៅខាងក្រៅសាលា, ភាពនៃសិស្សដែលមិនបានទទួលអាហាររូបករណ៍ស្នាក់នៅក្នុងសាលា។
-
ពហុការិនី នាមគុណនាម
( ម . ព . ពហុការី )។
-
ពហុការី នាមគុណនាម
អ្នកធ្វើការច្រើនអ្នកធ្វើការនឿយហត់ច្រើន
-
ពហុកិច្ច គុណនាម
ដែលមានកិច្ចច្រើន, មានរវល់ច្រើន
-
ពហុកិច្ចា នាម
( ម . ព . ពហុកិច្ច )។
-
ពហុកីឡដ្ឋាន នាម
( ម . ព . កីឡដ្ឋាន )។
-
ពហុកោណ នាមគុណនាម
អ្វីៗដែលមានជ្រុងច្រើន; ដែលមានមុំច្រើន
-
ពហុកោណនិយ័ត នាម
ពហុកោណដែលមានជ្រុងទាំងអស់ប្រវែងស្មើគ្នានិងមុំក្នុងទាំងអស់មានរង្វាស់ស្មើគ្នា។
-
ពហុកោសិកា គុណនាម
ដែលមានកោសិកាច្រើន
-
ពហុគុណ នាម
ចំនួនណាមួយដែលជាផលគុណនៃច្រើនចំនួន
-
ពហុតរភាព នាម
ភាពច្រើនលើសច្រើនជាងលើសកម្រិតចំនួនដែលត្រូវការ។
-
ពហុទេវនិយម នាម
លទ្ធិឬជំនឿដែលយល់ថាមានអាទិទេពច្រើនក្នុងនោះមានប្រុសស្រីហើយអាទិទេពនីមួយៗត្រូវគេធ្វើបដិរូបកម្មដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់មនុស្សជាតិដូចដែលមានបង្ហាញនៅក្នុងព្រហ្មញ្ញសាសនាជាដើម។
-
ពហុធា នាម
កន្សោមពីជគណិតមានផលបូកតួជាច្រើនដែលតួនីមួយៗគឺជាផលគុណនៃចំនួនថេរមួយនិងអថេរមួយឬច្រើន។
-
ពហុន័យ នាម
ពាក្យដែលមានន័យច្រើនស្រដៀងៗគ្នា
-
ពហុបទី នាម
សត្វពហុបាទសត្វដែលមានជើងច្រើន
-
ពហុបំណង នាម
បំណងច្រើន
-
ពហុប៉ូល នាម
ប៉ូលច្រើន
-
ពហុផល នាម
ផលដ៏ច្រើន។
-
ពហុផ្សាយ នាម
( ប . ព .) ការបញ្ជូនទិន្នន័យពីឧបករណ៍បញ្ជូនមួយទៅឧបករណ៍ទទួលច្រើនតាមគោលដៅដែលបានកំណត់ក្នុងបណ្ដាញ។
-
ពហុពន្ធ នាម
អ្នកដែលមានប្រពន្ធឬប្ដីច្រើនជាងមួយក្នុងពេលតែមួយ។
-
ពហុពន្ធភាព នាម
ភាពនៃបុគ្គលណាម្នាក់ដែលពុំទាន់រំលាយចំណងអាពាហ៍ពិពាហ៍មុនហើយរៀបអាពាហ៍ពិពាហ៍ថ្មីទៀត, ភាពមានប្រពន្ធឬប្ដីច្រើនក្នុងពេលតែមួយ។
-
ពហុព្យាង្គ នាមគុណនាម
សព្ទដែលមានព្យាង្គច្រើនគឺសព្ទឬសម្ដីដែលមានសូរច្រើនម៉ាត់តាំងពីបីម៉ាត់ឡើងទៅ
-
ពហុភាគី គុណនាម
ដែលទាក់ទងនឹងផ្នែកឬភាគីច្រើនដូចជានៅក្នុងកិច្ចពិភាក្សាឬកិច្ចព្រមព្រៀង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។