វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ផ ពាក្យដែលផ្ដើមដោយ "ផ" មាន 533 ពាក្យ
ទំព័រ 8 / 18
-
ផ្ចាញ់ កិរិយាសព្ទ
ធ្វើឱ្យចាញ់។
-
ផ្ចាញ់ផ្ចាល
ធ្វើឱ្យចាញ់ឱ្យរាងចាលលែងហ៊ានតទៅទៀតឬផ្ដន្ទាបង្អាប់បង្អោនឱ្យមានអៀនអន់រាងចាល។
-
ផ្ចាប់ៗ ឧទានសព្ទ
( ម . ព . ផ្ចប់ៗ)។
-
ផ្ចាល កិរិយាសព្ទ
ធ្វើឱ្យចាល, ឱ្យរាងចាល
-
ផ្ចាលផ្ចាញ់
( ម . ព . ផ្ចាញ់ផ្ចាល )។
-
ផ្ចិត នាម
អវយវៈត្រង់ពាក់កណ្ដាលពោះ។
-
ផ្ចិតផ្ចង់ កិរិយាសព្ទ
ធ្វើដោយផ្ចង់អស់ពីចិត្តអស់ពីចំណង់។
-
ផ្ចិតរង្វង់ នាម
( គណិត .) ចំណុចមួយដែលគ្រប់ចំណុចទាំងអស់នៃរង្វង់ស្ថិតនៅស្មើចម្ងាយពីចំណុចនោះ។
-
ផ្ចិតស្វ៊ែ នាម
( គណិត .) ចំណុចកណ្ដាលដែលស្ថិតនៅចម្ងាយដូចគ្នាពីចំណុចទាំងអស់នៃស្វ៊ែមួយ។
-
ផ្ចឹក នាម
ឈ្មោះឈើខ្លឹមមានសាច់រឹងជាប់ធន់បានយូរសម្រាប់ប្រើជាគ្រឿងទព្វសម្ភារៈផ្សេងៗមានធ្វើសសរផ្ទះជាដើម។
-
ផ្ចុក គុណកិរិយា
ដែលជិតណាស់ហាក់ដូចគេយកអ្វីទៅចុក
-
ផ្ចុងផ្ដើម កិរិយាសព្ទ
ទំនុកបម្រុងឱ្យឃើញចុងឃើញដើមគឺប្រដុងប្រជាដោយសព្វគ្រប់ឱ្យដុះដាលចម្រើន
-
ផ្ចុច កិរិយាសព្ទគុណកិរិយា
សូរដូចគេចាប់ច្បុច, ចុចសួរស្កាត់មិនឱ្យគេចកែរួច
-
ផ្ចោត កិរិយាសព្ទគុណកិរិយា
ធ្វើឱ្យចោតចុះទៅក្រោម, សំដៅដាក់ចំពីលើ
-
ផ្ញាច់ៗ ឧទានសព្ទ
សូរឮដោយទំពា
-
ផ្ញាញៗ គុណកិរិយា
អំពីអាការទំពាមើលទៅឃើញផ្ញាញៗ
-
ផ្ញុក កិរិយាសព្ទគុណកិរិយា
រុញដាក់ឱ្យញ៉ុកណែន, ចាប់ញាត់ត្រសុកទៅក្នុងទីសុកមម៉ុក
-
ផ្ញុច កិរិយាសព្ទគុណកិរិយា
រុញដាក់ឱ្យទល់ឱ្យដល់ឱ្យប៉ះនឹងអ្វីមួយ
-
ផ្ញើ កិរិយាសព្ទ
បញ្ជូនបញ្ញើពីទីមួយទៅកាន់ទីមួយទៀត
-
ផ្ញើសារ កិរិយាសព្ទ
បញ្ជូនឬផ្ដល់ដំណឹងដូចជាអក្សរសំឡេងរូបភាពសញ្ញាជាដើម។
-
ផ្ញៀវ នាម
ឈ្មោះឈើមួយប្រភេទមានផ្លែចេញពីមែកឬពីដើមជាចង្កោមៗមានរសជូរអែមឬជូរបរិភោគជាចំណីបាន។
-
ផ្ញោញៗ គុណកិរិយា
អំពីអាការទំពាធ្វើមាត់ច្របូញរឿយៗ
-
ផ្ដន្ទា កិរិយាសព្ទ
ផ្ចាល, ធ្វើទោសផ្ចាល; បន់ឱ្យគេវិនាស
-
ផ្ដន្ទាទោស កិរិយាសព្ទ
ដាក់ទណ្ឌកម្មដោយតុលាការទៅលើជនជាប់ចោទណាម្នាក់ដែលរំលោភច្បាប់
-
ផ្ដល់ កិរិយាសព្ទ
ធ្វើឱ្យដល់, ឱ្យធួនគឺជួយបង្គ្រប់, ជួយបំពេញឱ្យគ្រប់គ្រាន់, ឱ្យដល់ទីបំផុតកិច្ចការ។
-
ផ្ដល់សច្ចាប័ន កិរិយាសព្ទ
យល់ព្រមលើសន្ធិសញ្ញាណាមួយដោយអង្គការផ្ទៃក្នុងដែលមានសមត្ថកិច្ចរបស់រដ្ឋដើម្បីឱ្យខ្លួនជាប់កិច្ចសន្យាជាអន្តរជាតិ។
-
ផ្ដល់ឱកាស កិរិយាសព្ទ
បើកឱកាស, ហុចឱកាស, ទុកឱកាស, ផ្លល់លទ្ធភាព
-
ផ្ដាក់ផ្ដឺត គុណនាមគុណកិរិយា
( ម . ព . ផ្ដឺតផ្ដក់ )។
-
ផ្ដាច់ កិរិយាសព្ទ
ធ្វើឱ្យដាច់។
-
ផ្ដាច់ការ គុណនាម
ដែលក្ដោបអំណាចគ្រប់យ៉ាងនៅក្នុងដៃដោយមិនអនុញ្ញាតឱ្យមានការប្រឆាំងតវ៉ា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។