វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ផ ពាក្យដែលផ្ដើមដោយ "ផ" មាន 533 ពាក្យ
ទំព័រ 7 / 18
-
ផ្គង កិរិយាសព្ទ
ផ្ដើមទុកជាមុន
-
ផ្គង់ កិរិយាសព្ទ
ទំនុកបម្រុង, ជប់លៀង, រៀបបម្រុងទុកឱ្យ, រកបម្រុងទុកឱ្យ
-
ផ្គត់ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យផ្គង់ថា
-
ផ្គត់ភ្នែន កិរិយាសព្ទ
ពែនជើង, ពែនជើងតម្រង់កាយស្រគត់ស្រគំ។
-
ផ្គរ នាម
សូរលាន់រំពងឮខ្ទ័រវែងៗឯអាកាស
-
ផ្គរផ្ដាំក្ដាមខ្យង នាម
ផ្គរដែលលាន់ឮគ្រុមៗវែងៗផ្ទួនៗច្រើនតែមាននៅវេលាជិតភ្លឺឬវេលាព្រឹកព្រហាមដែលមានភ្លៀងជញ្ជ្រំក្នុងសម័យជាខាងចុងនៃរដូវភ្លៀងហាក់ដូចជាស្រែកផ្ដាំពួកមច្ឆជាតិមានក្ដាមខ្យងជាដើមឱ្យដឹងថាជិតអស់ទឹកភ្លៀងហើយ ( ហៅតាមពាក្យចាស់ទុំថា )។
-
ផ្គាក់ នាម
ឈ្មោះគ្រឿងសស្ត្រាមួយប្រភេទធ្វើដោយដែកមានមុខតែម្ខាងរាងស្រដៀងនឹងកាំបិតចែតប៉ុន្តែមានដងវែងសម្រាប់ឆ្ការ, ត្រាយ, ត្រួសព្រៃឬកាត់អ្វីៗក៏បាន។
-
ផ្គាប់ កិរិយាសព្ទ
សំដែងសេចក្ដីគោរពឱ្យគាប់ចិត្តអ្នកដទៃ, ធ្វើឱ្យគាប់ចិត្តគេ, ស្វែងរកក្ដីគាប់
-
ផ្គាំ នាម
ប្រដាប់មានគ្រាប់មូលៗដោតនឹងខ្សែចងភ្ជាប់មុខគ្នាជាចង្វាយសម្រាប់ប្រឡេះរាប់មេធម៌ឬបទធម៌ក្នុងការចម្រើនធម៌ភាវនា។
-
ផ្គុន ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យផ្គាប់ថា
-
ផ្គុំ កិរិយាសព្ទ
ធ្វើឱ្យរួមគ្នា, ឱ្យចូលចិត្តជាប់នឹងគ្នា
-
ផ្គូ កិរិយាសព្ទ
ធ្វើឱ្យជាគូគឺផ្សំអ្វីៗដែលធៀប, ដែលផ្ទឹមនឹងគ្នាឱ្យបានជាមួយគូ
-
ផ្គូផ្គង កិរិយាសព្ទ
ផ្គងឱ្យបានជាគូ; ប្រុងប្រៀប; ផ្គត់ផ្គង់, ផ្ចុងផ្ដើម; លើកតម្កើង។
-
ផ្គួប កិរិយាសព្ទ
ធ្វើឱ្យគួបគ្នា
-
ផ្គើន កិរិយាសព្ទគុណកិរិយា
ធ្វើទទឹងទាស់, កន្លងបញ្ញត្តិ, កន្លងឱវាទដោយអាការបញ្ឆោះឬបញ្ឈឺចិត្ត
-
ផ្ងក់ៗ គុណកិរិយា
អំពីដំណើរងក់ងើយរឿយៗដោយអាការនៃជរាបៀតបៀនជាដើម
-
ផ្ងាក កិរិយាសព្ទ
ងាកស្រងាកទៅខាងក្រោយ, ទ្រេតផ្ងារទៅខាងក្រោយ។
-
ផ្ងាក់ផ្ងើក គុណកិរិយា
បះចុះបះឡើងងក់ងើក, ប៉ាក់ប៉ើក។
-
ផ្ងារ កិរិយាសព្ទគុណកិរិយា
ប្រែយកពោះមកខាងលើយកខ្នងទៅខាងក្រោមឬយកមុខមកខាងលើយកក្រោយទៅខាងក្រោម
-
ផ្ងារចង្គ្រាង
ផ្ងារច្រងាង។
-
ផ្ងារស្រទាង
ផ្ងារដូចគេត្រដាង។
-
ផ្ងាវ គុណនាម
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យសថាដាវសផ្ងាវគឺដាវដែលមានសម្បុរសភ្លឺស្ងាច។
-
ផ្ងុប កិរិយាសព្ទ
ធ្វើឱ្យងប់ចុះ, ឱ្យទោរទៅមុខ
-
ផ្ងូត កិរិយាសព្ទ
ញ៉ាំងឱ្យងូត, ងូតទឹកឱ្យ
-
ផ្ងើយ កិរិយាសព្ទ
ធ្វើឱ្យងើយ, ចាប់ឱ្យងើយ
-
ផ្ងំ កិរិយាសព្ទ
ធ្វើឱ្យងំ, ដាក់បង្អង់ទុកឱ្យងំដោយចំហាយក្ដៅ
-
ផ្ចង់ កិរិយាសព្ទ
ធ្វើដោយពេញចំណង់គឺធ្វើអ្វីៗដោយពិនិត្យពិច័យ។
-
ផ្ចង់ចិត្ត
តាំងចិត្តដោយប្រុង។
-
ផ្ចប់ៗ ឧទានសព្ទ
សូរឮដោយជញ្ជាប់មាត់ឬដោយត្របាក់ស៊ី។
-
ផ្ចាច់ កិរិយាសព្ទ
ចាប់ទង្គិចគូទ ( ព . សា .)។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។