វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ផ ពាក្យដែលផ្ដើមដោយ "ផ" មាន 533 ពាក្យ
ទំព័រ 17 / 18
-
ផ្សែងរុំ នាម
ផ្សែងកាន់។
-
ផ្សែត ឧទានសព្ទ
សូរឮដោយដកដង្ហើមឈ្លក់ទឹកឬឮដោយខ្សឺតខ្លាំង។
-
ផ្សែតៗ ឧទានសព្ទ
( ម . ព . ផ្សែត )។
-
ផ្សែផ្សំ កិរិយាសព្ទ
( ម . ព . ផ្សែ )។
-
ផ្សៃ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យព្រៃថា
-
ផ្សោ ប.
ពាក្យបរិវាររបស់ពាក្យផ្សារថា
-
ផ្សោត នាម
ឈ្មោះមច្ឆជាតិមួយប្រភេទឥតស្រកាខ្លួនធំមានដោះសណ្ឋានស្រដៀងនឹងដោះមនុស្ស
-
ផ្សោះ កិរិយាសព្ទ
ធ្វើឱ្យសោះឱ្យអស់រសជាតិ។
-
ផ្សោះប្រយោជន៍ នាម
( ព . ប្រ .) បិទផ្លូវឬបំបាំង, បង្ខូចមិនឱ្យគេបានប្រយោជន៍ដែលកើតអំពីមុខការណាមួយឬប្រើឱ្យធ្វើការទទេឥតឱ្យប្រយោជន៍អ្វីតិចតួចឡើយ។
-
ផ្សំ កិរិយាសព្ទនាម
ប្រកបជាមួយគ្នា, ធ្វើឱ្យរួមគ្នា, ធ្វើឱ្យសម, ឱ្យល្មម, សម្រួលឱ្យកើតការ
-
ផ្សំសាច់ កិរិយាសព្ទ
សម្រួលឱ្យតែខាងសម; កាន់ជើងដោយផ្សំសម្រួលឱ្យខាងតែបានត្រូវបានល្អ
-
ផ្សះ កិរិយាសព្ទ
ធ្វើឱ្យសះគឺធ្វើមុខសស្ត្រ, មុខរបួសឬដំបៅឱ្យសះលែងរើ, លែងកើតតទៅទៀត
-
ផ្សះផ្សា កិរិយាសព្ទ
ធ្វើឱ្យសះសា, ឱ្យជានឹងគ្នាវិញគឺនិយាយសង្រួបសង្រួមអ្នកដែលឈ្លោះទាស់ទែងឱ្យសះជាលើកលែងប្រកាន់គ្នា។
-
ផ្ស៊ាំ កិរិយាសព្ទ
ធ្វើឱ្យស៊ាំ, ឱ្យថ្នឹក, ឱ្យស្និទ្ធ
-
ផ្អក នាម
ត្រីឬសាច់ផ្សំនឹងគ្រឿងផ្សេងៗដាក់ញាត់ផ្អាប់ទុកក្នុងពាង, ក្រឡ, ឪទឹនឱ្យឡើងបាយស្រាកើតជារសជូរសម្រាប់ចម្អិនប្រើជាម្ហូប
-
ផ្អកចាវ នាម
ត្រីប្រឡាក់ផ្អាប់ដែលច្របល់ជាមួយត្រប៉ែឱ្យកាច់ផុយទាំងឆ្អឹង
-
ផ្អកជូរ នាម
ត្រីប្រឡាក់ផ្អាប់ដែលលាយជាមួយបបរទុកឱ្យមានរសជាតិជូរ
-
ផ្អកស្មៅ នាម
ស្មៅផ្អាប់ធ្វើជាចំណីសម្រាប់ឱ្យសត្វស៊ី។
-
ផ្អកអង្ករលីង នាម
ត្រីប្រឡាក់ផ្អាប់ដែលលាយជាមួយអង្ករលីងឱ្យមានក្លិនឈ្ងុយ
-
ផ្អង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យផ្អៀងថាផ្អៀងផ្អងគឺផ្អៀងកងាកបែរឆ្វេងស្ដាំចុះឡើងដោយលំនាំយឺតៗ។
-
ផ្អប កិរិយាសព្ទ
ដាក់ឱ្យអបជិតគ្នា, អបផ្ទប់ផ្ទល់; អែបអបផ្ទប់ផ្ទល់
-
ផ្អរ នាម
ឈ្មោះតាសក់មួយប្រភេទដើមវារផ្ទាល់នឹងដីផ្លែប្រើជាអាហារបានច្រើនបែប
-
ផ្អាក កិរិយាសព្ទ
បញ្ឈប់កិច្ចការអ្វីមួយឬមួយគ្រាសិន; ឈប់បង្អង់ដោយឡែកឬដោយគ្រាដោយស្របក់សិន
-
ផ្អាក់ផ្អើក គុណនាមគុណកិរិយា
ផ្ងាក់ផ្ងើក, ប៉ាក់ប៉ើក, របះរបើង; រអាក់រអើក
-
ផ្អាប់ នាម
ធ្វើឱ្យអាប់គឺគ្របទុក, សង្កត់ទុកឱ្យអាប់អន់សម្បុរឬធ្វើឱ្យអាប់ឱន, ធ្វើមិនឱ្យឡើងថ្លៃបាន
-
ផ្អាវ នាម
ឈ្មោះឈើពួកតចសារជាតិមួយប្រភេទដើមតូចៗទាបៗខ្នងធាងសកត្បាញជាកន្ទេលបាន, គមវាស្លកកូរបាន, ប្រើជាអន្លក់ស្រុសក៏បាន
-
ផ្អឹកៗ គុណកិរិយា
( ម . ព . ផ្អុកៗ)។
-
ផ្អឹប កិរិយាសព្ទ
ធ្វើឱ្យស្រអឹប, ដាក់ផ្ទាប់
-
ផ្អឹះ គុណកិរិយា
ដែលលំបាកដកដង្ហើមព្រោះតឹងពោះខ្លាំងឬដែលទង្គឹះតានតឹងចិត្តដោយមានភ័យថប់បារម្ភ
-
ផ្អឺបៗ គុណកិរិយា
ដែលខំប្រឹងងោកទាំងខ្លួនឱនៗងើបៗទោរទៅមុខ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។