វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ផ ពាក្យដែលផ្ដើមដោយ "ផ" មាន 533 ពាក្យ
ទំព័រ 14 / 18
-
ផ្លុតទ័រ នាម
( ម . ព . ផ្នោះពុម្ពធំ )។
-
ផ្លុំ កិរិយាសព្ទ
បញ្ចេញខ្យល់តាមមាត់ដោយបូញបបូរមាត់បន្តិច
-
ផ្លុំស្រឡៃ កិរិយាសព្ទ
( ព . ប្រ .) ជក់អាភៀន ( ព . សា .)។
-
ផ្លូច គុណនាម
( ម . ព . ប្លូច )។
-
ផ្លូន គុណនាម
ចំនួន១០ដំបគឺ៤០
-
ផ្លូវ នាម
គន្លងសម្រាប់ដើរ, សម្រាប់ទៅមក; ចន្លោះ; លំអាន, តម្រាយ; លំនាំ; ហេតុ; វិធី។ល។ពាក្យនេះមានឈ្មោះនិងន័យច្រើនយ៉ាងណាស់, ដូចជា។
-
ផ្លូវកាត់ កិរិយាសព្ទ
ផ្លូវមិនវាង, ផ្លូវខ្លីដើរឆាប់ដល់។ល។
-
ផ្លូវខុស
ដំណើរឬអំពើខុស។
-
ផ្លូវខេត្ត នាម
ផ្លូវថ្នល់ដែលតភ្ជាប់រវាងក្រុងទីរួមស្រុកឬទីប្រជុំជនក្នុងខេត្ត។
-
ផ្លូវខ្យល់ នាម
ផ្លូវដែលខ្យល់ក្នុងសួតចេញមកក្រៅនៅពេលបន្លឺសូរ។នៅពេលបន្លឺសូរខ្យល់ក្នុងសួតធាក់ចេញមកក្រៅតាមផ្លូវច្រមុះឬតាមផ្លូវមាត់
-
ផ្លូវគោក នាម
ផ្លូវលើគោក។
-
ផ្លូវច្បាប់ នាម
នីតិវិធីឬបញ្ញត្តិដែលប្រទេសដាក់ឱ្យគោរព។
-
ផ្លូវឆ្ការ
ផ្លូវដែលគេគ្រាន់តែឆ្ការព្រៃចេញឱ្យទៅមកបានដោយស្រួល។
-
ផ្លូវឆ្ងាយដាច់ស្រយាល
( ម . ព . ផ្លូវឆ្ងាយស្រយាល )។
-
ផ្លូវឆ្ងាយស្រយាល
ផ្លូវដែលឆ្ងាយរយាលដាច់ស្រុកភូមិ។
-
ផ្លូវឆ្វេង
ផ្លូវខាងឆ្វេង។ ( ព . ប្រ .) ផ្លូវខុស។
-
ផ្លូវជនបទ នាម
ផ្លូវថ្នល់ដែលតភ្ជាប់រវាងទីរួមស្រុកឃុំនិងភូមិ។
-
ផ្លូវជាតិ នាម
ផ្លូវថ្នល់ដែលតភ្ជាប់រវាងរាជធានីទីរួមនៃខេត្តផ្លូវជាតិទីប្រជុំជនឬតំបន់សំខាន់នានា។
-
ផ្លូវជើង
ផ្លូវតូចដែលដើរទន្ទឹមគ្នាមិនកើត។
-
ផ្លូវជំនួញ
ផ្លូវដែលនាំជំនួញទៅមកឬមុខការរបរខាងជួញ។
-
ផ្លូវដែក នាម
ផ្លូវដែលមានកំណល់ដែកពីរសម្រាប់យានរត់ដោយរអិលពីលើនោះ។
-
ផ្លូវត្រឡែងកែង
ផ្លូវដែលបែកខ្វែងជាបីឬជាបួន។
-
ផ្លូវត្រូវ
ដំណើរឬអំពើត្រូវ។
-
ផ្លូវទឹក នាម
ផ្លូវដែលកំណត់សម្រាប់ជលយានធ្វើដំណើរបង្ការការកឿងឬលិច។
-
ផ្លូវធម៌ នាម
គន្លងនៃឱវាទរបស់ព្រះ
-
ផ្លូវធ្លា នាម
ផ្លូវសម្រាប់បរទេះគោឬរទេះក្របី។
-
ផ្លូវនរក នាម
អកុសលដែលនាំសត្វឱ្យទៅកើតក្នុងនរក។
-
ផ្លូវបត់ នាម
ផ្លូវតែមួយដែលបត់កេលកុង។
-
ផ្លូវបាប នាម
បាបដែលទុកដូចផ្លូវនៃសេចក្ដីទុក្ខឬអាក្រក់។
-
ផ្លូវបុណ្យ នាម
បុណ្យដែលទុកដូចផ្លូវនៃសេចក្ដីសុខឬល្អ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។