វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ផ ពាក្យដែលផ្ដើមដោយ "ផ" មាន 533 ពាក្យ
ទំព័រ 10 / 18
-
ផ្ដៀចៗ គុណនាម
( ម . ព . ផ្ដៀច )។
-
ផ្ដេក កិរិយាសព្ទ
ញ៉ាំងអ្នកដទៃឱ្យដេក, ដាក់ឱ្យដេក
-
ផ្ដេកចិត្ត
បង្អោនបន្ទន់ចិត្តឱ្យស៊ប់ទៅរក
-
ផ្ដេកផ្ដិត
ជាប់ចិត្តដិតនៅមិនងាកមិនបែរ។
-
ផ្ដេកផ្ដួល
ផ្ដេកចិត្តផ្ដួលខ្លួនដោយស្រឡាញ់រាប់អានលើសលុប។
-
ផ្ដេកមក្លឿ នាម
បច្ចេកទេសជ្រលក់ពណ៌សំពត់ឱ្យខ្មៅជាមួយនឹងទឹកផ្លែមក្លឿរួចហាលជាច្រើនដងរហូតឡើងពណ៌ខ្មៅតាមការចង់បាន។
-
ផ្ដេកស្រូវ
ផ្ដេកគុម្ពស្រូវទុំឱ្យដួលរាបរគេនដើម្បីឱ្យស្រួលច្រូត។
-
ផ្ដេច កិរិយាសព្ទ
( ម . ព . ផ្ដាច់១)។
-
ផ្ដេសផ្ដាស គុណនាមគុណកិរិយា
ដែលខ្ជីខ្ជា, ឥតសណ្ដាប់ធ្នាប់, ខុសផ្លូវខុសគន្លង, ខុសរបៀប, ខុសច្បាប់, តាមតែប្រទះ
-
ផ្ដែ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យផ្ដាច់ឬផ្ដាំថា
-
ផ្ដែក កិរិយាសព្ទ
លើកភារៈឬកិច្ចការទាំងស្រុងដាក់ប្រគល់ឱ្យទៅអ្នកដទៃដោយអាងថាស្រេចនឹងគេឬលើកគំនិតផ្អែកទៅលើអ្នកដទៃ
-
ផ្ដែកវេរ កិរិយាសព្ទ
លើករលាស់កិច្ចការធុរៈទាំងស្រុងដាក់ទៅលើអ្នកដទៃមិនទទួលខុសត្រូវលើខ្លួនថែមទាំងទាមយកគុណយកប្រយោជន៍ដែលត្រូវបាននោះផង
-
ផ្ដែផ្ដាំ
ផ្ដាំហើយផ្ដាំទៀតពីនេះខ្លះពីនោះខ្លះ។
-
ផ្ដែរ នាម
ក្ដាររនាំងបាំងរាំងចន្លោះដំបូលដែលមានជាន់ពីរ
-
ផ្ដោត កិរិយាសព្ទគុណកិរិយា
តម្រង់សំដៅដូចគេដោតពីលើចុះក្រោមដោយគ្រឿងសស្ត្រាវុធ; ឬសត្វស្លាបដែលបោះពួយចុះឬក៏ឆាបសំដៅដាក់
-
ផ្ដោតចិត្ត កិរិយាសព្ទគុណកិរិយា
តាំងចិត្តសំដៅឆ្ពោះទៅរកអ្វីមួយ។
-
ផ្ដោមៗ គុណកិរិយា
ដែលសំពះលើកដាក់ៗឬឱនងើបៗ
-
ផ្ដោះផ្ដង កិរិយាសព្ទគុណកិរិយា
និយាយបញ្ចៀសវាសវាងឬបញ្ឆិតបញ្ឆៀងសាសព្ទអំពីហេតុដើមឬអំពីបំណងរបស់ខ្លួនដោយសេចក្ដីមិនឱ្យគេចាប់ដំណើរបាន
-
ផ្ដៅ នាម
ឈ្មោះវល្លិដើមរឹងមួយប្រភេទមានបន្លានៅស្រទប, ធាង, ស្លឹក ( ទីទៃពីរពាក់ ); ផ្ដៅមានឈ្មោះច្រើនប្រភេទគឺផ្ដៅទឹក, ផ្ដៅក្រែក, ផ្ដៅឈ្វាំង, ផ្ដៅអារ៉េច, ផ្ដៅដំបង, ព្រះផ្ដៅ ..., ជាវល្លិមានប្រយោជន៍យ៉ាងសំខាន់ប្រើការបានច្រើនយ៉ាងមានប្រើធ្វើចំណងនិងធ្វើកៅអីជាដើម។
-
ផ្តក់ កិរិយាសព្ទគុណកិរិយា
ផ្គងប្លោងសំដៅពីចម្ងាយឱ្យធ្លាក់ចំដូចគេបន្តក់ទៅលើ
-
ផ្តិតផ្តូង គុណកិរិយា
ចំតិតចំតូង; ដែលងើបៗក្រាបៗរឿយៗ
-
ផ្តិល កិរិយាសព្ទគុណកិរិយា
ធ្វើឱ្យដាច់, ឱ្យកំបុត, ឱ្យផុតលែងមានតទៅទៀត
-
ផ្តិលប្រាក់ នាម
ផ្តិលដែលធ្វើដោយប្រាក់។
-
ផ្តិលស្មាច់ នាម
ផ្តិលដែលធ្វើដោយស្មាច់។
-
ផ្តឹកៗ គុណនាម
ដែលមានដង្ហើមតិចៗខ្សោយណាស់រង់ចាំតែវេលានឹងស្លាប់។
-
ផ្តឺតផ្តក់ គុណនាមគុណកិរិយា
ដែលមានអាការហបហត់ដកដង្ហើមដោយលំបាក ( និយាយថាផ្ដាក់ផ្ដឺតក៏បាន )។
-
ផ្តឺតៗ គុណនាមគុណកិរិយា
ដែលមានអាការម្លឺតៗឬដែលដកច្បួសម្លឺតៗ
-
ផ្តើកៗ គុណកិរិយា
តើកៗ, ខ្វើកៗ។
-
ផ្តេតៗ គុណនាមគុណកិរិយា
ដែលមានកម្លាំងខ្សោយហេបៗឬដែលក្រាបសំពះងក់ងើបរឿយៗ។
-
ផ្ទក់ នាម
ឈ្មោះត្រីស្រកាមួយប្រភេទសន្តានត្រីរ៉ស់ប៉ុន្តែរូបតូច
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។