វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ផ ពាក្យដែលផ្ដើមដោយ "ផ" មាន 533 ពាក្យ
ទំព័រ 1 / 18
-
ផ នាម
តួអក្សរទី២ក្នុងវគ្គទី៥នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាផមានអក្ខរសូរអន្តរជាតិ [pʰ] ព្យញ្ជនៈសូរមាត់មានទីបន្លឺនៅមាត់និងជាសូរស្ទះធនិតអឃោសៈ។
-
ផគ្គុណ នាម
ឈ្មោះខែទី៤ប្រើតាមចន្ទគតិ។ច្រើនប្រើជាផល្គុនជាង។
-
ផគ្គុនី នាម
ឈ្មោះផ្កាយមួយប្រភេទ
-
ផង គុណនាមឈ.ធ.
ជាមួយ, នឹង, ទាំង; ខ្លះ; ដែរ
-
ផងដែរ ឈ.
ពាក្យប្រើសម្រាប់បន្ថែមនៅលើសេចក្ដីខាងដើម
-
ផង់ គុណនាម
ដែលល្អិតម៉ដ្ឋ, ម៉ដ្ឋស្លុង
-
ផត កិរិយាសព្ទគុណនាម
ដែលខូង, ទ្រុឌចូល
-
ផតស្ប៉ែតស្ប៉ត
ផតស្ប៉តយុរខ្ពស់ខ្លះទាបខ្លះ។
-
ផរណាបីតិ នាម
បីតិដែលកើតផ្សព្វផ្សាយជ្រួតជ្រាបសព្វសព៌ាង្គកាយ ( ពាក្យសម្រាប់ប្រើក្នុងសមថភាវនា )។
-
ផរុសវាចា នាម
សម្ដីអាក្រក់ឬពាក្យទ្រគោះ, ពាក្យទ្រគោះបោះបោក, ពាក្យគ្រោតគ្រាត។
-
ផរុសវាទ នាម
( ម . ព . ផរុសវាចា )។
-
ផរុសសព្ទ នាម
សូរសព្ទអាក្រក់គឺពាក្យទ្រគោះ, ពាក្យជេរ, ប្រទេចដែលឮខ្លាំងៗរឿយៗមិនដាច់សូរ ( សរសេរបរុសសព្ទជិតដើមកំណើតពាក្យសំស្ក្រឹតជាង )។
-
ផល នាម
ផ្លែ; សេចក្ដីចម្រើន; លាភ; ចំណេញ; រង្វាន់; សម្បត្តិ; សេចក្ដីរុងរឿង; ការដុះដាល; ប្រយោជន៍ដែលបានសម្រេចហើយ; អ្វីៗដែលកើតមកអំពីហេតុ; សុខទុក្ខដែលកើតអំពីកម្ម; លេខល័ព្ធ
-
ផលកាល នាម
រដូវឈើមានផ្លែ
-
ផលគុណ នាម
លទ្ធផលរបស់វិធីគុណនៃច្រើនចំនួន
-
ផលចិត្ត នាម
ចិត្តដែលបានសម្រេចលោកុត្តរផល ( ហៅបានតាំងអំពីសោតាបត្តិផលរៀងដល់អរហត្តផល ), ជាគូគ្នានឹងមគ្គចិត្ត ( ព . ពុ .) សម្រាប់ប្រើខាងលោកុត្តរធម៌
-
ផលចែក នាម
លទ្ធផលដែលបានពីការចែកតំណាំងចែកនឹងតួចែក
-
ផលញាណ នាម
ប្រាជ្ញាដែលឆ្លុះឃើញលោកុត្តរផល ( ព . ពុ .) ជាគូគ្នានឹងមគ្គញាណ។
-
ផលដក នាម
ចំនួនដែលបានមកពីការដករវាងតំណាងដកនិងតួដក
-
ផលទុន នាម
ផលឬកម្រៃចំណេញដែលកើតចេញមកពីប្រាក់ទុនឬពីមូលនិធិដែលគេយកទៅប្រកបមុខរបរណាមួយ។
-
ផលធៀប នាម
ការប្រៀបធៀបផលចែកសមាមាត្រនៃចំនួនទំហំបរិមាណឬកន្សោមពីរឬច្រើន។ផលធៀបអាចសរសេរជាទម្រង់ប្រភាគនិងទម្រង់ចុចពីរ
-
ផលប័ត្រ នាម
មូលប័ត្រដែលមានទឹកប្រាក់អាចធ្វើការទូទាត់បាននិងមានកាលកំណត់សងវិញ
-
ផលប្រយោជន៍ នាម
ប្រយោជន៍ដែលបានសម្រេចជាផលពេញលេញ
-
ផលផ្ទះកញ្ចក់ នាម
បាតុភូតនៃការប្រែប្រួលកម្ដៅស្រទាប់ក្រោមៗរបស់បរិយាកាសផែនដីកើតឡើងដោយឧស័្មនទាំងឡាយ ( ជាពិសេសឧស័្មនកាបូនឌីអុកស៊ីដ ) ដែលវាសម្របសម្រួលរំភាយរស្មីក្រហមអាំងហ្វ្រាភាយចេញពីផែនដី។
-
ផលព្រឹក្ស នាម
ឈើដែលមានផ្លែគឺឈើដែលបញ្ចេញផ្កាហើយកកើតជាផ្លែផង។
-
ផលសងប៉ូតង់ស្យែល នាម
កម្លាំងដែលធ្វើឱ្យបន្ទុកអគ្គិសនីផ្លាស់ទីក្នុងសៀគ្វី។
-
ផលសម្បទា នាម
ការបរិបូណ៌ដោយផល, ការចម្រើនផល។
-
ផលសម្ប័ទ នាម
( ម . ព . ផលសម្បទាក្នុងផល )។
-
ផលសិទ្ធិ នាម
ការសម្រេចផល។
-
ផលស៊ីវិល នាម
ប្រាក់ឬវត្ថុផ្សេងៗដែលទទួលជាថ្នូរចំពោះការប្រើវត្ថុណាមួយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។