វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 99 / 109
-
ប្រឡូកប៉ូកប៉ាក់ កិរិយាសព្ទ
លូកបូកឡូកគ្នា, ច្របូកច្របល់គ្នាមិនដឹងណាជាណា ( ប្រហែលជាក្លាយមកអំពីប្រឡូកពួកបក្ខទេដឹង?)។
-
ប្រឡូកប្រឡាក់ កិរិយាសព្ទ
ប្រឡាក់សៅហ្មងជាមួយគឺល្អលាយអាក្រក់, ខុសលាយនឹងត្រូវ, ជាលាយនឹងខូច, បណ្ឌិតលាយច្រឡំជាមួយនឹងពាលជាដើម។
-
ប្រឡូកប្រឡែង កិរិយាសព្ទ
( ម . ព . ប្រឡែងប្រឡូក )។
-
ប្រឡូញ គុណនាម
( ម . ព . ប្រលូញ )។
-
ប្រឡូញខូញ គុណនាម
( ព . សា .) ដែលប្រឡូញពន់ពេក
-
ប្រឡូញទីខូញ គុណនាម
( ម . ព . ប្រឡូញខូញក្នុងប្រលូញ )។
-
ប្រឡូស គុណនាម
( ម . ព . ប្រលូស )។
-
ប្រឡេះ កិរិយាសព្ទ
( ម . ព . ប្រលេះ )។
-
ប្រឡែង កិរិយាសព្ទ
( ម . ព . ប្រលែង )។
-
ប្រឡែងប្រឡូក កិរិយាសព្ទ
ប្រឡែងបូកឡូកគ្នាច្រើន។
-
ប្រឡែប្រកោ គុណនាម
( ម . ព . ប៉ោឡែ )។
-
ប្រឡៃសក នាម
ត្រួយឈើមានអម្ពិលជាដើមដែលលាស់បោះទងនិងតួត្រួយវែងៗសំយុងចុះស្រយមៗក្នុងខែវស្សាខុសរដូវលាស់
-
ប្រឡោះ នាម
( ម . ព . ប្រលោះ )។
-
ប្រឡៅ នាម
ខ្សែ - កសត្វចិញ្ចឹម
-
ប្រឡៅពពែ នាម
( ម . ព . ប្រឡៅអំពែ )។
-
ប្រឡៅអំពែ នាម
ឈ្មោះវល្លិធំមួយប្រភេទដើមរឹងស្លឹកទន់ស្រួចៗមានជ័រស; ត្រួយប្រើជាបន្លែស្លម្ជូរបាន ( អ្នកស្រុកខ្លះហៅប្រឡៅពពែ, មានអត្ថន័យល្អជាងប្រឡៅអំពែ )។
-
ប្រអប់ នាម
គ្រឿងប្រើប្រាស់ធ្វើដោយឈើឬដោយលោហជាតិជាដើមមានមេមានគ្របខ្លះឥតត្រចៀកខ្លះមានត្រចៀកទំហំតូចឆ្ងាយពីហឹបចុះរៀងមក, មានទ្រង់ទ្រាយច្រើនបែប, សម្រាប់ដាក់វត្ថុផ្សេងៗមានបារី, ស្លា, ថ្នាំជាដើម
-
ប្រអប់ជើង នាម
តួបាតជើងទាំងមូលគឺទាំងខាងលើទាំងខាងក្រោម
-
ប្រអប់ដៃ នាម
តួបាតដៃទាំងមូលគឺចាប់ពីកដៃដល់ចុងម្រាមដៃ។
-
ប្រអប់ប្រាក់ នាម
ប្រអប់ដែលធ្វើដោយប្រាក់។
-
ប្រអប់មាត់ នាម
( ព . ប្រ .) ប្រអប់មាត់ប្រអប់គឺមាត់ ( មាត់ )
-
ប្រអប់សន្ទនា នាម
( ប . ព .) បង្អួចមួយប្រភេទរបស់កម្មវិធីដែលប្រើសម្រាប់បង្ហាញទិន្នន័យលទ្ធផលនិងទទួលយកជម្រើសឬចម្លើយពីអ្នកប្រើប្រាស់។
-
ប្រអប់អ៊ីមែល នាម
ប្រអប់សម្រាប់ផ្ទុកសារអេឡិចត្រូនិក។
-
ប្រអូង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យប្រអប់ថាប្រអប់ប្រអូងគឺប្រអប់ច្រើនបែបធំខ្លះតូចខ្លះឬថ្លៃខ្លះថោកខ្លះដែលដាក់ក្នុងកំឡុងជាមួយគ្នា ( ព . សា .)។
-
ប្រអូស កិរិយាសព្ទ
អូសគ្នាទៅវិញទៅមកពេញកម្លាំងដោយកំហឹងឬអូសរយឺតៗមិនលែង។
-
ប្រអូសប្រទាញ កិរិយាសព្ទ
អូសទាញគ្នាទៅវិញទៅមក។
-
ប្រអួល នាម
ឈ្មោះចំណីស្ងួតល្អិតផង់ដូចកន្ទក់, ធ្វើពីអង្ករលីងឱ្យគ្រាន់តែឆ្អិនឬអំពីពោតលីង។
-
ប្រឱប កិរិយាសព្ទ
ឱបគ្នាទៅវិញទៅមក។
-
ប្រឱបប្រកៀក កិរិយាសព្ទ
កៀកឱបគ្នាទៅវិញទៅមក។
-
ប្រឱបព្ររឹត កិរិយាសព្ទ
ឱបរឹតគ្នាទៅវិញទៅមកឬឱបៗរឹតៗរឿយៗ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។