វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 98 / 109
-
ប្រហែលដូចជា នាម
ហាក់ដូចជា . ប្រដូច, អាចដូចគ្នានឹង ...។
-
ប្រហែស កិរិយាសព្ទ
ធ្វេសស្មារតី, មិនសូវប្រយ័ត្ន, បណ្ដែតបណ្ដោយ។
-
ប្រហែសធ្វេស កិរិយាសព្ទ
បណ្ដែតបណ្ដោយមិនសូវនឹកនា។
-
ប្រហែសបាត់ប្រយ័ត្នគង់
( ព . ទ . បុ .) តែប្រហែសរមែងតែបាត់បើប្រយ័ត្នតែងតែគង់។
-
ប្រហោង នាម
ទីទៃពីតាន់គឺចន្លោះ, រន្ធ, រូង, ព្រង់, ប្រឡោះ។
-
ប្រហោងខ្មៅ នាម
កន្លែងមួយនៅក្នុងលម្ហមានកម្លាំងទំនាញយ៉ាងខ្លាំងដែលសូម្បីតែពន្លឺក៏មិនអាចគេចផុតបានដែរ។ទំនាញរបស់ប្រហោងខ្មៅខ្លាំងណាស់ពីព្រោះរូបធាតុទាំងអស់ជាពិសេសកម្ទេចផ្កាយត្រូវបានស្រូបចូលក្នុងលម្ហដ៏តូចមួយនោះ។
-
ប្រហោងទោស នាម
( ព . ប្រ .) ចន្លោះទោសគឺឱកាសឬចន្លោះនៃទោសដែលល្មមឱ្យគេចាប់ថ្នាក់បាន។
-
ប្រហោងពោះ កិរិយាសព្ទ
ភ័យខ្លាំងដោយជួបហេតុការណ៍អ្វីមួយដែលគួរឱ្យខ្លាច
-
ប្រឡង កិរិយាសព្ទ
( ម . ព . ប្រលង )។
-
ប្រឡងឆមាស នាមកិរិយាសព្ទ
ការប្រឡងដើម្បីវាស់ស្ទង់សមត្ថភាពចំណេះដឹងសិស្សនិស្សិតក្នុងរយៈពេល៦ខែ
-
ប្រឡងត្រីមាស នាមកិរិយាសព្ទ
ការប្រឡងដើម្បីវាស់ស្ទង់សមត្ថភាពចំណេះដឹងសិស្សនិស្សិតក្នុងរយៈពេល៣ខែ
-
ប្រឡងថ្នាក់ជាតិ នាម
ការប្រឡងដែលក្រសួងឬស្ថាប័នជាអ្នករៀបចំវិញ្ញាសានិងកំណត់ពេលប្រឡងឱ្យមានឯកភាពគ្នាទូទាំងប្រទេស
-
ប្រឡងបញ្ចប់ នាម
ការប្រឡងដើម្បីបញ្ចប់កម្រិតសិក្សាណាមួយ
-
ប្រឡងប្រចាំខែ នាម
ការប្រឡងដែលធ្វើឡើងសម្រាប់មួយខែៗ
-
ប្រឡងប្រជែង កិរិយាសព្ទ
ល្បងចំណេះដឹងឬសមត្ថភាពដើម្បីយកតំណែងឬជ័យលាភី
-
ប្រឡងប្រណាំង កិរិយាសព្ទ
ប្រឡងដើម្បីដកពិសោធន៍គ្នាទៅវិញទៅមក
-
ប្រឡងពាក់កណ្ដាលឆមាស នាម
( ម . ព . ប្រឡងត្រីមាស )។
-
ប្រឡងសាកល្បង នាម
ការប្រឡងវាស់ស្ទង់សមត្ថភាពសិស្សមុនពេលប្រឡងផ្លូវការ
-
ប្រឡងឡើងថ្នាក់ នាម
ការប្រឡងសម្រាប់សិស្សបឋមសិក្សានិងមធ្យមសិក្សាដែលធ្លាក់មធ្យមភាគដើម្បីឡើងថ្នាក់
-
ប្រឡង់ នាម
( ម . ព . ប្រលង់ )។
-
ប្រឡាក់ កិរិយាសព្ទ
ធ្វើឱ្យដិត, ឱ្យដាម, ឱ្យជ្រាបចូលក្នុងសាច់, ព្រលាំងអំបិលឱ្យជ្រាបចូលក្នុងសាច់
-
ប្រឡាក់ប្រឡូស គុណនាម
ប្រឡាក់សៅហ្មងច្រើន, ប្រឡាក់សៅហ្មងជាមួយគ្នា។
-
ប្រឡាយ នាម
ផ្លូវទឹកតូចគឺជ្រលងតូចដែលគេជីកបង្ហូរទឹកឬដីដែលទឹកហូរច្រោះកើតជាជ្រលងតូច
-
ប្រឡាំងកាស គុណកិរិយាគុណនាមនាម
ឈ្មោះមច្ឆជាតិមួយប្រភេទមានស្នូកដូចអណ្ដើកតែស្នូកស្ដើងស្រួយមានពងដូចក្ដាមតែធំៗជាងពងក្ដាម, កើតនៅក្នុងសមុទ្រ; ឈ្មោលតោងជាប់ជានិច្ចអាស្រ័យតែនឹងញី។
-
ប្រឡាំប្រកូវ គុណកិរិយា
( ម . ព . ប្រលាំប្រកូវ )។
-
ប្រឡិងប្រឡាំង គុណនាម
ដែលមានរសស្ទាក់ស្ទើរមិនប្រាកដជាជូរឬប្រៃជាដើម; ដែលល្វីងមាត់ឬប្រហាតមាត់ធុំបាយធុំចំណី
-
ប្រឡិមប្រឡុំ គុណកិរិយា
ដែលបន្លែបន្លំ, ដែលលំៗ, ច្បោលៗ
-
ប្រឡុបប៉័ច្ឆា កិរិយាសព្ទគុណកិរិយា
លាយច្របល់គ្នា; ច្របូកច្របល់, ច្រឡូកច្រឡំ, ច្រឡំបល់។
-
ប្រឡុបប្រឆា កិរិយាសព្ទគុណកិរិយា
( ម . ព . ប្រឡុបប៉័ច្ឆា )។
-
ប្រឡូក កិរិយាសព្ទ
( ម . ព . ប្រលូក )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។