វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 95 / 109
-
ប្រវត្តិហេតុ នាម
( ម . ព . បវត្តិ )។
-
ប្រវា កិរិយាសព្ទ
លូកចាប់, ឈោងចាប់ដោយស្រវាឬដោយត្រដរ
-
ប្រវាយ កិរិយាសព្ទ
វាយគ្នាទៅវិញទៅមករឿយៗដោយដៃ, វាយប្រតាយគ្នាដោយដៃ
-
ប្រវាយប្រតប់ កិរិយាសព្ទ
វាយប្រតាយតប់គ្នាទៅវិញទៅមក។
-
ប្រវារស់ប្រវាស្លាប់ កិរិយាសព្ទ
ស្ទើររស់ស្ទើរស្លាប់, រស់ទាំងត្រដរ
-
ប្រវាល នាម
ទីវាលធំធេងលន្លឹមលន្លោច
-
ប្រវាលវដ្ដសង្សារ នាម
ការអន្ទោលកើតស្លាប់ៗកើតវិលវល់វែងឆ្ងាយសន្លឹមឥតមានទីបំផុតខាងដើម។
-
ប្រវាស់ កិរិយាសព្ទ
ចូលហ៊ុនរកស៊ីចែកប្រយោជន៍គ្នាដោយអ្នកមួយមានរបស់អ្នកមួយមានតែកម្លាំងទទួលកាន់ការ
-
ប្រវាស់ដៃ នាម
( ម . ព . វេរប្រវាស់ដៃនិងវេរ៣)។
-
ប្រវាស្លាប់ប្រវារស់ កិរិយាសព្ទ
( ម . ព . ប្រវារស់ប្រវាស្លាប់ )។
-
ប្រវិនប្រវាន់ គុណកិរិយាគុណនាម
ដែលប៉ាន់ចុះប៉ាន់ឡើង, រវិនរវាន់ដោយទន់ជើង
-
ប្រវឹក នាម
ឈ្មោះជលបក្សីមួយប្រភេទមានចំពុះនិងជើងដូចទាតែមាត្រតូចសម្បុរក្រហមក្រមៅ។
-
ប្រវេ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យប្រវាថា
-
ប្រវេណី នាម
ដូចគ្នានឹងបវេណីឬប្រពៃណីដែរ។
-
ប្រវេទន៍ នាម
ការជូនដំណឹង, ការប្រាប់ឱ្យដឹង, សេចក្ដីប្រកាស
-
ប្រវេសនកាលិក នាម
នីតិវិធីគយដែលអាចអនុញ្ញាតឱ្យទំនិញនាំចេញចូលបានមកក្នុងដែនគយក្រោមលក្ខខណ្ឌរួចផុតពីការបង់ពន្ធគយនិងអាករទាំងស្រុងឬភាគខ្លះ។
-
ប្រវេសនីយ គុណនាម
ដែលអាចឱ្យចេញចូលបាន, ដែលអនុញ្ញាតឱ្យចេញចូលបាន។
-
ប្រវេសនីយភាព នាម
ភាពដែលអាចឱ្យចេញចូលបាន, ភាពដែលអនុញ្ញាតឱ្យចេញចូលបាន។
-
ប្រវេសន៍ នាម
សេចក្ដីអនុញ្ញាត, ការទទួលយកបាន; ការចេញចូលបាន។
-
ប្រវេសន៍កាលិក នាម
ការទទួលយកជាបណ្ដោះអាសន្ន, ការអនុញ្ញាតជាបណ្ដោះអាសន្ន។
-
ប្រវែក នាម
ឈ្មោះជលបក្សីមួយប្រភេទឈ្មោលមានក្បាលនិងកពណ៌សខ្នងនិងស្លាបពណ៌ត្នោតលាយបៃតង, តែញីមានសម្បុរស្រអាប់មានស្នាមឆ្នូតខ្មៅនៅត្រង់ភ្នែកនិងផ្នែកខាងលើនៃក្បាល
-
ប្រវែង នាម
ប៉ែកខាងវែង
-
ប្រវ័ញ្ច កិរិយាសព្ទ
បញ្ឆោត, បោកប្រាស់ឬឆបោក
-
ប្រវ័ញ្ចន៍ នាម
អំពើបញ្ឆោត, ដំណើរបោកប្រាស់ឬឆបោក
-
ប្រស ឧទានសព្ទ
សូរឮដោយកាច់កៃកាំភ្លើងជាដើម។
-
ប្រសប់ គុណនាម
ថ្នឹក; ប៉ិន, ប៉ិនខាងស្ទង់, លៃ, គ្នេរ
-
ប្រសព្វ កិរិយាសព្ទ
ចួបប្រទល់មុខគ្នា; រួមចិត្តគំនិតគ្នា; នៅរួមសុខទុក្ខនឹងគ្នា
-
ប្រសា កិរិយាសព្ទនាម
កូនដោយពន្ធគឺប្រពន្ធឬប្ដីរបស់កូន
-
ប្រសាច គុណកិរិយា
ដែលបែកខ្ញែកដូចគេបាចសាច
-
ប្រសាទ នាម
សេចក្ដីជ្រះថ្លា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។