វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 94 / 109
-
ប្រយ័ត គុណនាម
ដែលលាង, ជម្រះ, សម្អាត។ដែលមានព្យាយាម, ខ្មីឃ្មាត, ថែទាំ; ប្រុងដោយមិនធ្វេសប្រហែស
-
ប្រយ័ត្ន នាម
ព្យាយាម, ការខំប្រឹងថែទាំ; ការប្រុងដោយមិនធ្វេសប្រហែស។
-
ប្រយ័ត្នកុំឱ្យហុយហ្ន៎ះ
( ព . ប្រ .) ប្រយ័ត្នកុំឱ្យលេចឮតទៅទៀតហ្ន៎ះ។
-
ប្រលង កិរិយាសព្ទ
ល្បងឱ្យឃើញកម្លាំង, ប្រណាំង, សាកគ្នា, ធៀបគ្នាមើល, ធី ( ច្រើនប្រើប្រឡងជាង )
-
ប្រលង់ នាម
ក្រហូងតូចៗដែលដក់ទឹកប្រឡង់ ( ច្រើនប្រើប្រឡង់ជាង )
-
ប្រលាំប្រកូវ គុណកិរិយា
ខ្ជីខ្ជា, ច្រកាចច្រកូវ ( ច្រើនសរសេរប្រឡាំប្រកូវជាង )
-
ប្រលូក កិរិយាសព្ទគុណកិរិយា
លូកប្រវាយប្រតប់គ្នាច្របូកច្របល់; ដែលលូកដៃរាវច្របូកច្របល់គ្នា ( ច្រើនសរសេរប្រឡូកជាង )។
-
ប្រលូញ គុណនាម
ដែលច្របូញមិនសមរម្យ ( ច្រើនសរសេរប្រឡូញជាង )
-
ប្រលូស គុណនាម
ដែលប្រឡាក់សៅហ្មងច្រើន, ដែលអាប់អន់សម្បុរ, ព្រលូស ( ច្រើនសរសេរប្រឡូសជាង )
-
ប្រលួតលាក់ គុណនាមនាម
ខ្មៅនិងក្រហមអង្កន់ៗឆ្លាស់គ្នា
-
ប្រលេពីប៉ែត នាម
ពហុមុខមានព្រំដែនខណ្ឌដោយមុខប្រាំមួយហើយមុខទាំងអស់នេះជាប្រលេឡូក្រាមដែលក្នុងនោះវាមានមុខឈមបីគូស្របរៀងគ្នានិងប៉ុនរៀងគ្នា។
-
ប្រលេពីប៉ែតកែង នាម
ប្រលេពីប៉ែតដែលមានមុខទាំងអស់ជាចតុកោណកែង។
-
ប្រលេឡូក្រាម នាម
ចតុកោណដែលមានជ្រុងស្របគ្នាពីរៗ។
-
ប្រលេះ កិរិយាសព្ទ
បេះថ្នមៗ, ធ្វើឱ្យរលេះរឿយៗមិនឱ្យខ្ចាត់ខ្ចាយ ( ច្រើនសរសេរប្រឡេះជាង )
-
ប្រលែង កិរិយាសព្ទ
លូកលេងនឹងគ្នាទៅវិញទៅមក ( ច្រើនសរសេរប្រឡែងជាង )
-
ប្រលោម កិរិយាសព្ទ
ល្បួង, និយាយបញ្ចូលចិត្តឱ្យដោយតាម
-
ប្រលោមរស នាម
( អ . សិ .) តម្លៃដែលមាននៅក្នុងអត្ថបទអក្សរសិល្ប៍ដោយកវីអ្នកនិពន្ធពិសេសអ្នកនិពន្ធប្រលោមលោកចេះរៀបរៀងតុបតែងរឿងរបស់ខ្លួនតាមរយៈការបង្កើតដំណើររឿងសកម្មភាពនៃតួអង្គឱ្យមានស្នេហាការផ្សងព្រេង ... ប្រកបដោយលក្ខណៈអណ្ដែតអណ្ដូងសោកសង្រេងសប្បាយកម្សត់ ... ធ្វើឱ្យអ្នកអានអ្នកស្តាប់មានអារម្មណ៍រំភើបសង្វេគសប្បាយព្រួយជាមួយតួអង្គនិងដំណើររឿង
-
ប្រលោមលោក នាម
រឿងប្រលោមចិត្តមនុស្សគឺរឿងដែលអ្នកតែងប្រតិដ្ឋប្រដូចឡើងដោយឥតមានច្បាប់ដើមជាការណ៍ពិតប្រាកដជាគោលចារឹកឡើយ។ប្រលោមលោកនេះក្នុងសម័យពីដើមហៅសាស្ត្រាល្បែងឬរឿងល្បែង, ខាងសម្រាយច្រើនតែតែងជាពាក្យកាព្យដូចជាសាស្ត្រាល្បែងផ្សេងៗមានច្រើនឈ្មោះមានសាស្ត្រាស័ង្ខសិល្ប៍ជ័យ, លក្សណវង្ស, ហង្សយន្ត, ជិនវង្សជាដើម; ខាងបាលីច្រើនតែជាបកិណ្ណកៈឬវេយ្យាករណ៍បាឋគឺជាពាក្យបាលីរាយៗជួនមានគាថាបាលីបញ្ចូលមកខ្លះដោយអន្លើៗដូចបញ្ញាសជាតកជាដើម, រឿងឬសាស្ត្រាទាំងនោះទោះជាកាព្យសម្រាយក្ដីជាបាលីក្ដីហៅថាសាស្ត្រាល្បែងឬរឿងល្បែងដូចគ្នា, ត្រូវគ្នានឹងរឿងឬសាស្ត្រា, សៀវភៅប្រលោមលោកសម័យបច្ចុប្បន្ននេះ។ប៉ុន្តែ, តាមការពិនិត្យ, ឃើញថាប្រលោមលោកសម័យឥឡូវនេះមាន៣ប្រភេទគឺប្រលោមលោកស្នេហា, ប្រលោមលោកកសាងជីវភាពខ្លួន, ប្រលោមលោកប្រវត្តិសាស្ត្រ, ទាំង៣ប្រភេទនេះសុទ្ធតែមានអត្ថន័យផ្សេងទីទៃពីគ្នា ... សាស្ត្រាល្បើកក្នុងសម័យពីដើមដូចជាល្បើជូជក, ល្បើកមហារាជដែលគេលើកបំផ្លើសក្នុងរឿងមហាជាតក៍ជាដើមក៏រាប់ថាជាប្រលោមលោកបានដែរព្រោះគេតែងឡើងគ្រាន់នឹងប្រលោមឱ្យអ្នកអានអ្នកស្ដាប់សើចសប្បាយហៅថាល្បើកប្រលោមលោក។
-
ប្រលោមលោកតថនិយម នាម
ប្រលោមលោកមួយប្រភេទដែលអ្នកនិពន្ធលើកយកតថភាពនៃជីវិតជាក់ស្ដែងនៅក្នុងសង្គមនាសម័យកាលណាមួយមកចោទនិងដោះស្រាយ
-
ប្រលោមលោកស្នេហា
( ម . ព . ប្រលោមលោក )។
-
ប្រលោះ នាម
ទីដែលចំហជាចន្លោះ ( ច្រើនសរសេរប្រឡោះជាង )
-
ប្រល័យ នាម
សេចក្ដីវិនាស; លោកវិនាស ( ដំណើរវិនាសពិភពលោក ); សេចក្ដីវិនាសជីវិត ( មរណៈ )
-
ប្រល័យពូជសាសន៍ កិរិយាសព្ទគុណនាម
កាប់សម្លាប់ដោយចេតនានិងជាប្រព័ន្ធនូវក្រុមមនុស្សទាំងមូល, ជាពិសេសប្រជាជាតិពូជសាសន៍ឬក្រុមសាសនា
-
ប្រវញ្ច កិរិយាសព្ទ
រកចំណេញលើសលប់, រកចំណេញដោយបោកប្រាស់។
-
ប្រវញ្ចន៍ នាម
ការចំណេញលើសលប់, ការចំណេញដោយបោកប្រាស់។
-
ប្រវត្តិ នាម
( ម . ព . បវត្តិ, ប្រព្រឹត្តិ )។
-
ប្រវត្តិរូប នាម
( ម . ព . បវត្តិ )។
-
ប្រវត្តិវិទ្យា នាម
វិទ្យាសាស្ត្រឬមុខវិជ្ជាដែលសិក្សាអំពីហេតុការណ៍ឬព្រឹត្តិការណ៍ដែលបានកើតឡើងចាប់ពីពេលមនុស្សចេះប្រើប្រាស់អក្សរ។
-
ប្រវត្តិសាស្ត្រ នាម
គម្ពីរ, ក្បួននិយាយអំពីពង្សាវតារប្រទេស ...។
-
ប្រវត្តិសាស្ត្រិន នាម
ប្រវត្តិវិទូ, អ្នកប្រវត្តិសាស្ត្រ, អ្នកជំនាញប្រវត្តិសាស្ត្រ, អ្នកចេះដឹងប្រវត្តិសាស្ត្រ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។