វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 90 / 109
-
ប្រធានអារម្មណ៍ នាម
គំនិតទស្សនៈជំហរអារម្មណ៍របស់អ្នកអានអ្នកស្ដាប់អ្នកទស្សនាដែលកើតឡើងក្នុងពេលទទួលរូបភាពហេតុការណ៍រឿងរ៉ាវផ្សេងៗពីក្នុងស្នាដៃអក្សរសិល្ប៍សិល្បៈ។
-
ប្រធានាធិបតី នាម
អ្នកដែលជាធំចម្បងជាងគេទាំងអស់។អ្នកធំដែលប្រជាជនរើសឱ្យធ្វើជាអធិបតីក្នុងប្រទេស ( ជាជំនួសក្សត្រិយ៍ទ្រង់រាជ្យ )។
-
ប្រធានានុយោគ នាម
ការបំពេញព្យាយាមដ៏ម៉ឺងម៉ាត់
-
ប្រធួន កិរិយាសព្ទ
( ម . ព . ប្រថួន )។
-
ប្រនៀល កិរិយាសព្ទគុណកិរិយា
ផ្ដេកផ្ដិត, កៀកកើយ
-
ប្រប កិរិយាសព្ទ
អែប, អែបអប, ផ្គាប់ផ្គុនដោយអែបអបឱ្យត្រូវចិត្ត
-
ប្របិច កិរិយាសព្ទ
បិចហើយបិចទៀត
-
ប្របិចប្របោច កិរិយាសព្ទ
បិចៗបោចៗរឿយៗ។
-
ប្របុស នាម
( ម . ព . បបុស )។
-
ប្របៀត កិរិយាសព្ទគុណកិរិយា
បៀតជិតគ្នា
-
ប្របេះ កិរិយាសព្ទ
បេះហើយបេះទៀត, បេះរឿយៗ។
-
ប្របែក គុណនាម
ដែលបែកចេញ ( ផ្លូវ )
-
ប្របែល នាម
( ម . ព . បបែល )។
-
ប្របោច កិរិយាសព្ទ
បោចហើយបោចទៀត, បោចរឿយៗ។
-
ប្រផង់ គុណនាម
( ដូចគ្នានឹងប៉ផង់ដែរ )។
-
ប្រផាត់ គុណកិរិយា
ដែលជិតណាស់ស្ទើរនឹងប៉ះគ្នា, ស្ទើរនឹងទង្គុកទង្គិចគ្នា
-
ប្រផាប់ គុណកិរិយា
( ដូចគ្នានឹងប៉ផាប់ដែរ )។
-
ប្រផុត គុណកិរិយា
( ម . ព . ប៉ផុត )។
-
ប្រផុតប្រផើយ គុណកិរិយា
( ម . ព . ប៉ផុតប៉ផើយ )។
-
ប្រផូរ គុណនាម
( ដូចគ្នានឹងប៉ផូរដែរ )។
-
ប្រផេញ នាម
ឈ្មោះឈើតូចស្លឹកល្អិតស្រដៀងនឹងស្លឹកអម្ពិល, មានផ្កាផ្លែចេញពីស្លឹក, មាន២ប្រភេទគឺប្រផេញញីមានផ្កាសម្បុរស, ប្រផេញឈ្មោលមានផ្កាក្រហម។
-
ប្រផេះ គុណនាម
ដែលមានសម្បុរដូចផេះគឺស្ទើរសស្ទើរខ្មៅ
-
ប្រផ្នូល នាម
( ម . ព . ផ្នូល )។
-
ប្រព គុណនាម
ដែលប្រតោងប្រគង, ប្រទាក់គ្នា, ដែលប្រតោងគងលើគ្នាឬផ្អោបគ្នា។
-
ប្រពន្ធ នាម
ស្ត្រីជាចំណងគូនឹងបុរស ( ភរិយា )។ — មួយសោតព្រះពុទ្ធទេស្នាចំហុតថារីភរិយាមានប្រាំពីរស្មោះបួននោះចិត្តជាបីនោះមោហាចិត្តខូចងាយដាយ។ឯប្រពន្ធជាឯកឈ្មោះមាតា- ភរិយាដូចម្ដាយឈឺឆ្អាលកូនខ្លួនរែងស្ងួនមិនណាយមិននឹករសាយចិត្តចាំអាណិត។កូនទុក្ខទោសម្ដេចខ្សត់ក្រច្រើនតិចខឹងខុសខូចចិត្តព្រាត់ប្រាសយូរលង់ពុំបង់បែកចិត្តគង់ចាំចិត្តគិតឈឺឆ្អាលកូនស្មោះ។ប្រពន្ធណាគាប់ឈឺឆ្អាលប្ដីខ្ជាប់ចិត្តចាំកាន់កោះដូចម្ដាយស្រឡាញ់កូនពេញពីពោះហៅប្រពន្ធនោះថ្លៃឥតផ្ទឹមដល់។ប្រពន្ធជាទ្វីឈ្មោះហៅទាសី- ភរិយាដូចកល់ខ្ញុំនឹងអម្ចាស់ប្រើណាស់ខ្វាយខ្វល់អាចមត់ទប់ទល់ទម្ងន់បម្រើ។មិនមានទំនេរទោះម្ចាស់វាយជេរអត់ឱនស័រពើតាមតែបង្គាប់ប្រញាប់ចង់ធ្វើចិត្តពុំសើវ៉ើចៀសវាងក្រោធា។ប្រពន្ធណាអត់ឱនអង្គអំណត់ខ្លាចប្ដីអាត្មាដូចខ្ញុំនឹងម្ចាស់ខ្លាចណាស់ធានាប្រពន្ធនោះជាប្រសើរសុខសូន្យ។ប្រពន្ធជាត្រីឈ្មោះភគិនី- ភរិយាដូចប្អូនស្រឡាញ់បងពិតលំអិតលំអូនទទួលដំបូន- មានមាត់ពាក្យបង។ផ្ដាច់ផ្ដួលតែមួយនឹងចងជាត្រួយចិត្តចាំបំណងពំនាក់ពំនឹងពាក់ពឹងប៉ុនប៉ងតែនឹងអង្គបងឥតម៉ៃទីទៃ។ប្រពន្ធណាចូលនឹងប្ដីមួយមូល- ចិត្តជាប់អាល័យដូចប្អូននឹងបងចាំចងអាស្រ័យប្រពន្ធនោះថ្លៃមធ្យមពេកពិត។ប្រពន្ធចត្វាឈ្មោះហៅសខា- ភរិយាដូចមិត្រ- សំឡាញ់ស្រឡាញ់អស់អញពេកពិតស្មើខ្លួនស្មើចិត្តស្ម័គ្រស្មោះចិន្តា។បើមិត្រទៅបាត់ស្ងប់ស្ងួតមុខមាត់ទុក្ខទន់ទយាឃើញមុខមកបានចិត្តក្សាន្តសោះសាស្រស់ស្រួលភក្ដ្រានិរទុក្ខសោកសៅ។ប្រពន្ធណាចិត្តស្រឡាញ់ប្ដីពិតគ្មានក្នុងគ្មានក្រៅដូចមិត្រនិងមិត្រចងចិត្តជាប់នៅប្រពន្ធនោះហៅឧត្តមក្រមាន។សម្ដែងភរិយាទាំងបួនសឹងជាក្រស្រីធ្វើបានបើស្រីណាគិតផ្ចង់ចិត្តសន្តានស្រឡាញ់ប្ដីប្រាណដូចធម៌ទេស្នា។លោកថាស្រីនោះឮកេរ្តិ៍ពីរោះទួទៅនានាបើអស់ជីវិតនៅឋិតសួគ៌ាចៀសចាកចតុរា- បាយបាបទុក្ខភ័យ។ប្រពន្ធពុំជាឈ្មោះវធកា- ភរិយាដូចនៃសត្រូវចាំចងទោសផងសព្វថ្ងៃប្រពន្ធចង្រៃប្ដីមានតែទុក្ខបើប្ដីខុសចិត្តវាគ្មានអាណិតខេរខឹងច្រអុកចាំចងទោសប្ដីស្រដីកិកកុកឱ្យមាត់ឱ្យមុខវាសវាងវ្ហោះវ្ហើយ។សុខទុក្ខសាំទាំវាមើលបំណាំនៅស្ងៀមព្រងើយពុំជួយទុក្ខភ័យដោះដៃកន្តើយស្លាប់ដោយរស់ដោយគ្មានចិត្តមេត្រី។ចោរីភរិយាប្រពន្ធពុំជាលបលួចទ្រព្យប្ដីគ្មានចិត្តករុណាមេត្តាប្រណីរបស់ទ្រព្យអ្វីលក់ចាយអស់ធួន។អយ្យាភរិយាប្រពន្ធពុំជាតម្កើងតែខ្លួនចេះតែប្រើប្ដីឥតបីមានស្ងួតធ្វើឫកណាំនួនទុកប្ដីដូចខ្ញុំ។ប្រពន្ធទាំងបីធ្លាក់ទៅអវិចីរងទុក្ខដំណំក្នុងខ្ទះភ្លើងក្ដៅយូរនៅក្រៀមក្រំព្រោះចិត្តខ្លួនធំជាងប្ដីអាត្មា។ឯប្រពន្ធបួន- មុខនោះគួរស្ងួនយកជាភរិយានឹងកើតរបស់កេរ្តិ៍យសសក្ដាថ្កើងពូជពង្សាសោយសុខថេរឋិត។សម្ដែងបរិយាយភរិយាទាំងឡាយប្រាំពីរចរិតទាំងជួទាំងជាពណ៌នាពោលពិតចែងចប់ពិនិត្យតាមអត្ថគាថា។៚។
-
ប្រពលកម្ម នាម
ការបង្កើននូវកម្លាំងគុណភាពឬបរិមាណឱ្យខ្ពស់ខ្លាំង។
-
ប្រពលភាព នាម
កម្រិតឬបរិមាណនៃកម្លាំងឬថាមពលដែលមាននៅក្នុងអ្វីមួយ; អាំងតង់ស៊ីតេ។
-
ប្រពលវប្បកម្ម នាម
ការធ្វើកសិកម្មតាមបច្ចេកទេសដើម្បីទទួលបានទិន្នផលខ្ពស់។
-
ប្រពាក់ កិរិយាសព្ទ
( ម . ព . ពពាក់ )។
-
ប្រពាត កិរិយាសព្ទ
ចេញឃ្លាតចាកលំនៅប្រក្រតី ( ប្រើចំពោះតែ ( រ . ស .)
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។