វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 88 / 109
-
ប្រថមារម្ភ នាម
ការផ្ដើមនាំមុខ, ការចាប់ផ្ដើម, ការងារសំខាន់។
-
ប្រថមាសាឍ នាម
( ម . ព . បឋមាសាឍ )។
-
ប្រថាន ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យប្រថុយថា
-
ប្រថាប់ កិរិយាសព្ទ
ខ្មែរយើងប្រើពាក្យនេះជា ( រ . ស .) ថាគង់, គង់នៅ
-
ប្រថាប់ត្រា កិរិយាសព្ទ
បោះត្រា។
-
ប្រថុច កិរិយាសព្ទ
បណ្ដាលឡើងភ្លាម, បង្ខំខ្លាំង, ប្រញឹកខ្លាំង
-
ប្រថុចញ៉ុច កិរិយាសព្ទគុណនាមគុណកិរិយា
( ព . សា .) បង្ខំឬបន្ទាន់ការភ្លាមៗ, ស្រាប់តែប្រទះលើដំណើរបង្ខំដូចគេចាប់ផ្ញុច។
-
ប្រថុចប្រថំ កិរិយាសព្ទគុណនាមគុណកិរិយា
ប្រថំភ្លាមៗយ៉ាងមមាញឹក។
-
ប្រថុជ្ជន គុណនាម
ដែលប្រកុន, ប្រញឹកខ្លាំង, មមាញឹកពេក, ប្រញឹកប្រញាប់ហួសពេក, បន្ទាន់ណាស់។
-
ប្រថុយ កិរិយាសព្ទ
កាត់ចិត្តបណ្ដោយតាមការ, ខំកាត់ចិត្តធ្វើដោយផ្សងព្រេងសំណាង, ហ៊ានស៊ូមិនញញើតសេចក្ដីវិនាស
-
ប្រថុយប្រថាន កិរិយាសព្ទគុណនាមគុណកិរិយា
( ម . ព . ប្រថាន )។
-
ប្រថួន កិរិយាសព្ទគុណកិរិយា
ធ្វើឱ្យថួន, បន្ថែមឱ្យថួន
-
ប្រថំ កិរិយាសព្ទ
បង្ខំខ្លាំង, បង្ខំដោយប្រញឹកខ្លាំង, បង្ខំដោយបន្ទាន់
-
ប្រទក្សិណ នាម
ការសម្ដែងសេចក្ដីគោរពឬសេចក្ដីស្រឡាញ់ដោយដើរព័ទ្ធជុំវិញបុគ្គលឬវត្ថុអ្វីៗឱ្យបុគ្គលឬវត្ថុនោះនៅជាខាងស្ដាំដៃ
-
ប្រទង់ កិរិយាសព្ទ
សន្ធឹងទាញទាំងសងខាង។
-
ប្រទង់ប្រទាញ កិរិយាសព្ទ
ទង់ទាញទៅវិញទៅមករឿយៗ។
-
ប្រទល់ កិរិយាសព្ទ
ធ្វើឱ្យទល់គ្នា, ទល់មុខគ្នា។
-
ប្រទល់ជ្រូក គុណកិរិយា
ដែលទល់មុខគ្នាជជែករកខុសត្រូវ
-
ប្រទាក់ កិរិយាសព្ទ
ធ្វើឱ្យទាក់ឆ្វាក់នឹងគ្នា, ទាក់ចុះទាក់ឡើងខ្វាត់ខ្វែង, ទាក់ឆ្វាក់តៗគ្នា
-
ប្រទាក់ទងសុក គុណនាម
ដែលកើតពីមាតាមួយត្រូវគ្នា
-
ប្រទាក់ប្រទង កិរិយាសព្ទ
( ព . ប្រ .) ទាក់ទងគ្នាយ៉ាងជិតដិតស្និទ្ធស្នាលហាក់ដូចជាគេចងឆ្វាក់គ្នា។
-
ប្រទាក់ប្រទើស កិរិយាសព្ទ
( ព . ប្រ .) ទាក់ទើសហាក់ដូចជាគេចងប្រទាក់គ្នា
-
ប្រទាញ កិរិយាសព្ទ
ទាញទៅវិញទៅមក, ទាញដណ្ដើមគ្នា។
-
ប្រទាញប្រទង់ កិរិយាសព្ទ
( ម . ព . ប្រទង់ប្រទាញ )។
-
ប្រទាន កិរិយាសព្ទគុណនាម
ខ្មែរយើងប្រើជា ( រ . ស .) ឱ្យ; ដែលឱ្យ
-
ប្រទានកម្ម នាម
ការប្រគល់ជូន, កិច្ចសន្យាមួយដែលត្រូវមានអានុភាពដោយភាគីម្ខាងបង្ហាញឆន្ទៈផ្តល់ឱ្យភាគីម្ខាងទៀតនូវទ្រព្យសម្បត្តិដោយមិនយកថ្លៃហើយភាគីម្ខាងទៀតយល់ព្រមទទួល។
-
ប្រទាល នាម
ពីជគ្រាមពួកមានមើមឬជាវល្លិ, ជាដើមផ្ញើប្រាណ ( មានឈ្មោះច្រើនប្រភេទជាអនេក ) មានប្រទាលក្រពើ, ប្រទាលត្រោកសាញ, ប្រទាលនគរជុំ, ប្រទាលផ្អូកផ្គរជាដើម។
-
ប្រទាល់ គុណកិរិយា
ដែលផ្ទាល់, ដែលជិតផ្ទាល់គ្នា, ដែលទាល់គ្មានផ្លូវគ្មានទំនងតទៅទៀត
-
ប្រទាស នាម
ប្រដាប់ត្បាញខ្ទាស់ដោយប្រឡោះរង្វើលៗឬខ្វែងជាក្រឡា, មានរាងកំផាស, សម្រាប់ដាក់អ្វីៗហាលឬឆ្អើរជាដើម
-
ប្រទាស់ កិរិយាសព្ទ
ដាក់ទាស់ខ្វែងជាក្រឡា, ដាក់ខ្វែងគងលើគ្នា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។