វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 80 / 109
-
ប្រក្រតី នាម
ធម្មតា; ការប្រព្រឹត្តទៅតាមចំណាំ, តាមទម្លាប់; សេចក្ដីមិនប្លែកអំពីដំណើរដើម, ដំណើរដែលតាំងនៅដូចដែល
-
ប្រក្រតីទិន នាម
( ម . ព . ប្រក្រតិទិន )។
-
ប្រក្រតីភាព នាម
ការប្រព្រឹត្តទៅជាធម្មតា, ដំណើរការទៅដូចដែលមានសព្វកាល
-
ប្រខង កិរិយាសព្ទ
អង, អមអង ( ប្រើជា ( រ . ស .)។
-
ប្រខាំ កិរិយាសព្ទ
ខាំគ្នាទៅវិញទៅមក ( ដោយដណ្ដើមអ្វីៗ)
-
ប្រខុប កិរិយាសព្ទ
ស្អំថ្នាំ, អាលថ្នាំ ( កែរោគ )។
-
ប្រខូវ គុណកិរិយា
( ម . ព . ស្រខូវ )។
-
ប្រគង កិរិយាសព្ទ
ដាក់គងសង្កត់លើគ្នាឬគងលើគ្នាច្រគីងច្រគាង។
-
ប្រគងប្រគាក់ កិរិយាសព្ទ
គងឬដាក់គងពាក់លើគ្នាច្រងេងច្រងាងទទឹងទទែង។
-
ប្រគរ កិរិយាសព្ទ
គរលើគ្នាច្រើនជាន់ច្រើនតម្រួត
-
ប្រគល់ កិរិយាសព្ទ
លើកយកអ្វីៗហុចឱ្យឬទុកដាក់ឱ្យគេជាស្រេច
-
ប្រគាក់ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យប្រគង។
-
ប្រគាក់ប្រគង កិរិយាសព្ទ
( ម . ព . ប្រគងប្រគាក់ )។
-
ប្រគាប នាម
ចម្ពាមត្រង់គល់មែក
-
ប្រគេន នាម
( ស . ស .) ឱ្យ, លើកឱ្យដល់ដៃក្នុងហត្ថបាស
-
ប្រគំ កិរិយាសព្ទ
លេងភ្លេងរងំនាំឱ្យស្រណោះ, លេងភ្លេងកំដរឱ្យក្សាន្តចិត្ត ...
-
ប្រគ្រីវ នាម
ឈ្មោះរោគសរសៃកើតនៅជើងបណ្ដាលឱ្យញាក់កន្ត្រាក់ស្ពឹកស្រពន់; ហៅគគ្រីវក៏មាន។
-
ប្រង់ នាម
ឈ្មោះប្រទាលមួយពួកមានធាងរឹងស្លឹករឹងល្អិតមើមពុល
-
ប្រង់កា នាម
ស្នែងមួយបែបធ្វើអំពីក្រណាត់ក្រាស់ភ្ជាប់នឹងដងឈើពីរនៅសងខាងសម្រាប់សែងអ្នករបួសអ្នកជំងឺឬអ្នកស្លាប់
-
ប្រច ឧទានសព្ទ
សូរឮដោយរាករូសជាដើម។
-
ប្រចក្ស គុណនាមគុណកិរិយា
ដែលជាក់, ប្រាដក, ច្បាស់, មែន, ពិត។
-
ប្រចច គុណនាម
ដែលស្គមស្អយៗដោយមានរោគរាករូសជាប់មិនដាច់
-
ប្រចណ្ឌ គុណនាម
ដែលក្ដៅក្រហាយ, អន្ទះអន្ទែង, ច្រណែនព្រោះកាមរាគ
-
ប្រចាក់ កិរិយាសព្ទនាម
ចាក់គ្នាទៅវិញទៅមកដោយគ្រឿងសស្ត្រាឬដោយអាវុធមានមុខស្រួច។
-
ប្រចាក់ប្រកាប់ កិរិយាសព្ទ
កាប់ចាក់គ្នាទៅវិញទៅមក។
-
ប្រចាប់ កិរិយាសព្ទ
ចាប់តយុទ្ធគ្នាទៅវិញទៅមកដោយដៃទទេ
-
ប្រចាំ កិរិយាសព្ទ
រង់ចាំឱ្យគេធ្វើទើបខ្លួនឯងធ្វើដែរ
-
ប្រចាំការ កិរិយាសព្ទ
បម្រុងចាំទទួលកិច្ចការ
-
ប្រចាំឆ្នាំ គុណនាម
ដែលកើតឬមានជារៀងរាល់ឆ្នាំ
-
ប្រចាំជូន កិរិយាសព្ទ
បម្រុងចាំជូន, បម្រុងចាំការជូនដាក់ពីនេះទៅនោះមានកំណត់ទី
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។