វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 75 / 109
-
ប៉េតង់ នាម
កីឡាប៊ូល, កីឡាមួយប្រភេទដែលប្រើដុំដែករាងស៊្វែចំនួន១២។
-
ប៉េតប៉ោង នាម
ប្រដាប់លេងម្យ៉ាងធ្វើពីកៅស៊ូស្ដើងដែលឡើងរីកប៉ោងមូលឬមានសណ្ឋានផ្សេងៗទៀតនៅពេលគេផ្លុំឬសប់បញ្ចូលខ្យល់
-
ប៉េនីសាលីន នាម
ឈ្មោះឱសថម្យ៉ាងប្រើសម្រាប់សម្លាប់មេរោគ។
-
ប៉េរីហេលី នាម
ចំណុចនៃគន្លងរបស់ភពទាំងឡាយក្នុងប្រព័ន្ធព្រះអាទិត្យដែលស្ថិតនៅជិតបំផុតនឹងព្រះអាទិត្យ
-
ប៉េលប៉ាល គុណកិរិយាគុណនាម
ដែលអណ្ដែតរេដោយខ្យល់, ដែលឃ្លេងឃ្លោង; តេលតាល
-
ប៉េវ គុណកិរិយាគុណនាម
ដែលរហ័សក្រៃពេក, វ៉េវ, ឆេវ
-
ប៉េស្ដ នាម
ជំងឺឆ្លងម្យ៉ាងដែលអាចសម្លាប់មនុស្សនិងសត្វ
-
ប៉េស្ត នាម
ជំងឺឆ្លងម៉្យាងដែលច្រើនកើតចំពោះសត្វនិងឆ្លងរាលដាលយ៉ាងឆាប់រហ័សតាមផ្លូវដង្ហើមនិងតាមផ្លូវរំលាយអាហារហើយក៏អាចឆ្លងដោយប្រយោលទៅដល់មនុស្សនិងសត្វដទៃទៀតផងដែរ
-
ប៉េស្តជ្រូក នាម
ជំងឺឆ្លងបង្កដោយពួកប៉េស្តវីរុស។ជំងឺនេះកើតចំពោះជ្រូកគ្រប់វ័យដែលមានអត្រាឈឺនិងស្លាប់ខ្ពស់
-
ប៉ែ គុណនាមគុណកិរិយានាម
ឈ្មោះគ្រឿងចាយធ្វើដោយទង់ដែងមានរូបផ្សេងៗជាគ្រឿងសម្គាល់ទ្រង់ទ្រាយមូលតូចសម្រាប់ចាយជួសប្រាក់ ( មានប្រើតែពីក្នុងសម័យបុរាណក្នុងខែត្របាត់ដំបង )។
-
ប៉ែក នាម
ភាគ, ចំណែក, ចំណែកទិសទី
-
ប៉ែង កិរិយាសព្ទ
ធាក់ ( ដំរី )
-
ប៉ែងជើង កិរិយាសព្ទ
( សំនួន .) បំបាក់មិនឱ្យមានដំណើរទៅបានបង្អាក់ដំណើរខ្ទាស់ដំណើរ
-
ប៉ែតតារាង នាម
ចម្រៀកឈើឬឫស្សីខ្វែងជាតារាង៨ក្រឡា។
-
ប៉ែតសិប គុណនាម
ដប់៨ដង (៨០)។
-
ប៉ែន នាម
ប្រដាប់ធ្វើដោយដែកមានរន្ធតូចសម្រាប់ហូតលួស។
-
ប៉ែល នាម
ចបចូក។
-
ប៉ែវ គុណនាម
វៀចកោងមិនត្រង់, បញ្ឆិតបញ្ឆៀងខុសទិស។
-
ប៉ែះ ឧទានសព្ទ
សូរឮដោយគោះឬវាយវត្ថុរឹងស្រួយជាដើម។
-
ប៉ៃ គុណនាមឧទានសព្ទ
ដែលជាប់តមកអំពីបិតា, ដែលមានដំណើរជាប់ទាក់ទងដោយបិតា។
-
ប៉ៃលិន នាម
ឈ្មោះខេត្តមួយរបស់កម្ពុជាដែលបង្កើតឡើងក្នុងឆ្នាំ២០០៨ហើយមានក្រុងប៉ៃលិនជាទីរួមខេត្ត។
-
ប៉ៃឡាំ គុណនាមគុណកិរិយា
ព្រលាំ, ( មិនច្បាស់ )
-
ប៉ោ គុណនាមនាម
ឈ្មោះល្បែងស៊ីសងមួយប្រភេទ ( ល្បែងចិន )។
-
ប៉ោក គុណកិរិយា
ភ្លាម
-
ប៉ោង កិរិយាសព្ទនាម
រីកឡើងស្តុល, កាង, ប៉េងឡើងដោយអំណាចខ្យល់ខាងក្នុង។
-
ប៉ោចៗ គុណកិរិយា
អំពីដំណើរនិយាយមួយៗរឿយៗ
-
ប៉ោត នាម
ប្រដាប់ធ្វើដោយដែកស៊ីវិឡាតមានរាង៤ជ្រុងជ្រៅសម្រាប់ដាក់វត្ថុរាវមានប្រេងកាតជាដើម។
-
ប៉ោម នាម
ឈ្មោះផ្លែឈើមួយប្រភេទប្រើជាអាហារ។
-
ប៉ោយ នាម
ចំនួនអំបោះ១០កម្រង
-
ប៉ោល នាម
កូនប្រយោល
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។