វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 74 / 109
-
ប៉ុប ឧទានសព្ទ
សូរឮដោយទង្គុកប៉ះអ្វីៗឬដោយទះខ្ទប់នឹងដៃក្ដោប។
-
ប៉ុយ នាម
សំឡីផ្សេងៗឬប្រឆេះកម្ទេចសម្រាប់ប្រើវាយដែកភ្លើងជាដើម
-
ប៉ុស្តិ៍ នាម
ប្រៃសណីយ៍គឺមុខក្រសួងរាជការមួយផ្នែកទទួលភារៈខាងការបញ្ជូនសំបុត្រស្នាមផ្សេងៗ ...
-
ប៉ុស្តិ៍ត្រួតពិនិត្យ នាម
កន្លែងត្រួតពិនិត្យអាវុធជាតិផ្ទុះលិខិតស្នាមការដឹកទំនិញចេញចូលជាដើម
-
ប៉ុស្តិ៍សុខភាព នាម
ទីកន្លែងរបស់រដ្ឋដែលផ្តល់សេវាសុខភាពខ្នាតតូចដល់ប្រជាពលរដ្ឋដែលនៅឆ្ងាយពីទីប្រជុំជន
-
ប៉ូកៗ ឧទានសព្ទ
( ម . ព . ប៉ុកៗ)។
-
ប៉ូង ឧទានសព្ទ
( ម . ព . ប៉ុង១)។
-
ប៉ូងៗ ឧទានសព្ទ
( ម . ព . ប៉ុង១)។
-
ប៉ូច គុណនាម
បំផុត, បង្អស់
-
ប៉ូចកាក់ នាម
( ម . ព . ផ្កាចន្ទន៍ )។
-
ប៉ូម៉ាត នាម
( ម . ព . ឱសថក្រមួន )។
-
ប៉ូលខាងជើង នាម
( ភូមិ .) តំបន់នៃផែនដីដែលស្ថិតនៅខាងជើងបំផុតឈមនឹងប៉ូលខាងត្បូង
-
ប៉ូលអភិវឌ្ឍ នាម
តំបន់ដែលមានសក្ដានុពលខ្ពស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។
-
ប៉ូលិស នាម
ច្បាប់រក្សាការពារនូវរបៀបរៀបរយសាធារណៈ,។
-
ប៉ូវ កិរិយាសព្ទនាម
ថូធ្វើពីដីរាងទ្រពីងមាត់គ្រហួចសាច់ដូចពាង ( ច្រើនមានប្រើតែក្នុងសម័យពីដើម )។
-
ប៉ូវកម្លាំង កិរិយាសព្ទ
លើកកម្លាំងជួយកម្លាំង
-
ប៉ូវតេ នាម
( ព . បុ .) ការុងបាវត្បាញពីចចូត។ស្រុកខ្លះហៅក្លាយជាប៉ាតេឬកាតេក៏មាន។
-
ប៉ូវថាវ នាម
( ម . ព . ប៉ូវថៅ )។
-
ប៉ូវថៅ នាម
ប្រដាប់ធ្វើដោយដែកមានលៅបញ្ចុះដងឈើសម្រាប់ប្រើការកាប់, ពុះ, ច្រាស់ ( ដឹងចិន )។
-
ប៉ូឡាគ្យួរី នាម
ជំងឺនោមញឹក។
-
ប៉ើកៗ គុណកិរិយា
តើកៗ។
-
ប៉ើង កិរិយាសព្ទ
ហើបឡើង, ខ្ចាត់អណ្ដែតដោយអំណាចខ្យល់បក់ខ្លាំង
-
ប៉ើងរ៉ើង គុណនាម
ដែលស្ដើងរ៉ើងៗ
-
ប៉ើច គុណកិរិយា
អំពីដំណើរដែលញាប់ៗ, គេចចុះគេចឡើង
-
ប៉ើម កិរិយាសព្ទ
( ម . ព . ប៉ឺម )។
-
ប៉ើយ គុណនាមគុណកិរិយា
( ម . ព . ប៉យ )។
-
ប៉េង គុណនាមគុណកិរិយា
ដែលប៉ោង, តឹង, កេង, ចេញទៅខាង
-
ប៉េងប៉ុង នាម
គ្រាប់ជ័រមូលទម្ងន់ស្រាលដែលគេប្រើរ៉ាកែតវាយគ្រាប់នេះទៅវិញទៅមករំលងសំណាញ់នៅពាក់កណ្ដាលតុ
-
ប៉េងប៉ោះ នាម
ឈ្មោះវល្លិដើមទាបពួកមួយជាដំណាំក៏មានដុះឯងក៏មាន, ផ្លែប្រើជាបន្លែជាដើម។
-
ប៉េងប៉ោះស្រោម នាម
រុក្ខជាតិស្មៅម្យ៉ាងដែលដើមនិងស្លឹកមានរសល្វីងផ្កាមានពណ៌លឿងខ្ចីផ្លែរាងមូលមានស្រោមខ្យល់រុំពីក្រៅពេលទុំមានរសជូរអែមភ្លាវអាចបរិភោគបានរុក្ខជាតិនេះអាចប្រើជាឱសថត្រជាក់ក៏បាន
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។