វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 70 / 109
-
ប៉ប្លេះប៉ប្លោះ គុណនាម
ដែលប្លេះប្លោះពន់ពេក, ដែលឡេះឡោះក្រៃពេក
-
ប៉ប្លែម គុណកិរិយា
( ម . ព . ពព្លែម )។
-
ប៉ប្លោញ គុណកិរិយា
ប្លោញៗរឿយៗ
-
ប៉ប្លោត គុណកិរិយា
ប្លោតៗរឿយៗ
-
ប៉ផង់ គុណនាម
ដែលផង់ក្រៃពេក
-
ប៉ផស ឧទានសព្ទ
សូរឮផសៗរឿយៗ។
-
ប៉ផាង ឧទានសព្ទ
សូរឮផាងៗរឿយៗ, ឮផាងៗផ្ទួនៗ។
-
ប៉ផាប់ គុណកិរិយា
ដែលដេញឬរត់ទាន់ប្រកិតស្ទើរតែនឹងចាប់បាន
-
ប៉ផុក គុណកិរិយា
ផុកៗផ្ទួនៗ
-
ប៉ផុត គុណកិរិយា
ចាប់ផុតៗ, ខ្វះតែបន្តិចទៀតនឹងដល់នឹងទាន់
-
ប៉ផុតប៉ផើយ កិរិយាសព្ទ
ប៉ផុតប៉ផើយឬប្រផុតប្រផើយរលីបរលាបស្ទើរខ្វះស្ទើរគ្រាន់
-
ប៉ផូង ឧទានសព្ទ
សូរឮផូងៗផ្ទួនៗ។
-
ប៉ផូរ គុណនាម
ដែលល្អិតផូរផង់, ដែលផូរផង់ប្រពៃ
-
ប៉ផូរប៉ផង់ កិរិយាសព្ទ
( ម . ព . ប៉ផង់ )។
-
ប៉ផូស ឧទានសព្ទ
សូរឮផូសៗរឿយៗ។
-
ប៉ផែត ឧទានសព្ទ
សូរឮផែតៗរឿយៗ
-
ប៉ផ្ងាក់ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យប៉ផ្ងើកថាប៉ផ្ងាក់ប៉ផ្ងើកគឺផ្ងាក់ផ្ងើករឿយៗ
-
ប៉ផ្ងើក គុណកិរិយា
ផ្ងើកៗរឿយៗ
-
ប៉ផ្ចប់ ឧទានសព្ទ
សូរឮផ្ចប់ៗរឿយៗ
-
ប៉ផ្ញាច់ ឧទានសព្ទ
សូរឮផ្ញាច់ៗរឿយៗ
-
ប៉ផ្ញាញ គុណកិរិយា
ផ្ញាញៗរឿយៗ
-
ប៉ផ្ញោញ គុណកិរិយា
ផ្ញោញៗរឿយៗ
-
ប៉ផ្ដក់ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យប៉ផ្ដឺត
-
ប៉ផ្ដាក់ ប.
( ម . ព . ប៉ផ្ដក់ )។
-
ប៉ផ្ដិតប៉ផ្ដូង គុណកិរិយា
ផ្ដិតផ្ដូងរឿយៗ។
-
ប៉ផ្ដឺត គុណនាមគុណកិរិយា
ផ្ដឺតៗក្រៃពេក។
-
ប៉ផ្ដៀច កិរិយាសព្ទ
( ម . ព . ប៉ផ្អៀច )។
-
ប៉ផ្លិចប៉ផ្លប់ គុណកិរិយាឧទានសព្ទ
ដែលបរិភោគប្រញិបប្រញាប់រឡិបរឡប់, ស៊ីគ្មានរបៀប
-
ប៉ផ្លោត គុណកិរិយា
( ម . ព . ប៉ប្លោត )។
-
ប៉ផ្អាក់ប៉ផ្អើក គុណកិរិយា
ដែលងេកងោកផ្ងាក់ផ្ងើកឬប៉ាក់ប៉ើករឿយៗ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។