វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 7 / 109
-
បង្ហាត់ កិរិយាសព្ទ
ប្រើឱ្យហាត់, ប្រិតប្រៀនបង្វឹកឱ្យបានបទ
-
បង្ហាប់ កិរិយាសព្ទ
ធ្វើឱ្យហាប់, ឱ្យណែន
-
បង្ហិន កិរិយាសព្ទ
ធ្វើឱ្យហិន, ឱ្យវិនាស
-
បង្ហិនបង្ហោច កិរិយាសព្ទ
ធ្វើឱ្យហិនហោច។
-
បង្ហិនបំផ្លាញ កិរិយាសព្ទ
បង្ហិនឱ្យលាញ។
-
បង្ហិល កិរិយាសព្ទ
ធ្វើឱ្យហិល, ធ្វើឱ្យរិល
-
បង្ហុយ កិរិយាសព្ទ
ធ្វើឱ្យហុយ
-
បង្ហូត កិរិយាសព្ទ
ធ្វើឱ្យរហូត; ដែលទៅរហូត
-
បង្ហូរ កិរិយាសព្ទ
ធ្វើឱ្យហូរ
-
បង្ហួត កិរិយាសព្ទ
ធ្វើឱ្យហួត
-
បង្ហួរ កិរិយាសព្ទនាម
តួអង្គជាតរបស់បុរស
-
បង្ហួល កិរិយាសព្ទ
ធ្វើឱ្យហួល។
-
បង្ហួស កិរិយាសព្ទ
ធ្វើឱ្យហួស, ធ្វើឱ្យរំលង
-
បង្ហើប កិរិយាសព្ទ
ធ្វើឱ្យហើប
-
បង្ហើម គុណនាមកិរិយាសព្ទនាម
ទមស្រូវ ( ដែលផើម )
-
បង្ហើយ កិរិយាសព្ទនាម
ធ្វើឱ្យហើយ, សម្រេចឱ្យហើយ
-
បង្ហើរ កិរិយាសព្ទ
ធ្វើឱ្យហើរដោយអំណាចខ្យល់
-
បង្ហៀរ កិរិយាសព្ទនាម
ធ្វើឱ្យហៀរ
-
បង្ហៀរខ្មូត នាម
( ម . ព . កណ្ដៀខ្មូត )។
-
បង្ហេវ កិរិយាសព្ទ
ធ្វើឱ្យហេវគឺធ្វើឱ្យថយកម្លាំងខ្សោយល្វើយ
-
បង្ហែ គុណកិរិយា
ដែលហែគ្នា, ជាជួររៀងគ្នា
-
បង្ហែប នាម
កន្លែងដែលគេវែកចកឬត្រឹបជាដើមធ្វើជាប្រឡង់ឱ្យត្រីហែបងើបបានឬប្រឡង់ដែលមានស្រាប់សម្រាប់ត្រីហែប
-
បង្ហែល កិរិយាសព្ទ
ធ្វើឱ្យហែល
-
បង្ហោច កិរិយាសព្ទ
ធ្វើឱ្យហោច។
-
បង្ហោះ កិរិយាសព្ទ
ធ្វើឱ្យហោះ
-
បង្អក កិរិយាសព្ទ
ធ្វើឱ្យអក, ច្រកឱ្យលេប
-
បង្អង់ កិរិយាសព្ទ
អែអង់, រេរង់, ឈប់ចាំ
-
បង្អត់ កិរិយាសព្ទ
ធ្វើឱ្យអត់គឺខារខាំងមិនឱ្យបរិភោគចំណីអាហារជាដើម
-
បង្អន់ កិរិយាសព្ទ
ធ្វើឱ្យអន់
-
បង្អរ កិរិយាសព្ទ
ធ្វើឱ្យអរ, នាំឱ្យអរ; ច្រើននិយាយថាបង្អួតបង្អរគឺបង្អួតឱ្យអរឱ្យស្ងើចឱ្យស្រឡាញ់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។