វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 65 / 109
-
បំផ្ទុះ កិរិយាសព្ទ
ធ្វើឱ្យផ្ទុះធ្វើឱ្យកើតមាន
-
បំផ្លាង កិរិយាសព្ទ
ធ្វើឱ្យផ្លាងគឺធ្វើឱ្យបាត់សាំង។
-
បំផ្លាញ កិរិយាសព្ទ
ធ្វើឱ្យលាញ, ពន្លាញគឺធ្វើឱ្យវិនាសអន្តរាយ
-
បំផ្លិច កិរិយាសព្ទប.
ធ្វើឱ្យលិច, ឱ្យហិន។
-
បំផ្លើស កិរិយាសព្ទ
ធ្វើឱ្យលើសគឺធ្វើឱ្យកើនឱ្យជ្រុលហួស
-
បំពក់ កិរិយាសព្ទ
ធ្វើឱ្យមានជាភ្នក់គឺដុតគ្របលុបរងើកភ្លើងឱ្យកប់នៅខាងក្នុងមិនឱ្យមានអណ្ដាតឱ្យឆេះហុយតែផ្សែង
-
បំពង កិរិយាសព្ទ
ធ្វើឱ្យពងឡើង, ឱ្យដោរឡើង, ឱ្យពងស្តុលឡើង
-
បំពង់ នាម
វត្ថុមានរាងមូលទ្រវែងមានប្រហោងមានមាត់មានបាតសម្រាប់ដាក់វត្ថុផ្សេងៗឬវត្ថុផង់ជាដើមក៏ដាក់បាន
-
បំពង់ក នាម
សរីរាវយវៈមានសណ្ឋានដូចជាតួបំពង់ក្នុងក
-
បំពង់ករឿង នាម
ឈ្មោះឈើមួយប្រភេទផ្លែតូចៗស្រដៀងនឹងផ្លែជន្លូសបរិភោគបាន។
-
បំពង់ខ្ចី នាម
( ម . ព . អង្គ២)។
-
បំពង់ជម្រះ
បំពង់សម្រាប់ដាក់ទឹកជម្រះអាចម។
-
បំពង់ម្ជុល
បំពង់តូចឬក្លាក់តូចដាក់ម្ជុល។
-
បំពង់រឿង នាម
( ម . ព . បំពង់ករឿង )។
-
បំពត់ កិរិយាសព្ទ
ខំពត់ឱ្យបានដូចចិត្តឬឱ្យបានបទ
-
បំពម កិរិយាសព្ទ
បង្ខំឱ្យពម
-
បំពាក់ កិរិយាសព្ទ
ពាក់ឱ្យ
-
បំពាក់បំប៉ន កិរិយាសព្ទ
បង្កើនចំណេះដឹង, បង្កើនសមត្ថភាព
-
បំពាន កិរិយាសព្ទគុណកិរិយា
ពានពារលើ, រំលោភលើ; ទាំងរំលោភ
-
បំពានបំពារ
( ម . ព . បំពារបំពានក្នុងបំពារ )។
-
បំពារ កិរិយាសព្ទ
ធ្វើឱ្យពារលើ, ពារទាំងបំពាន; រំលោភដាក់, រំលោភលើ
-
បំពារបំពាន
ឱ្យពានពារលើ
-
បំពាំ កិរិយាសព្ទ
ធ្វើឱ្យនៅពាំគឺធ្វើឱ្យនៅបៀមប្របេះមិនស៊ប់ទៅខាងក្នុងឬខាងក្រៅ
-
បំពាំង កិរិយាសព្ទ
ធ្វើឱ្យពាំង, ឱ្យរាំង, ឱ្យបាំង, ឱ្យស្ទះឬចុក, បិទខ្ទប់មិនឱ្យលេចមិនឱ្យជ្រាបទឹក។
-
បំពុល កិរិយាសព្ទ
ធ្វើឱ្យពុល
-
បំពុលចិត្ត
ញ៉ាំងចិត្តឱ្យយល់ខុស, ឱ្យវិលវល់ដូចត្រូវថ្នាំពុល។
-
បំពួន កិរិយាសព្ទ
ធ្វើឱ្យពួន, លាក់, បំបាំង
-
បំពួនស្ករ នាម
ឈ្មោះនំស្រស់មួយប្រភេទធ្វើដោយម្សៅដំណើបលញ់ស្រោបបំពួនដុំស្ករត្នោតបំបាំងបាត់មើលមិនឃើញ
-
បំពើង កិរិយាសព្ទ
ធ្វើឱ្យពើង, ប្រឹងពើង
-
បំពើត ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យបំពើង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។