វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 64 / 109
-
បំបែរ កិរិយាសព្ទ
ធ្វើឱ្យបែរ, ឱ្យងាក, ឱ្យរេ
-
បំបែរខ្លួន កិរិយាសព្ទ
( សំនួន .) ផ្លាស់ប្ដូរការគាំទ្រទៅរកអ្នកផ្សេងវិញ។
-
បំបោរ កិរិយាសព្ទ
ធ្វើឱ្យបោរគឺធ្វើឱ្យពើង, ឱ្យរមួល, ឱ្យវៀច។ប្រើផ្សំជាមួយនឹងពាក្យបំបះក៏បាន។
-
បំបោល កិរិយាសព្ទ
ធ្វើឱ្យបោល, ដេញឱ្យបោល, បង្ខំឱ្យបោល
-
បំបៅ កិរិយាសព្ទ
ធ្វើឱ្យបៅ, ឱ្យបៅ, ញ៉ាំងអ្នកដទៃឱ្យបៅ
-
បំបះ កិរិយាសព្ទ
ធ្វើឱ្យបះគឺធ្វើឱ្យអ្វីៗងើបខ្ពស់ម្ខាងឱ្យទាបម្ខាង
-
បំបះបំបោរ កិរិយាសព្ទ
ធ្វើឱ្យបះបោរ
-
បំបះបំភ្លូក កិរិយាសព្ទ
នាំឱ្យបះឱ្យភ្លូកគឺនាំឱ្យភ្លូកឈូឆរចុះឡើង។
-
បំប៉ន កិរិយាសព្ទ
ផ្គត់ផ្គង់អាហារ, ចំណីឱ្យបរិបូរលើសលុបជាងធម្មតា
-
បំប៉នបំពេញ កិរិយាសព្ទ
បំប៉នឱ្យគ្រប់គ្រាន់លើសជាងប្រក្រតី
-
បំប៉ាន់ កិរិយាសព្ទ
ធ្វើឱ្យប៉ាន់គឺបំបែរឱ្យវៀចឱ្យងាកចេញពីផ្លូវពីទំនងដើម
-
បំប៉ឹម កិរិយាសព្ទគុណកិរិយា
ដាក់ឱ្យប៉ឹមគឺដាក់ឱ្យលេចឱ្យលៀនតែបន្តិចចេញពីមាត់, ពីរន្ធពីរូង
-
បំប៉ោង កិរិយាសព្ទ
ធ្វើឱ្យប៉ោង, ខំប្រឹងឱ្យប៉ោង
-
បំប៉ះ កិរិយាសព្ទ
ធ្វើឱ្យប៉ះ, ដាក់ឱ្យប៉ះគ្នា
-
បំប៉ះបំពារ គុណកិរិយា
បំពារឱ្យប៉ះលើ។
-
បំប្រួម កិរិយាសព្ទ
ធ្វើឱ្យប្រួម, ឱ្យរួមជារាងជ្រលម
-
បំប្លេង កិរិយាសព្ទ
នាំឬបង្គាប់ឱ្យប្លេងចោល។
-
បំប្លែង កិរិយាសព្ទ
ធ្វើឱ្យប្លែងគឺធ្វើឱ្យប្រែចាកភេទ, ចាកភាព, ចាកទំនងដើម
-
បំប្លោង កិរិយាសព្ទ
ធ្វើឱ្យប្លោងឡើងទៅលើ
-
បំផត កិរិយាសព្ទ
ធ្វើឱ្យផត, ខំប្រឹងធ្វើឱ្យផត
-
បំផាយ កិរិយាសព្ទ
ធ្វើឱ្យផាយគឺបំបោលឱ្យបោះជើងទាំង៤ទៅមុខស្មើគ្នាពេញកម្លាំង ( ចំពោះតែសេះ )
-
បំផឹក កិរិយាសព្ទ
ឱ្យផឹក, នាំឱ្យផឹកឬបង្ខំឱ្យផឹក
-
បំផុង កិរិយាសព្ទ
ធ្វើឱ្យផុង, ធ្វើឱ្យលង់គំនិត
-
បំផុត កិរិយាសព្ទគុណនាម
ធ្វើឱ្យផុត
-
បំផុយ កិរិយាសព្ទ
ធ្វើឱ្យផុយ, ដាក់ចោលឱ្យផុយ។
-
បំផុល កិរិយាសព្ទ
ធ្វើឱ្យផុល
-
បំផុស កិរិយាសព្ទ
ធ្វើឱ្យផុស
-
បំផុសបំផុល កិរិយាសព្ទ
និយាយទាក់ទាញឱ្យគេចូលរួម, បញ្ចុះបញ្ចូល, អូសទាញ
-
បំផូរ កិរិយាសព្ទ
ធ្វើឱ្យឡើងប៉ផូរ; ធ្វើឱ្យឡើងដោរស្រុះស្មើគ្នា
-
បំផើម កិរិយាសព្ទ
ធ្វើឱ្យផើមគឺដើរហើរឬប្រព្រឹត្តក្នុងការស្មន់អន្ធករនឹងស្ត្រីឱ្យមានផ្ទៃពោះ ( ព . សា .)។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។