វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 59 / 109
-
បែកជាកូនពូនជាចៅ
( ព . ប្រ .) បែកជាកូនពូនជាចៅគឺកើតមានកូនចៅសាយរាយច្រើនឡើង។
-
បែកជាអូរហូរទៅជាស្ទឹង
( ព . ទ . បុ .) ឈ្លោះប្រកែករំលើកបើកកកាយពីតិចតួចផ្ដួចដាលរាលទៅជាធំហាក់ដូចជាទឹកហូរច្រោះកើតជាអូរយូរៗទៅកើតបានជាស្ទឹង, ឬពុំនោះហាក់ដូចជាទឹកហូរធ្លាក់មកក្នុងអូរហូរចុះតទៅក្នុងស្ទឹង។ល។
-
បែកញើស កិរិយាសព្ទ
ចេញញើស។
-
បែកថ្នាំ កិរិយាសព្ទ
( សំនួន .) វង្វេងស្មារតីដោយសារតែការប្រើថ្នាំញៀន
-
បែកបាក់ កិរិយាសព្ទ
បែកខ្លះបាក់ខ្លះខ្ទេចខ្ទី។
-
បែកបាយ គុណនាមនាម
ដែកឆៅសាច់របេះពីគ្នាដំផ្គុំមិនជាប់
-
បែកប្រាជ្ញា កិរិយាសព្ទ
( ម . ព . បែកគំនិត )។
-
បែកផ្កាត្រែង កិរិយាសព្ទ
( ម . ព . ផ្កាត្រែង )។
-
បែកពពុះមាត់ កិរិយាសព្ទ
និយាយបូរបាច់ច្រើនហួសហេតុលើសលប់មិនចប់ដោយពេលខ្លះមានចេញទឹកមាត់ជាប់នឹងចង្វែកមាត់។
-
បែកពួក កិរិយាសព្ទ
បែកចេញជាពួកៗដោយមានគំនិតយល់ខុសគ្នា។
-
បែកមាត់ចាប គុណនាម
( សំនួន .) ដែលមានរង្វះតូចទើបនឹងបែកទើបនឹងប្រេះឬច្រហស្រដៀងនឹងមាត់ចាបដែលហា
-
បែកមេក្រមី កិរិយាសព្ទ
( ម . ព . ខ្ចាយមេក្រមី )។
-
បែកមែក កិរិយាសព្ទ
ចេញមែកលូតលាស់ចម្រើនឡើង។
-
បែករំហាច កិរិយាសព្ទ
ជន់លេចសាយពេញវាលរហរហាច ( និយាយបានចំពោះតែទឹក )
-
បែកសា
បែកក្រពះមូត្រ។
-
បែកសាមគ្គី កិរិយាសព្ទ
បែកសេចក្ដីព្រមព្រៀងគ្នា។
-
បែកសាយាមោ កិរិយាសព្ទ
( ម . ព . និយាយបែកសា )។
-
បែកសឺ កិរិយាសព្ទគុណនាមគុណកិរិយា
មានសតិងាកចេញពីប្រក្រតីបែរចេញពីប្រក្រតី។
-
បែកស្រកា កិរិយាសព្ទ
ប្រេះស្បែកបន្តិចៗជាក្រឡាៗ
-
បែកអារម្មណ៍ កិរិយាសព្ទ
មានអារម្មណ៍មិនមូលមិនអាចផ្តោតលើការងារអ្វីមួយបាន។
-
បែកអេក កិរិយាសព្ទ
បែកជាពពុរ, បែកប៉ផ្ដៀច
-
បែកអេកបែកខុន កិរិយាសព្ទ
( ព . សា .) បែកសាពេញបន្ទុក; បែកសារបើករបាញ
-
បែង កិរិយាសព្ទ
ចែក, រំលែកឬចែករលែក
-
បែងចែក កិរិយាសព្ទ
( ម . ព . បែង១)។
-
បែងភាគ កិរិយាសព្ទ
រំលែកជាចំណែក
-
បែងអារឹស នាម
ឈ្មោះពិធីអបទេសមួយយ៉ាងធ្វើឧបកិច្ចដើម្បីឱ្យកូនអារឹសមានអាយុជីវិតរស់នៅបានយឺនយូរតទៅ ( តាមតម្រាសៃយ )។
-
បែន កិរិយាសព្ទនាម
ជាន់ឈ្លីនឹងជើងត្រឡប់ចុះត្រឡប់ឡើងច្រើនដង
-
បែប នាម
គំរូ, តួយ៉ាង, តម្រាប់, លំនាំ, ភាព
-
បែបបទ នាម
លំនាំ, ទម្រង់, សណ្ឋាន, គំរូ, ភាព, ទ្រង់ទ្រាយ, របៀប, បែបផែន។
-
បែបផែន នាម
បែបគំរូ, បែបយ៉ាង, បែបភាព, ទម្រង់បែបបទ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។