វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 58 / 109
-
បេសនកម្ម នាម
កិច្ចចាត់ក្បួនទ័ពឬក្រុមមនុស្សចេញដំណើរក្នុងបេសកកម្មពិសេសដូចជារុករកស្រាវជ្រាវឬធ្វើសង្គ្រាម។
-
បេស្យាលីតេ នាម
( ម . ព . តិរច្ឆានភាព )។
-
បេឡា នាម
កំប្រោង, ហិប។ហិបប្រាក់។
-
បេឡាការី នាម
( ម . ព . បេឡាធិការ )។
-
បេឡាធិការ នាម
អ្នកកាន់កាប់ហិបប្រាក់, អ្នកទទួលថែរក្សាហិបប្រាក់។
-
បេឡាធិការិនី នាម
( ម . ព . បេឡាធិការ។
-
បេឡាធិការី នាម
( ម . ព . បេឡាធិការ )។
-
បេឡានិច័យ នាម
ការដាក់សាច់ប្រាក់ឬទឹកប្រាក់ក្នុងមូលប្បទានបត្រចូលគណនី
-
បេឡានិច្ឆ័យ នាម
បញ្ជិកាមូលប្បទានបត្រមិនទាន់ទូទាត់ជាសាច់ប្រាក់ឬបញ្ជិកាគណនេយ្យចំណូលជាមូលប្បទានបត្រ
-
បេឡាសោធនស៊ីវិល នាម
ស្ថានប័នរដ្ឋបាលសាធារណៈមួយដែលមានកាតព្វកិច្ចគ្រប់គ្រងនិងធានាការបើកផ្ដល់ប្រាក់ជាទៀងទាត់ជូនមន្ត្រីរាជការឬបុគ្គលិកស្ថាប័នឯកជននៅពេលដែលពួកគេឈប់បម្រើការងារតទៅទៀតដោយដល់អាយុចូលនិវត្តន៍ឬដោយបញ្ហាសុខភាព។
-
បេះ កិរិយាសព្ទ
ធ្វើឱ្យរបេះចេញ, ធ្វើឱ្យរលេះ, ប្រឡេះយក, កាត់ឬក្ដិចយក
-
បេះដូង នាម
សរីរាង្គមួយនៅក្នុងរាងកាយត្រង់ភាគដើមទ្រូងដែលកន្ត្រាក់ច្របាច់ឈាមទៅចិញ្ចឹមរាងកាយទាំងមូល
-
បេះដូងដែក គុណនាម
( សំនួន .) ដែលមានចិត្តរឹងមាំមិនងាយទោរទន់
-
បេះបិទ គុណនាម
( ព . ប្រ .) ដូចណាស់, ដូចគេបេះពីម្ខាងយកមកបិទភ្ជាប់ម្ខាង
-
បេះបួយ គុណកិរិយាគុណនាម
ដែលប្រព្រឹត្តទៅក្នុងដំណើរញុះញង់, ចែចូវ
-
បេះបួយចំពួយម្រោម
( ព . សា .) និយាយបេះបួយរឿយៗស្អិតរមួតហាក់ដូចជាជ័រម្រោម
-
បេះបោច កិរិយាសព្ទ
បេះផងបោចផង។
-
បែ នាមប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យបន់
-
បែក កិរិយាសព្ទ
រយៈ, ឃ្លាតចេញពីគ្នា; សាយភាយ, ចេញព្រាតព្រោង។ល។
-
បែកកម្មដ្ឋាន កិរិយាសព្ទ
មានចិត្តមិនស្ងប់មិនអាចតាំងចិត្តឱ្យស្ងប់ស្ងៀមបានខូចសតិ។
-
បែកការ
ធ្វើការកំបាំងឬសេចក្ដីកំបាំងឱ្យលេចឮសាយសុសនាំឱ្យខូចការ។
-
បែកកុក កិរិយាសព្ទ
បែកពួក។
-
បែកខ្ញែក កិរិយាសព្ទ
បែករាត់រាយប្រញាយចេញពីគ្នា។
-
បែកខ្នែង កិរិយាសព្ទ
ចេញខ្នែង។
-
បែកខ្មោច កិរិយាសព្ទ
ប្រព្រឹត្តក្នុងការស្មន់អន្ធករនឹងគ្នាលុះដល់មានញាតិណាមួយ ( ច្រើនតែខាងស្រី ) ឈឺចាប់គេគន់គូរមើលតាមក្បួនឬបន់ស្រន់បូរបាច់ទៅឃើញថាត្រូវខ្មោចមេបាធ្វើទើបគេចាប់ប្រកាន់ឱ្យសែនខ្មោចឱ្យគេ ...។
-
បែកគុម្ព កិរិយាសព្ទ
ដុះចេញកូនថ្មីៗបង្កើតបានជាគុម្ព
-
បែកគំនិត កិរិយាសព្ទ
កើតមានគំនិតឬប្រាជ្ញាថ្មីប្លែកៗផ្សេងៗជាងពីមុន។
-
បែកចិត្ត កិរិយាសព្ទ
ងាកចិត្តចេញលែងរាប់រក។
-
បែកចំណេះ កិរិយាសព្ទ
កើតមានចំណេះប្លែកៗឡើងជាងពីមុន។
-
បែកឆ្វេង កិរិយាសព្ទគុណនាម
ខុសពីប្រក្រតីទីទៃពីគេឯងផ្សេងពីសភាពដើម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។