វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 57 / 109
-
បៀបញ្ឆោត នាម
បៀសម្រាប់បញ្ឆោតត្រីស៊ីសំក្នុងពេលយប់ ...។
-
បៀម កិរិយាសព្ទ
ដាក់អ្វីៗក្នុងមាត់បិទមាត់មិនលេបមិនខ្ជាក់
-
បៀមគ្រាប់ កិរិយាសព្ទ
( ម . ព . ពាំគ្រាប់ )។
-
បៀមទឹក កិរិយាសព្ទ
ដែលជាំទឹកសើមរលរ
-
បៀមពាក្យបៀមសេចក្ដី កិរិយាសព្ទ
លាក់ពាក្យលាក់សេចក្ដីទុកមិនបញ្ចេញឱ្យអ្នកដទៃដឹង។ល។
-
បៀរ នាម
( ម . ព . ប៊ីយេរ )។
-
បៀលៀង នាម
បៀចិញ្ចឹមគឺប្រាក់ដែលបើកឱ្យរាល់ខែ, ត្រូវគ្នានឹងប្រាក់ខែសព្វថ្ងៃនេះ។
-
បៀវត្ស នាម
បៀរង្វាន់ឆ្នាំ ( ប្រាក់រង្វាន់ឆ្នាំ ) គឺប្រាក់ដែលព្រះរាជាទ្រង់ប្រោសព្រះរាជទានក្នុង១ឆ្នាំម្ដង។
-
បៀវត្សរ៍ នាម
( ម . ព . បៀវត្ស )។
-
បេ នាម
ការុងមួយប្រភេទសម្រាប់ច្រកស្រូវអង្ករពោតជាដើម
-
បេកា នាម
ត្រីទឹកប្រៃមួយប្រភេទ។
-
បេក្ខជន នាម
ជនអ្នកសម្លឹង, អ្នកប៉ងប្រាថ្នា, អ្នកចង់បាននូវមុខតំណែង, មុខការងារឬឋានន្តរផ្សេងៗដូចជាអ្នកប្រឡងប្រជែងដណ្ដើមយកមុខតំណែងជាស្មៀន, ជាសិស្សចូលរៀនក្នុងសាលាឬអ្នកសុំចុះឈ្មោះបោះឆ្នោតជាដើម
-
បេក្ខជនស្វៃរិន នាម
បេក្ខជនសេរី, បេក្ខជនដែលមានអំណាចចូលប្រឡងប្រជែងបានគឺបេក្ខជនក្រៅពីសិស្សនៃគ្រឹះស្ថានសិក្សាជាផ្លូវការដែលបានទទួលអនុញ្ញាតឱ្យចូលប្រឡងបាន។
-
បេក្ខភាព នាម
ភាព, ឋានៈ, លក្ខណសម្បត្តិរបស់បេក្ខជន។
-
បេក្ខសមណៈ នាម
សមណៈដែលមានបំណងប្រឡងប្រជែងយកឋានៈជាសិស្សនៃសាលារៀនជាដើម។
-
បេក្ខសេនីយ៍ នាម
ឋានន្តររបស់នាយទាហាននៅក្រោមថ្នាក់អនុសេនីយ៍ត្រីមួយថ្នាក់គឺនាយទាហានដែលប្រឡងជាប់លេខក្នុងសាលារៀនខាងយោធាហើយត្រូវហាត់ហ្វឹកហ្វឺនធ្វើការឱ្យស្ទាត់មុននឹងឡើងទៅកាន់ឋានន្តរជាអនុសេនីយ៍ត្រី។
-
បេង នាម
ឈ្មោះឈើខ្លឹមមួយប្រភេទពួកគ្រញូង, ពួកធ្នង់
-
បេតលោក
ឋានប្រេត, លំនៅរបស់ពួកប្រេត។
-
បេតិកភណ្ឌ នាម
ទ្រព្យសម្បត្តិឬកេរ្តិ៍មត៌កដែលមានជាប់តមកពីខាងឪពុក
-
បេតី នាម
សេចក្ដីស្រឡាញ់, ស្នេហា, ព្រឺព្រួច។
-
បេតុង នាម
ទព្វសម្ភារៈលាយគ្រួសអាចម៍ផ្កាយឬលាយបំណែកថ្មតូចៗ ( ជាជំនួសក្រួសអាចម៍ផ្កាយ ) និងខ្សាច់, ដែក, ស៊ីម៉ងត៍ផ្សំគ្នាធ្វើជាអគារឬស្ពានជាដើម, ជារបស់ស្ថាពរ
-
បេតុងអារម៉េ នាម
( ម . ព . បេតុង )។
-
បេត្តេយ្យកា នាម
តំណែងជាន់ខ្ពស់ក្នុងសាសនាដូចជាមហាថេរក្នុងព្រះពុទ្ធសាសនា។
-
បេន នាម
កន្លែងចែកចាយប្រេងសាំងរបស់ម៉ាស៊ីន
-
បេយ្យកៈ នាម
( ម . ព . បយ្យកៈ )។
-
បេយ្យក៍ ឧទានសព្ទ
សម្ដីលាន់មាត់ដោយភ្ញាក់ជាដើម
-
បេយ្យាលន័យ នាម
ន័យបំព្រួញ; ន័យសង្ខេបខ្លី; ចំណែកខ្លឹមសារដែលគេលុបចោលតែអាចយល់ន័យបាន។
-
បេយ្យាលៈ នាម
ឈ្មោះវណ្ណយុត្តមួយយ៉ាងសម្រាប់ប្រើបំព្រួញសេចក្ដីវែងឱ្យខ្លីឬច្រើនឱ្យតិច, ប្រើតែអក្សរ១តួខាងដើមថា។បេ។ ( ប៉េ ) ក៏បាន, ប្រើតែអក្សរខាងចុងថា។ល។ ( ល៉ៈ ) ក៏បាន។
-
បេសកកម្ម នាម
អំពើរបស់ជនអ្នកប្រើឬកិច្ចការរបស់ជនអ្នកចាត់ការបញ្ជូន។
-
បេសកជន នាម
ជនអ្នកប្រើ, ជនអ្នកបញ្ជូន។ជនដែលទទួលភារៈទៅបំពេញបេសកកម្ម, ភ្នាក់ងារដែលគេចាត់ប្រើឱ្យទៅបំពេញបេសកកម្មអ្វីនីមួយនៅទីដទៃ។បើប្រើជាបេសិតជនគួរជាង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។