វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 43 / 109
-
បាល់ នាម
ប្រដាប់សម្រាប់កីឡាធ្វើពីកៅស៊ូជាដើមមានសណ្ឋានជាដុំមូល
-
បាល់ទាត់ នាម
បាល់មួយប្រភេទធ្វើពីស្បែកឬប្លាស្ទិកសប់ខ្យល់បញ្ចូលប្រើសម្រាប់កីឡាបាល់ទាត់
-
បាល់ទះ នាម
បាល់មួយប្រភេទធ្វើពីស្បែកឬប្លាស្ទិកសប់ខ្យល់បញ្ចូលប្រើសម្រាប់កីឡាបាល់ទះ។
-
បាល់បោះ នាម
បាល់មួយប្រភេទធ្វើពីប្លាស្ទិកមានទំហំធំជាងនិងធ្ងន់ជាងបាល់ទះឬបាល់ទាត់បន្តិចសប់ខ្យល់បញ្ចូលសម្រាប់លេងកីឡាបាល់បោះ។
-
បាល់ឡេ នាម
ឈ្មោះរបាំបស្ចឹមប្រទេសមួយបែប
-
បាល់ឱប នាម
បាល់មួយប្រភេទធ្វើពីស្បែកឬប្លាស្ទិករាងពងក្រពើសប់ខ្យល់បញ្ចូលប្រើសម្រាប់លេងកីឡាបាល់ឱប។
-
បាល័ដ្ឋ នាម
( ម . ព . បាឡាត់៣)។
-
បាល័ត នាម
( ម . ព . បាឡាត់១២)។
-
បាវ នាម
ទាសៈឬទាសីគឺខ្ញុំប្រុសខ្ញុំស្រី ( សម័យបច្ចុប្បន្ននេះឈប់ប្រើពាក្យបាវហើយព្រោះគ្មានទាសៈឬទាសីទេមានតែឈ្នួល ( មនុស្សស៊ីឈ្នួល ) និងកម្មករ, កម្មការិកាឬថាប្រុសបម្រើ, ស្រីបម្រើប៉ុណ្ណោះ, ប្រជាពលរដ្ឋទាំងពួងក្នុងប្រទេសកម្ពុជាក៏សុទ្ធតែមានសេរីភាព, សមភាព, ភាតរភាពអស់ហើយ )។
-
បាវចនៈ នាម
ពាក្យប្រធាន, ពាក្យគោលចារឹក, សម្ដីជាសំអាងទុកជាគោលប្រតិបត្តិ ( បានដល់ធម្មវិន័យ, ព្រះត្រៃបិដក, ពុទ្ធវចន )
-
បាវព្រាវ នាម
មនុស្សអ្នកខ្សត់ខ្សោយទន់ទាបឥតមានទីពំនាក់ដែលចូលមកសុំជ្រកអាស្រ័យនៅផង, ជាអ្នកធ្វើកិច្ចការបម្រើដូចបាវ, សម្រេចការបរិភោគនិងការដេកនៅជាមួយនឹងបាវ ( សម័យសព្វថ្ងៃនេះឈប់ប្រើពាក្យបាវព្រាវនេះហើយ )។
-
បាស នាម
អន្ទាក់; ផ្នួងសក់។ពាក្យនេះខ្មែរយើងប្រើហៅអំបោះចំណងដែលចងសំពត់ស្នបរុំសាកសពថា
-
បាសក នាម
គ្រហស្ថ; ពាក្យដើមជាឧបាសក, គេកាត់តួឧចេញហៅថាអាទិលោប ( លុបអក្សរខាងដើម )
-
បាសកា នាម
ល្បែងដែលមានកូនសម្រាប់ដាក់រាយលេងលើគំនូសក្រឡាយ៉ាងដូចចត្រង្គជាដើម
-
បាសាណ នាម
ថ្ម, ដុំថ្ម។
-
បាសាណីភូត នាម
រូបរាងនៃឆ្អឹងមនុស្សសត្វរុក្ខជាតិសំបកសិប្បីសត្វឬប្រភេទរ៉ែធម្មជាតិដែលជាប់លើថ្មច្រើនពាន់ឆ្នាំមកហើយ។
-
បាសាណីភូតវិទូ នាម
អ្នកប្រាជ្ញខាងបាសាណីភូត។
-
បាសាទិក គុណនាម
ដែលមានសេចក្ដីជ្រះថ្លាឬដែលមានសមានចិត្តល្អឬដែលយល់ពីបញ្ហារបស់អ្នកដទៃ
-
បាសាទិកសមាជិក នាម
សមាជិកអ្នកមានសេចក្ដីជ្រះថ្លាគឺសមាជិកដែលគ្រាន់តែបានបង់ប្រាក់ភាគទានជាជំនួយដល់សមាគមណាមួយតែពុំបានជួយបំពេញកិច្ចការផ្ទាល់ខ្លួនក្នុងសមាគមនោះទេ។
-
បាស៊ី នាម
( ម . ព . បាស៊ីយ៍ )។
-
បាស៊ីកុក នាម
( ម . ព . បាស៊ីរបេង )។
-
បាស៊ីឃ្លង់ នាម
បាក់តេរីម្យ៉ាងដែលបង្ករោគឃ្លង់។បាក់តេរីនេះរកឃើញនៅគ្រិស្តសករាជ១៨៧៣ដោយជនជាតិន័រវែសឈ្មោះហង់សិន (Gerhard Armauer Hansen)។
-
បាស៊ីយ៍ នាម
ពពួកបាក់តេរីឯកកោសិកាមានរាងដូចកូនដំបងដែលអាចរស់នៅក្នុងដីទឹកខ្យល់សព៌ាង្គកាយ ...។
-
បាស៊ីរបេង នាម
បាក់តេរីម្យ៉ាងដែលបង្ករោគរបេងចំពោះមនុស្សនិងសត្វ។បាក់តេរីនេះរកឃើញនៅគ្រិស្តសករាជ១៨៨២ដោយជនជាតិអាល្លឺម៉ង់ឈ្មោះរ៉ូបែរកុក។
-
បាស៊ីហង់សិន នាម
( ម . ព . បាស៊ីឃ្លង់ )។
-
បាស្កា នាម
( ម . ព . បាសកា )។
-
បាហុនកដ្ឋាន នាម
កន្លែងទទួលភ្ញៀវ, បន្ទប់សម្រាប់ទទួលភ្ញៀវ
-
បាហុនកៈ នាម
ជនដែលមកដោយមានការអ្វីមួយឬដែលមកលេងដោយសេចក្ដីនឹករឭក, ភ្ញៀវ។
-
បាហុនដ្ឋាន នាម
បន្ទប់ទទួលភ្ញៀវ
-
បាហុនិកា នាម
( ម . ព . បាហុនកៈ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។