វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 36 / 109
-
បហរណវត្ថុ នាម
គ្រឿងសម្រាប់ប្រហារ, សម្រាប់វាយមានបាតដៃ, ដំបង, ព្រនង់, កាំបិតពូថៅឬវត្ថុផ្សេងៗជាច្រើនទៀតដែលគេអាចយកមកវាយគ្នាឱ្យមានរបួសស្នាមឬស្លាប់បាន, ជួនកាលគេជេរគ្នាដោយវាចាក៏ហៅថាប្រហារដែរ។
-
បហានកម្ម នាម
ការផ្តាច់ទំនាក់ទំនង, ការលះបង់, ការបដិសេធឬការប្រកាសឈប់ទទួលស្គាល់ជាផ្លូវការ។
-
បហារិត នាម
អ្នកដែលទទួលមូលប្បទានបត្រ ( សែក ) និងទូទាត់យកសាច់ប្រាក់ពីធនាគារ
-
បហារ័ក នាម
អ្នកចេញមូលប្បទានបត្រ ( សែក ) ដែលមានតម្លៃអាចប្រើប្រាស់បាន
-
បហិពាណិជ្ជ នាម
ការរកស៊ីការធ្វើជំនួញក្រៅប្រទេស។
-
បា សព្វនាម
អ្នក។
-
បាកាន នាម
ឈ្មោះស្រុកមួយក្នុងខែត្រពោធិ៍សាត់។
-
បាក់ កិរិយាសព្ទ
ភ្លាត់, ឃ្លាត, ខ្ទេចខុសពីប្រក្រតីឬពីទីទំនងដើម ( ចំពោះតែអ្វីៗដែលរឹង, ដែលស្រួយ )
-
បាក់កម្លាំង កិរិយាសព្ទ
ថយកម្លាំងខ្សោយទ្រមដោយធ្វើការធ្ងន់លង់ហួសប្រមាណ។
-
បាក់កុម្ពណ្ឌ កិរិយាសព្ទ
ខ្លាចរាងចាលរអាដូចជាពួកកុម្ព័ណ្ឌ ( កុម្ភណ្ឌ ) ដែលបាក់ស្បាតខ្លាចពួកទេវតាឬខ្លាចពួកអសុរ។
-
បាក់កំពង់ កិរិយាសព្ទ
បាក់ភ្លូកទៅរកតែកំពង់មួយៗឬទៅទិញដូរតែនៅទីផ្សារណាមួយឬក៏នៅផ្ទះលក់ទំនិញណាមួយ។
-
បាក់គាំ គុណនាម
ដែលខូចសាច់រឹងរកកល់នឹងពុក ( ចំពោះតែឈើ )
-
បាក់ចិត្ត កិរិយាសព្ទ
ងប់ស៊ប់ចិត្តទៅរកឥតងាកបែរ។
-
បាក់ជ័របាយ កិរិយាសព្ទគុណនាម
ល្ហិតល្ហៃរសេះរសោះព្រោះអត់អាហារហួសពេល
-
បាក់ដង នាម
ឈ្មោះឈើភ្នំមួយប្រភេទដើមនិងស្លឹកស្រដៀងនឹងចម្ប៉ា - ស, មានផ្កាក្រអូប
-
បាក់ដំឡូង គុណនាម
ដែលហើមសាច់ច្របាច់សង្កត់ទៅទ្រុឌខូងស្លាំងឥតមានឈាមដោយរោគហើមខ្លួនឬហើមដៃហើមជើង
-
បាក់ឌុប នាម
មធ្យមសិក្សាបត្រភាគទី២, សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
-
បាក់តេរី នាម
ភាវៈរស់ឯកកោសិកាមានទំហំតូចមើលឃើញដោយមីក្រូទស្សន៍មានរាងជាស៊្វែរដំបងឬក្បៀសហើយរស់នៅក្នុងដីទឹកនិងខ្យល់អាចជាមានប្រយោជន៍ឬបង្កជំងឺដល់មនុស្សសត្វនិងរុក្ខជាតិ
-
បាក់តេរីវិទ្យា នាម
វិទ្យាសាស្ត្រដែលសិក្សាអំពីលក្ខណៈសណ្ឋានការលូតលាស់វដ្ដជីវិតនិងសកម្មភាពរបស់បាក់តេរីទៅលើសព៌ាង្គកាយមនុស្សសត្វនិងរុក្ខជាតិ
-
បាក់ទ័ព កិរិយាសព្ទ
ពួកកងទ័ពច្បាំងចាញ់គេរត់រប៉ាត់រប៉ាយថយចេញ។
-
បាក់ធ្មុង កិរិយាសព្ទ
( ព . ប្រ .) អស់អំណាចអស់ពិសដូចត្រីបាក់ធ្មុង។
-
បាក់បប កិរិយាសព្ទគុណនាម
ចុះចាញ់រាបឥតហ៊ានខ្វើកព្រមទាំងមានរបបរាបសារៀបរយផង។
-
បាក់បបខ្លបខ្លាច កិរិយាសព្ទ
បាក់បបខ្លាចរាប។
-
បាក់បែក
( ម . ព . បែកបាក់ )។
-
បាក់ផ្ដៅ គុណនាមនាម
ថ្នាំងមេជើង, ម្រាមជើងឬពាក់កណ្ដាលបាតជើងដែលប្រេះដោយរោគឃ្លង់ដែក
-
បាក់ពន្លូក កិរិយាសព្ទ
ផ្អើលភ្លូកចុះចូលកោតខ្លាចដោយគោរពស៊ប់ចិត្ត។
-
បាក់ភ្លូក កិរិយាសព្ទ
( ម . ព . បាក់ពន្លូក )។
-
បាក់មាត់ កិរិយាសព្ទ
ស៊ប់មាត់, ស៊ាំមាត់, រត់មាត់ ( ព . ប្រ .)។
-
បាក់មុខ កិរិយាសព្ទ
( ព . ប្រ .) អាម៉ាស់មុខ, ទាបមុខគឺជ្រុបមុខចុះព្រោះអ្នកណាមួយធ្វើឱ្យអាប់ឱន។ល។
-
បាក់មែក គុណនាម
( សំនួន .) ដែលបែកបាក់ប្ដីប្រពន្ធ, ដែលកំព្រាឪពុកឬម្ដាយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។