វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 35 / 109
-
បល្ល័ង្ករត្ន នាម
បល្ល័ង្ករតនៈគឺបល្ល័ង្កដាំត្បូងឬបល្ល័ង្កពេជ្រ។
-
បវត្តិ នាម
ដំណឹង; ការប្រព្រឹត្តទៅឬការប្រព្រឹត្តរៀងមក; ពង្សាវតារ, របាក្សត្រ។
-
បវត្តិការណ៍ នាម
ហេតុ, ដំណើរនៃបវត្តិ។
-
បវត្តិកាល នាម
បច្ចុប្បន្នកាល។
-
បវត្តិរូប នាម
ដំណឹង; រឿងរ៉ាវ; ពង្សាវតាររបស់រូបបុគ្គលនីមួយៗ។
-
បវត្តិសាស្ត្រ នាម
គម្ពីរ, ក្បួនសម្ដែងអំពីពង្សាវតារឬអំពីរបាក្សត្រ, អំពីសន្តតិវង្ស។
-
បវត្តិហេតុ នាម
( ម . ព . បវត្តិការណ៍ )។
-
បវរ គុណនាម
ប្រសើរ, លើសលែង, ថ្លៃថ្លា
-
បវរកញ្ញា នាម
កញ្ញាឆើតឆោម, ស្ត្រីក្រមុំដែលមានរូបល្អសមរម្យគ្រប់លក្ខណៈ
-
បវារណា នាម
ការឃាត់, ការប្រកែក។
-
បវេណី នាម
ទំនៀម; ពូជពង្ស, តំណវង្សត្រកូល
-
បវេណីទេវតា នាម
ទេវតាដែលគេរាប់អានតាមតំណវង្សត្រកូលតៗមក។
-
បវេណីនិយម នាម
ការកំណត់ប្រើតាមលំអាន, ទំនៀម, តំណកេរដំណែល, ការគោរពរាប់អានឬអនុវត្តតាមប្រពៃណី។
-
បវេសនកាល នាម
កាលដែលសិស្សត្រូវចូលរៀនវិញនៅវេលាផុតវិស្សមកាល
-
បសាទ នាម
( ម . ព . ប្រសាទ១និងប្រសាទ២)។
-
បសុគណន៍ នាម
សត្វដែលគេចិញ្ចឹមទុកសម្រាប់លក់ដូរឬប្រើប្រាស់ជាកម្លាំងនៅកសិដ្ឋានដូចជាគោក្របីចៀមជាដើម។
-
បសុបក្សី នាម
សត្វស្លាបដែលគេចិញ្ចឹម
-
បសុពេទ្យ នាម
គ្រូពេទ្យអ្នកថែទាំមើលជំងឺសត្វ, ពេទ្យសត្វ។
-
បសុពែទ្យ នាម
( ម . ព . បសុពេទ្យ )។
-
បសុព្យាបាល នាម
ភ្នាក់ងារក្រុមពេទ្យសត្វជាអ្នកព្យាបាលរោគសត្វ។
-
បសុវប្បកម្ម នាម
ការចិញ្ចឹមសត្វ។
-
បសុសត្វ នាម
សត្វចិញ្ចឹមគឺសត្វដែលគេចិញ្ចឹមដូចយ៉ាងគោ, ក្របី, សេះ, ជ្រូក, មាន់, ទាជាដើម។
-
បសុឱសថ នាម
ថ្នាំព្យាបាលសត្វចិញ្ចឹម; សារធាតុមួយមុខឬច្រើនមុខសម្រាប់បង្ការជំងឺសត្វឬព្យាបាលសត្វ។
-
បសំសា នាម
សេចក្ដីសរសើរ, ពាក្យសរសើរ ( ឈ្មោះលោកធម៌ទី៦ក្នុងពួកលោកធម៌ទាំង៨។
-
បស្ចិម នាម
ទិសខាងក្រោយគឺទិសខាងលិច
-
បស្ចិមប្រទេស នាម
បស្ចិមលោក, លោកខាងលិច, បណ្ដាប្រទេសស្ថិតនៅប៉ែកខាងលិចទ្វីបអឺរ៉ុបរួមទាំងអាម៉េរិកខាងជើង ( ស . រ . អា . និងកាណាដា )
-
បស្សាវកិច្ច នាម
ការបន្ទោបស្សាវៈ។
-
បស្សាវមគ្គ នាម
ផ្លូវបស្សាវៈគឺទ្វារមូត្រឬទ្វារតូច ( ទ្វារនោម )
-
បស្សាវៈ នាម
ទឹកមូត្រ ( ទឹកនោម )
-
បស្សាសៈ នាម
ខ្យល់ដកដង្ហើមចូល, ដង្ហើមចូល; ច្រើននិយាយរួមជាអស្សាសៈបស្សាសៈគឺខ្យល់ដង្ហើមចេញនិងដង្ហើមចូល។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។