វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 34 / 109
-
បរិវិសករ នាម
អ្នកដែលយល់ព្រមទទួលយកឬទិញផលិតផលឬសេវាកម្មជាប្រចាំ។
-
បរិវិសទាន នាម
វិភាគទាន; ការចូលរួមជាប្រយោជន៍ដល់ជនទាំងឡាយ
-
បរិវេណ នាម
ទីជិតខាងដែលព័ទ្ធជុំវិញ, រោងថែវដែលព័ទ្ធជុំវិញប្រាសាទឬគ្រឹហាជាដើម
-
បរិសទ្យ នាម
ដូចគ្នានឹងបរិស័ទដែរ។
-
បរិសិដ្ឋ នាម
សេចក្ដីបន្ថែម, ការបន្តពីភាគធំ
-
បរិសិដ្ឋរោគ នាម
ជំងឺរលាកខ្នែងពោះវៀន។
-
បរិសុទ្ធ គុណនាម
ដែលស្អាត, ឥតសៅហ្មង, ឥតមោះមៃ
-
បរិសុទ្ធិ នាម
សេចក្ដីស្អាត, ដំណើរឥតសៅហ្មង, ឥតមោះមៃ
-
បរិសោធ នាមកិរិយាសព្ទ
ធ្វើអ្វីមួយឱ្យសុទ្ធល្អបន្សុទ្ធចម្រាញ់លាងជម្រះយកធាតុមិនល្អចេញ។
-
បរិសោធនករ នាម
អ្នកដែលធ្វើអ្វីមួយឱ្យសុទ្ធល្អ។
-
បរិសោធនដ្ឋាន នាម
ទីកន្លែងបន្សុទ្ធចម្រាញ់ឬជម្រះអ្វីមួយដូចជាទីចម្រាញ់ប្រេងកាតស្ករជាដើម។
-
បរិសោធន៍ នាម
ការធ្វើអ្វីមួយឱ្យសុទ្ធល្អ, ការជម្រុះចោលធាតុមិនល្អឬមិនចាំបាច់។
-
បរិស័ទ នាម
ពួកជនដែលប្រជុំគ្នា
-
បរិស្ដម្ភ នាម
របៀងអគារដែលមានសសរជាជួរម្ខាងជញ្ជាំងម្ខាង។
-
បរិស្ថាន នាម
មជ្ឈដ្ឋានជុំវិញទាំងអស់ ( សំណុំរូបសាស្រ្តសំណុំគីមីសំណុំជីវសាស្ត្រ ) ដែលមានឥទ្ធិពលទៅលើជីវិតនិងការលូតលាស់របស់មនុស្សសត្វឬរុក្ខជាតិ
-
បរិស្ថានវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាអំពីបរិស្ថាន។
-
បរិហារ នាម
ការពោលដោះស្រាយ, ការពោលដោះប្រស្នា; ការរក្សា, ការថែទាំ
-
បរិហារកេរ្តិ៍ កិរិយាសព្ទ
ការលើកឡើងនូវទឡ្ហីករណ៍ឬការទម្លាក់កំហុសដោយអសុទ្ធចិត្តដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសឬកិត្តិសព្ទបុគ្គលឬស្ថាប័នដោយសម្ដីលិខិតឬគំនូរនៅទីសាធារណៈឬតាមប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍នានា។
-
បរីក្សា នាម
ការពិសោធឬការសាកល្បងទៅលើអ្វីមួយក្នុងរយៈពេលកំណត់មួយដើម្បីឱ្យដឹងពីសមត្ថភាពគុណភាពឬភាពសក្ដិសមរបស់វា។
-
បរុសសព្ទ នាម
( ម . ព . ផរុសសព្ទ )។
-
បរេ នាម
( ម . ព . បរោ )។
-
បរេបរោ គុណកិរិយាគុណនាម
ដែលខ្ជីខ្ជា; គំរោះឬទ្រគោះបោះបោក
-
បរែ នាម
( ម . ព . បរេ )។
-
បរែបរោ គុណកិរិយាគុណនាម
( ម . ព . បរេបរោ )។
-
បរោ គុណនាម
ដទៃ, ទីទៃ; ដែលប្រព្រឹត្តទៅឆ្វេងក្រៅធម៌ក្រៅច្បាប់; ដែលគម្រក់ចោលម្សៀត
-
បរោហិត នាម
ពាក្យក្លាយឃ្លាតពីពាក្យបុរោហិត។
-
បលាណ្ឌកូល នាម
ប្រភេទរុក្ខជាតិដែលដុះលូតលាស់ចេញពីមើមឫសឬពន្លកដូចជាខ្ទឹមបារាំងដំឡូងបារាំងខ្ញីជាដើម។
-
បលិពោធ នាម
សេចក្ដីកង្វល់, សេចក្ដីរវល់ក្នុងកិច្ចការណាមួយដែលធ្វើឱ្យខ្វល់ចិត្ត។បលិពោធនេះនៅក្នុងកថិនកម្មមាន២គឺអាវាសបលិពោធ ( កង្វល់ចំពោះអាវាស ), ចីវរបលិពោធ ( កង្វល់ចំពោះចីវរ )
-
បល្ល័ង្ក នាម
ភ្នែន; ទែនសម្រាប់អង្គុយពែន; ព្រះទែនសម្រាប់ព្រះពុទ្ធឬព្រះរាជាទ្រង់គង់ពែនព្រះបាទ។
-
បល្ល័ង្ករតនៈ
( ម . ព . បល្ល័ង្ករត្ន )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។