វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 31 / 109
-
បរា កិរិយាសព្ទ
ធ្វើឱ្យវិនាស, ឱ្យអាប់ឱន, ឱ្យខូចកេរ្តិ៍ឈ្មោះ; ច្រើននិយាយថាទេវតាបរាមុខគឺទេវតាធ្វើឱ្យអាប់មុខឱ្យខូចឈ្មោះ ( ព . សា .)។
-
បរាកោដិ គុណនាម
ដែលហួសហេតុ, ដែលក្រៃលែង, ដែលជ្រុសហួសប្រមាណ។
-
បរាជ័យ នាម
ការចាញ់, ដំណើរចាញ់គេ។
-
បរាធីន នាម
អ្នកដែលលុះនៅក្នុងអំណាច, ក្នុងបង្គាប់នៃអ្នកដទៃ។
-
បរានុម័ត នាម
( ម . ព . សត្យានុម័ត )។
-
បរាភព នាម
សេចក្ដីវិនាស, សេចក្ដីហិនហោច
-
បរាភវៈ នាម
( ម . ព . បរាភព )។
-
បរាមុខ កិរិយាសព្ទ
បង្អាប់មុខ, ធ្វើឱ្យអាប់មុខ; អាប់មុខអាប់កេរ្តិ៍ឈ្មោះ
-
បរាសិត នាម
ភាវរស់ដែលរស់នៅដោយសារគេព្រមទាំងបឺតយកអាហារពីធ្មួល
-
បរាសិតក្នុង នាម
បរាសិតដែលរស់នៅក្នុងធ្មួល
-
បរាសិតក្រៅ នាម
បរាសិតដែលរស់នៅក្រៅធ្មួល
-
បរាសិតភាព នាម
ទំនាក់ទំនងរវាងសារពាង្គកាយពីរដែលនៅក្នុងនោះសារពាង្គកាយមួយរស់នៅក្នុងឬលើសារពាង្គកាយធ្មួលហើយទទួលបានផលប្រយោជន៍ពីធ្មួល
-
បរាសិតវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាពីពពួកបរាសិត។
-
បរាសិតសាស្ត្រ នាម
វិទ្យាសាស្ត្រដែលសិក្សាអំពីបរាសិត។
-
បរិកថា នាម
សៀវភៅស្តើងផ្សព្វផ្សាយឬផ្តល់ព័ត៌មានអ្វីមួយ។
-
បរិកប្ប នាម
ការប៉ាន់ស្មានទៅលើទំនិញឬរឿងអ្វីមួយដោយគ្មានសំអាងជាក់លាក់, ការបំប៉ោងព័ត៌មាន, ការក្រឡុកហាងឆេង
-
បរិកប្បី នាម
អ្នកដែលឆក់ឱកាសរកស៊ីក្នុងស្ថានភាពណាមួយដើម្បីរកប្រាក់ចំណេញបានច្រើន
-
បរិកម្ម នាម
ការចម្រើនភាវនា; ការគក់ច្របាច់; ការលាបថ្នាំព័ណ៌ផ្សេងៗ ...។
-
បរិការណ៍ នាម
ការណ៍ទាំងឡាយដែលកើតមុននិងក្រោយព្រឹត្តិការណ៍មួយ។ពាក្យនេះប្រើខុសពីបរិបទដែលសំដៅដល់ខ្លឹមសារណាមួយដែលត្រូវលើកឡើងនៅពីមុខឬពីក្រោយសេចក្ដីមួយ។ក្នុងន័យសេដ្ឋកិច្ច « បរិការណ៍ » ប្រើសំដៅបង្ហាញការណ៍ណាមួយដែលកើតឡើងនៅជុំវិញព្រឹត្តិការណ៍មួយ។
-
បរិក្ខារ នាម
គ្រឿងប្រដាប់, គ្រឿងប្រដាប់សម្រាប់ប្រើប្រាស់
-
បរិក្ខារចោឡៈ នាម
គ្រឿងបរិក្ខាររាយរងដែលភិក្ខុត្រូវការប្រើប្រាស់ក៏បានមិនបាច់ប្រើក៏បានដូចយ៉ាងកន្សែងជូតមុខវត្ថព័ន្ធអង្ស័កដើមនោះដែរមានក៏បានមិនបាច់មានក៏បាន ( ព . វិ .)។
-
បរិក្សា នាម
ការត្រួតពិនិត្យការសាកល្បងមើលការធ្វើពិសោធន៍។
-
បរិចត្តបុគ្គល នាម
ជនដែលបាត់បង់កម្លាំងពលកម្មមិនអាចទ្រទ្រង់ជីវិតខ្លួនឯងបាន។
-
បរិចរ គុណនាម
ដែលត្រាច់ចរទៅ, ដែលធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។
-
បរិចរណ៍ នាម
ដំណើរត្រាច់ចកម្សាន្តជុំវិញកោះឬឆ្នេរ។
-
បរិចារកិច្ច នាម
ការបម្រើការ
-
បរិចារកិច្ចយោធា នាម
( ច្ប .) កាតព្វកិច្ចការពារមាតុភូមិ, ករណីយកិច្ចរបស់ពលរដ្ឋគ្រប់រូបចាប់ពីអាយុ១៨ឆ្នាំឡើងទៅក្នុងការចូលបម្រើក្នុងជួរកងទ័ព ( តាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់ )
-
បរិចារភាព នាម
ភាពជាអ្នកបម្រើគេ; សេវកភាព។
-
បរិចារិកា នាម
ស្រីអ្នកបម្រើគឺស្រីដែលសម្រាប់ប្រើប្រាស់ឱ្យធ្វើការងារផ្សេងៗ។
-
បរិច្ចត្តគ្រាហក នាម
អ្នកទទួលទ្រព្យដែលគេលះបង់ឱ្យខ្លួន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។