វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 26 / 109
-
បន្ទំ កិរិយាសព្ទ
ធ្វើឱ្យទំ, ចាប់ដាក់ឱ្យទំ, ឱ្យតោង
-
បន្ទំល័ក្ដ កិរិយាសព្ទ
( ម . ព . ចងល័ក្ដ )។
-
បន្ទះ នាម
ចម្រៀកឈើ, ចម្រៀកឫស្សីដែលមានបន្ទារធំជាងទោល ( ចម្រៀកសំប៉ែត )
-
បន្ទ្រាន់ កិរិយាសព្ទ
ធ្វើឱ្យទ្រាន់
-
បន្ទ្រេត កិរិយាសព្ទ
ធ្វើឱ្យទ្រេត
-
បន្ទ្រោម កិរិយាសព្ទ
ធ្វើឱ្យទ្រោម
-
បន្ធាត់ កិរិយាសព្ទ
ធ្វើឱ្យធាត់។
-
បន្ធាត់បន្ធំ ប.
ធ្វើឱ្យធាត់ធំឬឱ្យធំធាត់។
-
បន្ធូរ កិរិយាសព្ទ
ធ្វើឱ្យធូរគឺធ្វើមិនឱ្យតឹងមិនឱ្យចង្អៀតពេក
-
បន្ធូរបន្ថយ កិរិយាសព្ទ
ធ្វើឱ្យធូរថយ, ឱ្យទូលាយ។
-
បន្ធំ កិរិយាសព្ទ
ធ្វើឱ្យធំ; លើកស័ក្ដិយសឱ្យធំជាងមុន។
-
បន្ធំបន្ធាត់ ប.
( ម . ព . បន្ធាត់បន្ធំ )។
-
បន្លប់ កិរិយាសព្ទ
ធ្វើឱ្យឡប់គឺនិយាយបង្គ្របឬនិយាយបំភាន់ដើម្បីឱ្យគេឡប់វល់ប្រាជ្ញាទាល់សម្ដី
-
បន្លា នាម
រុក្ខាវយវៈស្រួចមុតរបស់ឈើ, ឫស្សី, ផ្ដៅ, វល្លិពួកខ្លះជាដើម
-
បន្លាក្នុងភូមិ នាម
( ព . ប្រ .) បន្លាក្នុងភូមិគឺមានមនុស្សកាចអាក្រក់នៅក្នុងភូមិជាមួយ។
-
បន្លាច កិរិយាសព្ទ
ធ្វើឱ្យខ្លាចដោយព្យូហ៍, ដោយកលឧបាយឬដោយសំដែងអាការៈគួរស្បើមគួរស្ញើប។
-
បន្លាយ កិរិយាសព្ទ
បណ្ដោយឱ្យវែង
-
បន្លាស់ នាម
អំពើដែលផ្លាស់ឬអ្វីៗដែលផ្លាស់ជាជំនួសគេ
-
បន្លាស្បូវ គុណនាម
ដែលមានសណ្ឋានស្រួចដូចពន្លកស្បូវ
-
បន្លិច កិរិយាសព្ទនាម
ធ្វើឱ្យលេចមក
-
បន្លឹម កិរិយាសព្ទ
បង្ហើបធ្វើឱ្យឃើញកំផ្លឹមឬឱ្យឃើញតែបន្តិច
-
បន្លឺ កិរិយាសព្ទ
បញ្ចេញសំឡេងឱ្យលាន់ឮខ្លាំងឡើង, កម្ទរសម្ដីឮខ្លាំងៗ។
-
បន្លុក ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យបន្លែ
-
បន្លុង នាម
របស់ដែលគេដាក់ប្លុងឱ្យបព្វជិតទស់យក។របស់ដែលគេរៀបបញ្ជូនឱ្យបុគ្គលអ្នករំលាងខន្ធទៅហើយ, គេដាក់ប្លុងហើយនិមន្តបព្វជិតទស់យកឬលើកប្រគេនឬក៏គ្រាន់តែពោលពាក្យបវារណាឮឱ្យលោកជ្រាប។
-
បន្លុយ កិរិយាសព្ទ
បញ្ចេញសម្ដីពីចម្ងាយដោយសំដៅចំឬដោយបញ្ឆិតបញ្ឆៀង
-
បន្លួញ នាម
ស្នូលដំណាប់សម្រាប់បញ្ចុះឬដែលបញ្ចុះហើយ
-
បន្លៀក នាម
ការផុសផ្លៀក ( ប្រើចំពោះតែត្រី )
-
បន្លៀន កិរិយាសព្ទ
ធ្វើឱ្យលៀន
-
បន្លែ កិរិយាសព្ទនាមប.
ស្លឹក, ផ្លែ, ផ្កា, មើមជាដើមសម្រាប់ស្ល
-
បន្លែង កិរិយាសព្ទ
ធ្វើឱ្យសប្បាយចិត្តដោយកំដរនឹងល្បែង, កម្សាន្តចិត្តដោយមានល្បែងជាគ្រឿងផ្សំឬជាជំនួយផង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។