វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 25 / 109
-
បន្ទាល់ នាម
អ្នកដែលគេឆ្លើយអាងដល់សម្រាប់ធ្វើសេចក្ដីឱ្យទាល់ឱ្យចប់ ( សាក្សី )
-
បន្ទាស កិរិយាសព្ទ
ធ្វើឱ្យទាស, នាំឱ្យទាស
-
បន្ទីង កិរិយាសព្ទ
បញ្ជើត ( ព . បុ .)។
-
បន្ទុក នាម
ភារៈឬចំនួនដែលផ្ទុក, កិច្ចការធុរៈខុសត្រូវគ្រប់សព្វ
-
បន្ទុកអគ្កិសនី នាម
សញ្ញាណអរូបីដែលមានទម្រង់ពីរបែបគឺវិជ្ជមាននិងអវិជ្ជមានដែលចលនារបស់វាបង្កើតបានជាចរន្តអគ្គិសនី។
-
បន្ទុកអគ្គិសនី នាម
( រូប .) លក្ខណៈមូលដ្ឋានរបស់រូបធាតុ។បន្ទុកអគ្គិសនីមានពីរប្រភេទគឺបន្ទុកវិជ្ជមាននិងបន្ទុកអវិជ្ជមានហើយមានខ្នាតគិតជាគូឡុំ (C)។
-
បន្ទុល កិរិយាសព្ទ
ធ្វើឱ្យទុល
-
បន្ទុំ កិរិយាសព្ទ
ធ្វើឱ្យទុំ
-
បន្ទុំក្រចក
យកស្លឹកក្រពេនដែលបុកឬដែលដំឱ្យល្អិតមករុំត្រង់ក្រចកដៃឱ្យដិតឡើងសម្បុរក្រហមទុំរាប់ថាជាលំអរបស់អ្នកដែលត្រូវការ។
-
បន្ទុំបារមី
បំពេញបារមីទាំង១០ឱ្យពេញបរិបូរហាក់ដូចជាផ្លែឈើដែលដល់កំណត់ទុំដើម្បីឱ្យសម្រេចពោធិញ្ញាណ។
-
បន្ទុះ នាម
ការផ្ទុះ
-
បន្ទុះភ្នំភ្លើង នាម
ការផ្ទុះចេញឧស្ម័នផេះផ្សែងនិងកម្អែលភ្នំភ្លើងទៅក្នុងអាកាសទៅលើដីបាតសមុទ្រដោយសារកម្លាំងក្នុងជម្រៅផែនដីដែលទម្លុះស្រទាប់ដីបាតសមុទ្រ។
-
បន្ទុះស្បែក នាម
កន្ទួលនៅលើស្បែកពណ៌ក្រហមជួនកាលមានសណ្ឋានជាផ្លាកជួនកាលមានសណ្ឋានជាពងទឹក
-
បន្ទូល នាម
បង្ហើយក្បាល, កំពូល
-
បន្ទើង កិរិយាសព្ទ
( ម . ព . បន្ទីង )។
-
បន្ទើត កិរិយាសព្ទ
( ម . ព . បន្តើត )។
-
បន្ទើរ កិរិយាសព្ទ
ធ្វើឱ្យទើរ, ឱ្យអ្នកដទៃយកទៅទើរ, ដាក់លើធ្នើរ
-
បន្ទេរ កិរិយាសព្ទ
ធ្វើឱ្យទេរ, ឱ្យជ្រេ, ឱ្យទ្រេត។
-
បន្ទេរថាមពល នាម
( រូប .) ការផ្ទេរថាមពលពីប្រភពមួយទៅប្រភពមួយទៀតដោយមិនបម្លែងថាមពលនោះទេឬក៏រក្សាទម្រង់ដដែល។
-
បន្ទោ កិរិយាសព្ទ
បញ្ចេញ, បន្ថយ, នាំចេញ
-
បន្ទោបង់ កិរិយាសព្ទ
នាំបង់, បន្ថយចេញ
-
បន្ទោលកាក នាម
ឈ្មោះកាព្យមួយប្រភេទក្នុង១ល្បះមាន៤ឃ្លាឃ្លាទី១និងឃ្លាទី៣មាន៤ព្យាង្គឃ្លាទី២និងឃ្លាទី៤មាន៦ព្យាង្គ
-
បន្ទោស កិរិយាសព្ទ
ស្ដីឱ្យដោយគ្រាន់តែប្រាប់ទោសកំហុសឥតមានជេរវាយឬធ្វើទោសអ្វី
-
បន្ទោសទាល់តែងើបមុខមិនរួច
បន្ទោសខ្លាំងផ្ទួនៗទាល់តែទម្លាក់មុខជ្រុប។
-
បន្ទោសរាស់ កិរិយាសព្ទ
ស្ដីបន្ទោសប៉ាតតាមតែប្រទះមិនថាអ្នកណាជាអ្នកណា។
-
បន្ទោឧច្ចារៈ កិរិយាសព្ទ
បត់ជើងធំ។
-
បន្ទោឧច្ចារៈបស្សាវៈ កិរិយាសព្ទ
បត់ជើងធំតូច។
-
បន្ទោះ នាម
ចម្រៀកផ្ដៅឬឫស្សីដែលពុះ, ដែលច្រៀករួចបិតនឹងកាំបិតបន្ទោះសម្រាប់ត្បាញ, សម្រាប់ក្រង
-
បន្ទោះប្រហុក នាម
ឈ្មោះសម្លម្ជូរមួយប្រភេទស្លបង់តែប្រហុកនិងអំបិលសុទ្ធសាធ, សម្រាប់ប្រើតាមការទ័លមួយដងមួយកាល។
-
បន្ទោះព្រហក់ នាម
( ម . ព . បន្ទោះប្រហុក )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។