វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 21 / 109
-
បណ្ណឥណពន្ធ នាម
បណ្ណប្រើសម្រាប់ទូទាត់ថ្លៃទំនិញឬសេវាតាមចំនួនប្រាក់ដែលមាននៅក្នុងគណនីរបស់ម្ចាស់បណ្ណ។
-
បណ្ណាការ នាម
ជំនូន, ភ័ស្តុភារ, តង្វាយ; ច្រើននិយាយក្លាយជាបណ្ដាការ ( គួរប្រើបណ្ណាការវិញទើបត្រឹមត្រង់តាមប្រភពនៃពាក្យ )។
-
បណ្ណាគារ នាម
ផ្ទះជាវសៀវភៅ, សាស្ត្រា, ក្បួន, ច្បាប់។
-
បណ្ណាគារិក នាម
អ្នកកាន់ការក្នុងបណ្ណាគារ; ម្ចាស់បណ្ណាគារ។
-
បណ្ណាគារិកា នាម
( ម . ព . បណ្ណាគារិក )។
-
បណ្ណាធិការ នាម
អធិការនៃសារពត៌មាន, អ្នកកាន់កាប់ឬទទួលខុសត្រូវខាងកាសែតឬទស្សនាវដ្ដីផ្សេងៗ។
-
បណ្ណាធិការកិច្ច នាម
កិច្ចការគ្រប់គ្រងឬត្រួតពិនិត្យសៀវភៅសារព័ត៌មានឬទស្សនាវដ្ដីផ្សេងៗ។
-
បណ្ណាធិការិនី នាម
( ម . ព . បណ្ណាធិការ )។
-
បណ្ណារក្ខ នាម
អ្នកថែទាំរក្សាទុកនូវសៀវភៅ, ឯកសារ, សាស្ត្រា, គម្ពីរ, ក្បួនខ្នាតផ្សេងៗ, អ្នកកាន់កាប់បណ្ណាល័យ
-
បណ្ណារក្ស នាម
( ម . ព . បណ្ណារក្ខ )។
-
បណ្ណាល័យ នាម
ផ្ទះឬទីកន្លែងសម្រាប់តម្កល់ទុកនូវសៀវភៅ, គម្ពីរ, ក្បួនច្បាប់ផ្សេងៗ
-
បណ្ណាល័យសាស្ត្រ នាម
ការសិក្សាពីប្រវត្តិរបស់សៀវភៅនិងការបោះពុម្ព។
-
បណ្ណែ កិរិយាសព្ទ
និយាយណែឱ្យយល់គឺនិយាយឱ្យតម្រួយជាទំនងលំអានឱ្យល្មមយល់បាន
-
បតនី នាម
ប្រពន្ធ ( ពាក្យនេះខ្មែរយើងប្រើតែក្នុងក្បួនអត្តៈ )។
-
បតិ នាម
អ្នករក្សា ( ម្ចាស់, ប្ដី )។
-
បត់ កិរិយាសព្ទ
ត្រឡប់តាមទំនង, តាមផ្លូវដដែលមកវិញ, ត្រឡប់ប្រសព្វមុខ
-
បត់ឆ្វេង កិរិយាសព្ទ
បត់ឬបែរទៅទិសដែលនៅខាងឆ្វេងដៃ
-
បត់ជើង កិរិយាសព្ទ
( ម . ព . ដោះទុក្ខសត្វ )។
-
បត់ដៃបត់ជើង គុណកិរិយា
( សំនួន .) បន្ទោបង់
-
បត់បែន កិរិយាសព្ទ
ធ្វើឱ្យបត់ពង់ពេន។
-
បត់ស្ដាំ កិរិយាសព្ទ
បត់ឬបែរទៅទិសដែលនៅខាងស្ដាំដៃ
-
បត្តបិណ្ឌិកង្គៈ នាម
អង្គរបស់ភិក្ខុអ្នកបរិភោគនូវភោជនតែក្នុងបាត្រជាប្រក្រតី ( ឈ្មោះធុតង្គទី៦ក្នុងពួកធុតង្គទាំង១៣)។
-
បត្តាធារ នាម
ជើងបាត្រ។
-
បត្តានីក នាម
ពួកទាហានថ្មើរជើង, កងទ័ពថ្មើរជើង ( ក្នុងសម័យបុរាណ )។
-
បត្តានុមោទនាមយៈ នាម
បុណ្យកើតមានដោយសារការទទួលត្រេកអរចំពោះចំណែកបុណ្យដែលគេជូនឬឧទ្ទិសមកឱ្យ ( ឈ្មោះបុញ្ញកិរិយាវត្ថុទី៩ក្នុងពួកបុញ្ញកិរិយាវត្ថុទាំង១០)។
-
បត្តិទានមយៈ នាម
បុណ្យកើតមានដោយសារការឱ្យចំណែកបុណ្យដែលខ្លួនបានធ្វើហើយដល់អ្នកដទៃ ( ឈ្មោះបុញ្ញកិរិយាវត្ថុទី៨ក្នុងពួកបុញ្ញកិរិយាវត្ថុទាំង១០)។
-
បត្យាប័ន នាម
ការប្រគល់បុគ្គលជនជាប់សង្ស័យឬទណ្ឌិតនៃបទឧក្រិដ្ឋណាមួយដោយរដ្ឋដែលជននោះគេចទៅជ្រកពួនទៅឱ្យរដ្ឋដែលមានសិទ្ធិអំណាចខាងផ្លូវច្បាប់ពិតប្រាកដចំពោះជននោះក្នុងគោលបំណងបង្ការកុំឱ្យឧក្រិដ្ឋជនគេចខ្លួនពីការផ្តន្ទាទោសដោយច្បាប់នៃប្រទេសណាមួយ
-
បទ ធ.ឈ.នាម
ឧបាយ; រឿង, ហេតុ; ទី; ការរក្សា; ចំណែក; ជើង; ស្នាមជើង; ផ្លូវ; ទំនង, ដំណើរទំនង, ដើមទង។
-
បទឃាតកម្ម នាម
អំពើសម្លាប់មនុស្សដោយចេតនាដោយប្រើអាវុធឬមិនប្រើអាវុធ។
-
បទចម្រៀង នាម
ចម្រៀងដែលគេច្រៀង, ចម្រៀងដែលគេច្រៀងដោយមានប្រគំបទភ្លេង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។