វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 19 / 109
-
បណ្ដាស័ក្ដិ នាម
មុខការ, តំណែងរាជការ, ងារស័ក្ដិ, យស់សក្ដិ, ឡើងបុណ្យសក្ដិ។
-
បណ្ដាំ នាម
ពាក្យឬសេចក្ដីដែលផ្ដាំ
-
បណ្ដាំមរតក នាម
មរតកសាសន៍លិខិតបណ្ដាំឬពាក្យបណ្ដាំរបស់ម្ចាស់ទ្រព្យដែលធ្វើឡើងតាមទម្រង់ដែលកំណត់ដោយច្បាប់ដើម្បីសម្ដែងឆន្ទៈចុងក្រោយអំពីការចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួនបន្ទាប់ពីទទួលមរណភាព
-
បណ្ដាំមេជី
ពាក្យផ្ដាំប្រដៅរបស់មេបាឬរបស់ចាស់ទុំ
-
បណ្ដិប នាម
( ព . បុ .) សម្ដីហាមប្រាមបញ្ជាក់ហើយបញ្ជាក់ទៀត, សម្ដីហាមបញ្ជាក់ដោយដាក់កំហិតឱ្យអ្នកស្ដាប់ទទួលប្រតិបត្តិតាមដោយដាច់ខាតជាសម្ដីដែលអ្នកស្ដាប់ច្រើនតែពុំសូវគាប់ចិត្ត
-
បណ្ដឹង នាម
ពាក្យប្ដឹង, សេចក្ដីដែលប្ដឹង
-
បណ្ដឹងព្រហ្មទណ្ឌ នាម
( ម . ព . បណ្ដឹងអាជ្ញា )។
-
បណ្ដឹងអាជ្ញា នាម
បណ្ដឹងដែលសុំឱ្យផ្ដន្ទាទោសពិន័យជាប្រាក់ឬដាក់ពន្ធនាគារមានកាលកំណត់ឬប្រហារជីវិតចំពោះជនដែលប្រព្រឹត្តអំពើដែលនាំឱ្យគ្រោះថ្នាក់ដល់សង្គមឬប្រឆាំងនឹងច្បាប់ព្រហ្មទណ្ឌ
-
បណ្ដឹប នាម
( ម . ព . បណ្ដិប )។
-
បណ្ដុន កិរិយាសព្ទ
ធ្វើឱ្យដំរីថយក្រោយដោយពោលពាក្យថាដុន!។
-
បណ្ដុំ នាម
ការផ្ដុំ; អ្វីៗដែលគេធ្វើឱ្យជាដុំ
-
បណ្ដុះ កិរិយាសព្ទ
ធ្វើឱ្យដុះ
-
បណ្ដុះបណ្ដាល កិរិយាសព្ទ
បង្កើនចំណេះដឹង, បង្កើនសមត្ថភាព, ហ្វឹកហ្វឺន
-
បណ្ដុះអុត
ជោះសាច់ដាក់ទឹកថ្នាំមានមេឆ្លងឱ្យកើតអុត។
-
បណ្ដូរ នាម
ការប្ដូរ។
-
បណ្ដូល នាម
សាច់ជាស្នូលនៃឈើជាដើមដែលនៅខាងក្នុងត្រង់ពាក់កណ្ដាល
-
បណ្ដូលចិត្ត
ដែលជាខ្លឹមចិត្តគឺដែលជាទីស្រឡាញ់ស្មើដួងចិត្តឬស្មើជីវិត។
-
បណ្ដូលពេជ្រ នាម
ឈ្មោះវល្លិមួយប្រភេទដើមមានពកៗពណ៌បៃតងឬក្រមៅមានរសជាតិល្វីងច្រើនប្រើជាថ្នាំកែរោគ
-
បណ្ដូលពោត
( ម . ព . ស្នូលពោត )។
-
បណ្ដូលល្ពៅ នាម
ឈ្មោះត្រីចង្វាមួយប្រភេទពួកត្រីចង្វាមូល
-
បណ្ដើរ កិរិយាសព្ទ
ធ្វើឱ្យដើរ, នាំឱ្យដើរ, នាំដើរជាមួយគ្នា
-
បណ្ដើរបាល់ កិរិយាសព្ទ
ត្រែះឬទាត់អូសបាល់យឺតៗ( មុននឹងបញ្ជូនទៅអ្នកផ្សេងឬបញ្ជូលក្នុងកន្រ្តកសំណាញ់ឬទាត់បញ្ចូលទី )
-
បណ្ដេញ កិរិយាសព្ទ
ដេញឱ្យឃ្លាតចាកទីដោយបង្ខំឬដោយបំភ័យ
-
បណ្ដេញបំបរ
បណ្ដេញកំចោកដោយកំហែង, ដោយបង្ខំ។
-
បណ្ដែត កិរិយាសព្ទ
ធ្វើឱ្យអណ្ដែត
-
បណ្ដែតបណ្ដោយ
បណ្ដោយឱ្យធ្វើតាមទំនើងចិត្តមិនមើលថែទាំ, មិនត្រួតត្រា, មិនស្ដីថាហាក់ដូចជាគេបណ្ដោយឱ្យអណ្ដែតតាមតែបាន។
-
បណ្ដែតប្រទីប កិរិយាសព្ទ
បណ្ដែតគោមចង្កៀងនៅលើទឹកដោយផ្សងសុំសេចក្ដីប្រាថ្នាផ្សេងៗ។
-
បណ្ដែតអារម្មណ៍ កិរិយាសព្ទ
ភ្នកគិតពីអ្វីមួយឬលម្ហើយអារម្មណ៍នឹងអ្វីមួយដោយមិនចាប់អារម្មណ៍នឹងបរិយាកាសជុំវិញខ្លួន
-
បណ្ដោយ កិរិយាសព្ទនាម
ដោយតាម, បន្ធូរតាមសម្រួល, បើកឱកាសឱ្យតាមត្រូវការ
-
បណ្ដោយខ្យល់ គុណកិរិយា
ដោយស្របតាមទិសដៅខ្យល់បក់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។