វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 16 / 109
-
បដិកូលសញ្ញា នាម
សេចក្ដីសម្គាល់ថាគួរខ្ពើមឬសេចក្ដីយល់ឃើញថាផ្ទុយគ្នានឹងរបស់ដែលគួរស្រឡាញ់គួររីករាយ
-
បដិកោសលវិច័យ នាម
ការត្រួតពិនិត្យឬការពិសោធអ្វីមួយឡើងវិញ។
-
បដិគ្គាហក នាម
អ្នកទទួលយកទាន ( ស្មូម )។សព្វថ្ងៃប្រើពាក្យនេះសំដៅយកភ្នាក់ងាររាជការដែលមានភារៈខាងទទួលប្រាក់ចំណូលផ្សេងៗ ( ចំពោះក្រសួងខ្លះ )
-
បដិគ្គាហិកា នាម
( ម . ព . បដិគ្គាហក )។
-
បដិឃចិត្ត នាម
ចិត្តដែលមានបដិឃៈ, ចិត្តក្នាញ់។
-
បដិឃៈ នាម
សេចក្ដីចង្អៀតចិត្ត, សេចក្ដីក្នាញ់, ដំណើរប៉ះទង្គុកចិត្តដោយសេចក្ដីក្រោធ
-
បដិចារកម្ម នាម
សកម្មភាពសម្ងាត់ស៊ើបយកការណ៍ប្រឆាំងតប។
-
បដិច្ចសមុប្បាទ នាម
ធម៌ឬសភាវៈដែលកើតមានឡើងដោយសារបច្ច័យគឺគ្រឿងអាស្រ័យទាក់ទងតៗគ្នាដូចជាសង្ខារកើតមានឡើងព្រោះមានអវិជ្ជាជាបច្ច័យ, វិញ្ញាណកើតមានឡើងព្រោះមានសង្ខារជាបច្ច័យឬថាអវិជ្ជាជាបច្ច័យនាំឱ្យកើតមានសង្ខារ, សង្ខារជាបច្ច័យនាំឱ្យកើតវិញ្ញាណ។ល។
-
បដិច្ឆន្នជាតិ នាម
ពពួករុក្ខជាតិដែលគ្មានផ្កាឬគ្រាប់តែវាអាចបន្តពូជដោយស្ប៉។
-
បដិញាណ នាម
លិខិតបញ្ជាក់, ការទទួលស្គាល់
-
បដិញ្ញា នាម
ការកំណត់ពាក្យសម្ដីឱ្យដឹងគ្នាទៅវិញទៅមកដោយប្រាកដប្រជា, ការមត់គ្នា, ការសន្យាគ្នា
-
បដិទាន នាម
ការឱ្យត្រឡប់វិញ, ការប្រគល់សងវិញ, ការឱ្យតបទៅវិញ។
-
បដិទាននាម នាម
អ្នកដែលមានមុខតំណែងតែមិនមានអំណាច។
-
បដិទិន នាមគុណកិរិយា
ថ្ងៃតថ្ងៃ, ថ្ងៃទាំងអស់; រៀងរាល់ថ្ងៃ។ខ្មែរយើងប្រើជាឈ្មោះបញ្ជីតារាងចុះចំនួននិងឈ្មោះថ្ងៃខែសម្រាប់ប្រើក្នុង១ឆ្នាំៗ ( ហៅថាប្រក្រតីទិនក៏បាន )។
-
បដិបក្ខ នាម
បក្ខប្រឆាំង, ពួកជំទាស់; សត្រូវ, ខ្មាំង
-
បដិបក្ខនិយម នាម
ការប្រកាន់យកនូវនិន្នាការបក្សពួករៀងៗខ្លួន
-
បដិបក្ខប្រាណ នាម
( ម . ព . ប្រតិបក្ខប្រាណ )។
-
បដិបក្ខភាព នាម
ការស្អប់ខ្ពើមរវាងមនុស្សឬរវាងក្រុម
-
បដិបញ្ញត្តិ នាម
ការតាំងបញ្ញត្តិផ្ទុយពីបញ្ញត្តិមុន។
-
បដិបត្តិ នាម
ការប្រព្រឹត្ត, កាន់, ធ្វើតាម; ច្រើននិយាយថាសេចក្ដីបដិបត្តិ, ការប្រតិបត្តិ។
-
បដិបទា នាម
ដូចគ្នានឹងបដិបត្តិឬប្រតិបត្តិដែរ។
-
បដិប្បញ្ញត្ត កិរិយាសព្ទ
ប្រាសចាកឬផ្ទុយពីច្បាប់។
-
បដិប្បញ្ញត្តិ នាម
សេចក្ដីប្រាសចាកឬផ្ទុយពីច្បាប់
-
បដិផរណា នាម
ការធ្លាក់ចុះនៃអត្រាអតិផរណា។
-
បដិពិម្ពកថា នាម
សន្ទស្សន៍អក្សរសិល្ប៍មួយប្រភេទដែលកវីអ្នកនិពន្ធរៀបរាប់ពណ៌នាពីរូបលក្ខណៈរបស់មនុស្សពិតប្រាកដឬមនុស្សក្នុងរូបគំនូរក្នុងរូបថតរូបចម្លាក់រូបសំណាក …
-
បដិភាគ នាម
ចំណែកប្រៀបធៀប, ដំណើរប្រដូច, ដំណើរដូចគ្នា។
-
បដិភាគនិមិត្ត នាម
និមិត្តដែលប្រាកដដូចភាពដើមគឺការឃើញអ្វីៗដរាបដល់កើតអារម្មណ៍ស៊ប់ជាប់ភ្នែកធ្មេចភ្នែកក៏ឃើញច្បាស់ប្រាកដដូចគ្នានឹងបើកភ្នែកមើល។
-
បដិភាណ នាម
( ម . ព . ប្រតិភាណ )។
-
បដិភូ នាម
( ម . ព . ប្រតិភូ )។
-
បដិមា នាម
រូបប្រៀប, រូបសំណាក, រូបជាតំណាង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។