វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 14 / 109
-
បញ្ជាប់ព្រលឹង កិរិយាសព្ទ
យកអំបោះមង្គលចងកដៃហើយឱ្យទ្រព្យរបស់អ្វីនីមួយដោយសន្មតិថាភ្ជាប់ព្រលឹងឱ្យស្ថិតនៅបរិបូណ៌ក្នុងរូបអ្នកនោះ
-
បញ្ជិកា នាម
ដូចគ្នានឹងបញ្ជី។
-
បញ្ជិកាក្រឹត នាម
អ្នកធ្វើបញ្ជី, អ្នកចុះបញ្ជី, អ្នកកាន់បញ្ជី, សមុហបញ្ជី, ក្រឡាបញ្ជី។
-
បញ្ជិះ កិរិយាសព្ទ
ឱ្យជិះ, លើកដាក់ឱ្យជិះលើ, នាំឱ្យជិះ
-
បញ្ជី នាម
កំណត់ដែលកត់ឈ្មោះ, ដែលកត់ទ្រព្យរបស់, ដែលកត់អ្វីៗមានរបៀបមានចំនួន
-
បញ្ជីខ្មៅ នាម
កំណត់ត្រាឈ្មោះមនុស្សក្រុមហ៊ុនឬប្រទេសដែលត្រូវបានចាត់ទុកថាគួរតែជៀសវាង
-
បញ្ជីគិតលុយ នាម
ឯកសារទិញលក់ដែលបានកត់ត្រារវាងអ្នកលក់និងអ្នកទិញ; វិក្កយបត្រ; បណ្ណទំនិញ។
-
បញ្ជីមុខម្ហូប នាម
តារាងរាយឈ្មោះមុខម្ហូប
-
បញ្ជីសារពើភណ្ឌ នាម
សៀវភៅចុះឈ្មោះវត្ថុផ្សេងៗ; បញ្ជីទ្រព្យទាំងអស់
-
បញ្ជីស្បែកឆ្កែ នាម
( ព . សា ) ( ម . ព . បញ្ជីខ្មៅ )។
-
បញ្ជូន កិរិយាសព្ទ
ចាត់, ប្រើ, ផ្ញើមនុស្សឬអ្វីៗទៅដោយមានអ្នកនាំអ្នកជូន
-
បញ្ជើច កិរិយាសព្ទ
ធ្វើឱ្យរីករាយព្រើសចិត្តដោយលើកដោយបន្ទរ
-
បញ្ជោក កិរិយាសព្ទ
ធ្វើឱ្យជោក។
-
បញ្ជោកចិត្ត កិរិយាសព្ទ
ធ្វើចិត្តឱ្យជោកគឺឱ្យជឿស៊ប់, ឱ្យងប់លែងងាកលែងបែរ។
-
បញ្ជោរ កិរិយាសព្ទ
ធ្វើឱ្យជោរ; និយាយលើកជើង, លើកសរសើរឱ្យឡើងទឹកចិត្តហាក់ដូចជាទឹកជោរ។
-
បញ្ជោះ កិរិយាសព្ទ
ពោលពាក្យឬសម្ដែងអាការឬក៏ដាក់អ្វីៗជំរុញជម្រុលផ្គើនហាក់ដូចជាចាក់ជោះឱ្យឈឺចិត្ត។
-
បញ្ជោះបោះបោក កិរិយាសព្ទ
ឱ្យអ្វីៗបញ្ជោះដោយបោះឬបោកឬក៏បោះបោកអ្វីៗបញ្ជោះឱ្យឈឺចិត្ត។
-
បញ្ជោះបោះសោក កិរិយាសព្ទ
បោះបញ្ជោះឱ្យដោយសម្ដែងអាការសោកស្ដាយ។
-
បញ្ជ្រក កិរិយាសព្ទ
បញ្ចូលឱ្យជ្រក, ជម្រក
-
បញ្ជ្រាប កិរិយាសព្ទ
ធ្វើឱ្យជ្រាប
-
បញ្ជ្រាល កិរិយាសព្ទ
ធ្វើឱ្យជ្រាល, ជម្រាល។
-
បញ្ជ្រិះ កិរិយាសព្ទ
ធ្វើឱ្យជ្រិះ, ឱ្យជ្រលិះ។
-
បញ្ជ្រុល កិរិយាសព្ទ
ធ្វើឱ្យជ្រុល, ឱ្យហួសពីទីកន្លែងដែលមានកំណត់, មានកម្រិត
-
បញ្ជ្រួស កិរិយាសព្ទ
ធ្វើឱ្យជ្រួស, ឱ្យជ្រលួស
-
បញ្ឈប់ កិរិយាសព្ទ
ធ្វើឱ្យឈប់
-
បញ្ឈរ កិរិយាសព្ទ
ធ្វើឱ្យឈរ
-
បញ្ឈរជើង កិរិយាសព្ទ
ព្យួរឬដកភារកិច្ចដែលត្រូវបំពេញទៅតាមតួនាទីមួយរយៈ។
-
បញ្ឈរភ្នែក កិរិយាសព្ទ
ធ្វើភ្នែកទាំងពីរស្លឹង, បើកភ្នែកទាំងពីរស្លឹង
-
បញ្ឈឺ កិរិយាសព្ទ
ធ្វើឱ្យឈឺ ( ប្រើបានចំពោះតែចិត្ត )
-
បញ្ឈែល កិរិយាសព្ទ
ធ្វើឱ្យចេញអាការឈែល ( ព . អា .)។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។