វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 13 / 109
-
បញ្ឆាច់ កិរិយាសព្ទ
ហុចដៃលូករហ័សភ្លែតពោលពាក្យថាឆាច់! ( ព . អា .)។
-
បញ្ឆាប កិរិយាសព្ទ
ធ្វើឱ្យឆាបគឺទាញកញ្ឆក់ឱ្យឆាបចុះ
-
បញ្ឆិច កិរិយាសព្ទ
ធ្វើឱ្យឮឆិចៗ
-
បញ្ឆិត កិរិយាសព្ទ
ធ្វើឱ្យឆិតឬបញ្ជ្រិះ
-
បញ្ឆិតបញ្ឆៀង កិរិយាសព្ទ
និយាយបាយបៀងឱ្យឆិតៗមិនចំ។
-
បញ្ឆឹក កិរិយាសព្ទ
ធ្វើឱ្យឮឆឹកៗឬដោយប្រើពាក្យថាឆឹក!
-
បញ្ឆុក កិរិយាសព្ទ
ធ្វើឱ្យឆុក, ឱ្យលង់គំនិត។
-
បញ្ឆុកបញ្ឆួល កិរិយាសព្ទ
ធ្វើឱ្យឆុកឆួលគឺញុះឱ្យលង់គំនិតឬឱ្យជ្រុលសម្ដីដោយកំហឹង។
-
បញ្ឆួល កិរិយាសព្ទ
ធ្វើឱ្យឆួល; ធ្វើឱ្យខឹងឆួល។
-
បញ្ឆើត កិរិយាសព្ទ
ធ្វើឱ្យឆើត, ឱ្យល្អប្រិមប្រិយ
-
បញ្ឆៀង កិរិយាសព្ទ
ធ្វើឱ្យឆៀង, និយាយបាយបៀងមិនចំ, មិនចំពោះដំណើរឬការដែលត្រូវធ្វើត្រូវនិយាយ។
-
បញ្ឆេះ កិរិយាសព្ទ
ធ្វើឱ្យឆេះ
-
បញ្ឆោត កិរិយាសព្ទ
ធ្វើឱ្យឆោតឱ្យលង់គំនិតជឿ។
-
បញ្ជក់ កិរិយាសព្ទ
ធ្វើឱ្យជក់ឱ្យស៊ប់
-
បញ្ជច់ កិរិយាសព្ទ
ធ្វើឱ្យជច់
-
បញ្ជត កិរិយាសព្ទ
ធ្វើឱ្យជត, បន្ទន់ឱ្យជត
-
បញ្ជរ នាម
គម្រោង, រាងរៅ, ទ្រង់ទ្រាយ; បង្អួចដែលមានទ្រង់ទ្រាយជារង្វង់; ...។
-
បញ្ជរបង់ប្រាក់ នាម
តុធ្នើរឬប្រឡោះបង្អួចដែលជាកន្លែងគេទទួលប្រាក់ថ្លៃសេវាកម្មឬថ្លៃទំនិញ
-
បញ្ជល់ កិរិយាសព្ទ
ឱ្យជល់គ្នា
-
បញ្ជា កិរិយាសព្ទ
បង្គាប់; ផ្ដាំផ្ញើ; ច្រើននិយាយថាបង្គាប់បញ្ជាគឺបង្គាប់មានកម្រិតឬបង្គាប់ដោយដាច់ខាត ( ច្រើនប្រើជា ( រ . ស .)
-
បញ្ជាការ នាម
ការបង្គាប់; អ្នកបង្គាប់
-
បញ្ជាការដ្ឋាន នាម
ទីបញ្ជាការ
-
បញ្ជាក់ កិរិយាសព្ទ
ធ្វើឱ្យជាក់
-
បញ្ជាទិញ កិរិយាសព្ទ
ទិញវត្ថុឬទំនិញដែលខ្លួនត្រូវការតាមរយៈការផ្ដល់ដំណឹងជាមុន
-
បញ្ជាន់ កិរិយាសព្ទ
ធ្វើឱ្យជាន់; ឱ្យដើរជាន់
-
បញ្ជាន់ត្រស្តិ នាម
ឈ្មោះព្រះរាជពិធីមួយប្រភេទក្នុងកម្ពុជរដ្ឋយើងពីក្នុងសម័យបុរាណរាជ្យអំពីដើម; ពិធីនេះធ្វើនៅវេលាយប់១៤រោចខែផល្គុនមាននិមន្តព្រះភិក្ខុសង្ឃសូត្រភាណយក្ខក្នុងព្រះបរមរាជវាំង, មានបាញ់កាំភ្លើងធំម្ដងៗគ្រប់ទិសទាំង៤, មានជិះដំរីបណ្ដេញរូបអារក្សដែលកំពុងជាន់ ( ធ្វើពេញមួយយប់ទាល់ព្រឹក ) សម័យឥឡូវ, លើកលែងតែជិះដំរីបណ្ដេញរូបអារក្សចេញ, ឯរបៀបក្រៅពីនោះនៅទាំងអស់។
-
បញ្ជាន់អារក្ស កិរិយាសព្ទ
អន្ទងឬហៅព្រលឹងអារក្សឱ្យចូលមកសណ្ឋិតក្នុងរូបស្នង
-
បញ្ជាប់ កិរិយាសព្ទ
ភ្ជាប់, ធ្វើឱ្យជាប់ពាក្យតាមដំណើរដែលប្ដេជ្ញា ( ម . ប្រ ., ច្រើនពាក្យថាភ្ជាប់ជាជំនួស )។
-
បញ្ជាប់ចូល នាម
ដំណើរភ្ជាប់ចូលទៅក្នុងកម្មវិធីកុំព្យូទ័របណ្ដាញកុំព្យូទ័រឬទៅក្នុងតំបន់សុវត្ថិភាពណាមួយតាមរយៈអត្ថនាមនិងលេខសម្ងាត់។
-
បញ្ជាប់ពាក្យ កិរិយាសព្ទ
ជូនទ្រព្យរបស់អ្វីនីមួយទៅមាតាបិតាខាងស្រីទុកជាភ័ស្ដុតាងជារបស់បញ្ចាំចិត្តភ្ជាប់មេត្រីក្នុងការចងពន្ធ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។