វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 12 / 109
-
បញ្ចុះដន្លាប់ កិរិយាសព្ទ
សូត្រសែកមន្តអាគមប្រសិទ្ធីក្រមួនមាត់ក្នុងដន្លាប់ ( តាមទម្លាប់អ្នកដែលជឿ )។
-
បញ្ចុះដំណាប់ កិរិយាសព្ទ
ដាក់បន្លួញក្នុងដំណាប់។
-
បញ្ចុះតម្លៃ កិរិយាសព្ទ
គិតឬដាក់តម្លៃឱ្យថយចុះតិចជាងមុន។
-
បញ្ចុះធាតុ កិរិយាសព្ទ
ដាក់អដ្ឋិធាតុក្នុងចេតិយឬក្នុងផែនដី។
-
បញ្ចុះបញ្ចូល កិរិយាសព្ទ
និយាយណែនាំពន្យល់ឱ្យចុះចូល។
-
បញ្ចុះសព កិរិយាសព្ទ
កប់សព
-
បញ្ចុះសីមា កិរិយាសព្ទ
ចងសីមាដោយមាននិមិត្តកំណត់ព្រំដែនសម្រាប់ភិក្ខុសង្ឃធ្វើសង្ឃកម្មផ្សេងៗតាមវិន័យព្រះពុទ្ធសាសនា។
-
បញ្ចូល កិរិយាសព្ទ
ធ្វើឱ្យចូល
-
បញ្ចើ កិរិយាសព្ទ
បង្អួតដើម្បីឱ្យគេស្ងើចឱ្យគេសរសើរ។
-
បញ្ចើច កិរិយាសព្ទ
និយាយលើកជើងកើចសរសើរថាខ្ពស់, ថាល្អជាដើម។
-
បញ្ចើចបញ្ចើ កិរិយាសព្ទ
ពោលពាក្យលើកសរសើរហួសហេតុហួសទំនង។
-
បញ្ចៀស កិរិយាសព្ទ
ធ្វើឱ្យចៀស, បង្វែងឱ្យចៀស; ពោលពាក្យកៀសនាយកៀសអាយឱ្យចៀសមិនឱ្យចំ។
-
បញ្ចៀសវាសវាង កិរិយាសព្ទ
និយាយបញ្ចៀសវាសបញ្ឆិតពង្វាងមិនឱ្យចំ។
-
បញ្ចេញ កិរិយាសព្ទ
ធ្វើឱ្យចេញ
-
បញ្ចេញបញ្ចូល កិរិយាសព្ទ
និយាយបញ្ចេញខ្លះបញ្ចូលខ្លះគឺនិយាយបំផ្លើសពន្លើសដោយបញ្ចូលបន្ថែមខ្លះ។
-
បញ្ចេញប្រាជ្ញ កិរិយាសព្ទ
បញ្ចេញបែបបទឬការចេះដឹងរបស់អ្នកប្រាជ្ញ។
-
បញ្ចេញយោបល់ កិរិយាសព្ទ
សម្ដែងឬហុចយោបល់របស់ខ្លួន។
-
បញ្ចេញសីហនាទ គុណនាម
( ព . ប្រ .) កម្ទរសូរសព្ទឮខ្លាំងៗឥតញញើត, និយាយក្អេងពេញត្រពងមាត់។
-
បញ្ចេញស្នាដៃ កិរិយាសព្ទ
បង្ហាញអ្វីៗដែលជាស្នាដៃរបស់ខ្លួន។
-
បញ្ចេរ កិរិយាសព្ទ
កាន់ខ្សែដឹកចេញឱ្យដើរមុន
-
បញ្ចេះ កិរិយាសព្ទ
ធ្វើឱ្យចេះ, ឱ្យយល់ដោយឱ្យគំនិត, ប្រាប់ល្បិច
-
បញ្ចោរ កិរិយាសព្ទ
ពោលវាចាអាសគ្រាមទៅកាន់ស្ត្រីដោយប្រើពាក្យថាមេចោរ ... ជាដើម។
-
បញ្ចោរលើកអាស កិរិយាសព្ទ
ជេរបញ្ចោរចំអាសចំអូងរំលើកបើកកកាយតាមតែរួចពីមាត់។
-
បញ្ច្រក កិរិយាសព្ទ
ច្រកដោយបង្ខំ
-
បញ្ច្រាស កិរិយាសព្ទ
ធ្វើឱ្យច្រាសឡើងគឺធ្វើឱ្យត្រឡប់ពីក្រោមឡើងទៅលើឬពីចុងទៅដើម។
-
បញ្ច្រាសទិស គុណកិរិយា
ដែលផ្ទុយនឹងទិសដែលគេប្រកាន់យក; ដែលមិនស្របនឹងគំនិតឬទស្សនៈដែលកំណត់យក
-
បញ្ច្រិច កិរិយាសព្ទ
ធ្វើឱ្យធ្លាក់, ឱ្យស្រក់ឮច្រិចៗរឿយៗ។
-
បញ្ច្រូច កិរិយាសព្ទ
ចាក់ឱ្យធ្លាក់, ឱ្យស្រក់, ច្រូចៗច្រើនដង
-
បញ្ច្រោះ កិរិយាសព្ទ
ធ្វើឱ្យច្រោះ, ឱ្យរលុះ។
-
បញ្ឆាក កិរិយាសព្ទ
ធ្វើឱ្យឆាកងាកបែរបញ្ឆៀង។លូកដៃទៅដោយប្រើពាក្យថាឆាក! ( ព . អា .)។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។