វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 108 / 109
-
ប្លង់ទន់ នាម
ប័ណ្ណកម្មសិទ្ធិដែលផ្ដល់ដោយការិយាល័យឃុំសង្កាត់ឬស្រុកខណ្ឌហើយមិនទាន់បានចុះឈ្មោះជាលក្ខណៈជាតិនៅឡើយប៉ុន្តែវានៅតែជាប័ណ្ណកម្មសិទ្ធិស្របច្បាប់
-
ប្លង់មេរៀន នាម
ចំណុចសង្ខេបសំខាន់ៗនៃមេរៀនដែលរៀបចំតាមលំដាប់លំដោយសម្រាប់បង្រៀន
-
ប្លង់ស្លាបមាន់ នាម
ប័ណ្ណឬវិញ្ញាបនបត្រមួយប្រភេទដែលបញ្ជាក់សិទ្ធិកាន់កាប់និងកម្មសិទ្ធិលើដីធ្លីដែលចេញដោយអាជ្ញាធរឬរដ្ឋបាលសុរិយោដីថ្នាក់ខេត្តក្រុងរាជធានីប្លង់រដ្ឋកម្ពុជា។
-
ប្លត គុណកិរិយាគុណនាម
ដែលឥតមាន, សូន្យ, ឃ្វាង, មិនប្រទះ, ទទេ
-
ប្លន់ កិរិយាសព្ទ
ផ្គុំឬចងគ្នាជាពួកមានគ្រឿងសស្ត្រាវុធរាល់ដៃចូលកំហែងគំរាមបៀតបៀនយកទ្រព្យគេ។
-
ប្លប់ ឧទានសព្ទ
សូរឮដោយត្របាក់, ដោយពមបោះក្នុងមាត់ជាដើម។
-
ប្លម កិរិយាសព្ទ
ក្លែងលាយចូលដោយបន្លំឬដោយធៀបថាជាពិតជាមែន
-
ប្លាកែត នាម
បំណែកកោសិកានៅក្នុងឈាមដែលមានមុខងារធ្វើឱ្យឈាមកក
-
ប្លាច់ ឧទានសព្ទ
សូរឮដោយបុកឬរុកអ្វីៗដែលជ្រាយ ( ព . អា .)។
-
ប្លាច់ៗ ឧទានសព្ទ
( ម . ព . ប្លាច់ )។
-
ប្លាញៗ គុណកិរិយាគុណនាម
ដែលជ្រាយៗរអិលៗផ្ដៀចៗ
-
ប្លាត កិរិយាសព្ទគុណកិរិយា
ជ្រលួស, ជ្រួសហួសមិនត្រូវតាមកំណត់, តាមកន្លែងដែលសំដៅ
-
ប្លាតសម្ដី កិរិយាសព្ទ
ជ្រួសឬជ្រលួសសម្ដី។
-
ប្លាធូ នាម
ឈ្មោះត្រីសមុទ្រមួយប្រភេទ
-
ប្លាប កិរិយាសព្ទ
ឆៀងចូលមួយស្របក់, រំលែកវេលាឆ្លៀតចូលមួយភ្លែត, ហួសទៅមួយភ្លែត។
-
ប្លាប់ ឧទានសព្ទ
សូរឮដោយវាយ, ទះ, ទាត់ជាដើម។
-
ប្លាយ គុណនាម
ដែលលើសបន្តិចបន្តួចពីចំនួនគត់
-
ប្លាស្មា នាម
ធាតុផ្សំម៉្យាងនៃឈាមជាទឹកពណ៌លឿងខ្ចីហើយមានបរិមាណរហូតដល់៥៥ភាគរយ
-
ប្លាំ កិរិយាសព្ទ
ល្បងមើលឱ្យដឹងកម្លាំងគ្នាជាមុន, សាកកម្លាំងនិងសមត្ថភាពគ្នាឱ្យដឹងជាមុន ( ចំពោះតែការលេងល្បងកម្លាំងគ្នា )
-
ប្លិកៗ ឧទានសព្ទ
សូរឮដោយរលកទឹកប៉ះគ្នាបន្តិចៗជាដើម។
-
ប្លិច គុណកិរិយា
ដែលលឿនឬរហ័សណាស់ ( ភ្លែត )
-
ប្លឹកៗ ឧទានសព្ទ
( ម . ព . ប្លិកៗ)។
-
ប្លឺម គុណកិរិយា
ដែលស្រាប់តែលេចមកពីក្នុងទីកំបាំងភ្នែកឬដែលខានឃើញយូរស្រាប់តែមកដល់
-
ប្លុក កិរិយាសព្ទនាមឧទានសព្ទ
ក្រុមមនុស្សគណបក្សនយោបាយឬជាតិសាសន៍ដែលធ្វើសកម្មភាពរួមគ្នាដើម្បីសម្រេចបំណងរួមមួយ
-
ប្លុកបេះដូង នាម
( ម . ព . គំនាំងបេះដូង )។
-
ប្លុង កិរិយាសព្ទនាម
លបដាក់អ្វីៗមិនឱ្យគេដឹងឈ្មោះខ្លួន
-
ប្លុងខ្លួន
ប្រគល់ខ្លួនស៊ប់។
-
ប្លុងចិត្ត
ចុះចិត្តស៊ប់, ជឿស៊ប់។
-
ប្លុងជីវិតជាមួយ
ស៊ូស្លាប់ជាមួយ។
-
ប្លុងៗ គុណកិរិយាគុណនាម
ដែលមានពន្លឺតូចត្រឡុងមើលពីចម្ងាយទៅឃើញម្ដងៗឬឃើញច្បាស់ៗព្រឹល
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។