វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 102 / 109
-
ប្រាប់សុខទុក្ខ កិរិយាសព្ទ
ថ្លែងពីសុខទុក្ខឱ្យដឹង។
-
ប្រាប្ដ គុណនាម
ដែលបានដល់ហើយ, ដែលបានលុះឬបានសម្រេចហើយ
-
ប្រាប្ដាភិលាភ គុណនាម
ដែលមានលាភដល់ហើយ; សំដៅចំពោះអ្នកមានបុណ្យភ័ព្វសំណាងដែលមើលពុំឃើញស្រាប់តែកុសលចេញមុខផ្ដល់ផលប្រយោជន៍ជាទីគាប់ចិត្តឱ្យដោយពុំបាននឹកស្មានទុកជាមុនថានឹងបានដល់ម្ល៉ឹង
-
ប្រាប្ដាភិសេក គុណនាម
ដែលមានអភិសេកដល់ហើយ; សំដៅចំពោះក្សត្រិយ៍ដែលច្បាំងឈ្នះសឹកហើយបានទទួលរាជ្យ
-
ប្រាម កិរិយាសព្ទ
ឃាត់មុន, ហាម, ដាក់បម្រាម។
-
ប្រាមប្រាប់ កិរិយាសព្ទ
ប្រាប់ដោយហាម, ដោយមានបម្រាម។
-
ប្រាមោទ្យ នាម
ដូចគ្នាបាមោជ្ជដែរ។
-
ប្រាយ កិរិយាសព្ទនាម
ធាក់ដោយជើងទាំងពីរទៅក្រោយ ( សេះ ) សេះប្រាយ។
-
ប្រាយលាជ កិរិយាសព្ទ
ចាប់លាជបាចសាចក្នុងដំណើរហែសព ( ធ្វើតាមក្បួនយោគី )។
-
ប្រាយអង្ករ កិរិយាសព្ទ
ចាប់អង្ករបាចដោយអបទេសបញ្ចៀសឬបាចបញ្ចេរឱ្យខ្មោចបិសាចចៀសចេញទៅ ( ធ្វើតាមក្បួនសែនព្រេន )។
-
ប្រារព្ធ កិរិយាសព្ទ
តាំងផ្ដើម, ផ្ដួចផ្ដើម, ផ្គងជាមុន; និយាយតំណាលអំពីរឿងដើម; ប្រុងប្រៀប, រៀបរប; ចំពោះ, សំដៅត្រង់; នឹកដើម, គិតដល់, ភ្នកនឹកដល់
-
ប្រាវ ឧទានសព្ទ
សូរឮដោយកាច់, ជាន់, សង្កត់អ្វីៗដែលស្ងួតស្រួយឬវត្ថុនោះបាក់, ធ្លាក់ជាដើម។
-
ប្រាស កិរិយាសព្ទ
ឃ្លាតចេញ, ព្រាត់ចេញ, ចាកចេញ។
-
ប្រាសក្រជីង កិរិយាសព្ទ
រត់ត្រឡប់ទៅខាងក្រោយវិញ។
-
ប្រាសចាក កិរិយាសព្ទ
ឃ្លាតចាក, ផុតចាក, គ្មាន, ឥត
-
ប្រាសនិរាស កិរិយាសព្ទ
ប្រាសឃ្លាតចេញឆ្ងាយអស់មានសង្ឃឹមថានឹងបានឃើញឬបានចួបទៀត។
-
ប្រាសព្រាត់ កិរិយាសព្ទ
ព្រាត់ឃ្លាតចាកបុគ្គលជាទីស្រឡាញ់លែងឃើញគ្នា
-
ប្រាសរត់ កិរិយាសព្ទ
រត់គេចយករួចខ្លួនគេចមុខពីការតាមរក។
-
ប្រាសាទ នាម
គ្រឹហាជាទីនាំចិត្តឱ្យជ្រះថ្លាឬជាទីស្រឡះភ្នែកគឺផ្ទះមានថ្នាក់ខ្ពស់ស្រឡះ។
-
ប្រាសាទកំពូល៧រួត នាម
ប្រាសាទមានកំពូល៧ថ្នាក់។
-
ប្រាស់ កិរិយាសព្ទប.
ពាក្យសម្រាប់ប្រើផ្សំជាមួយនឹងពាក្យប្រើថា
-
ប្រាស្រ័យ នាម
ខ្មែរច្រើនប្រើជាកិ . ដូចគ្នានឹងពាក្យប្រស្រ័យដែរ។
-
ប្រាអៀវ នាម
ត្រីរំអិលមួយប្រភេទសន្តានត្រីប្រា, តែខ្លួនតូចរាងទ្រវែង។
-
ប្រាំ គុណនាម
ចំនួនបួននិងមួយ (៥)។
-
ប្រាំង គុណនាមនាម
ឈ្មោះរដូវក្ដៅរាំងឥតទឹកភ្លៀង; ដែលមាននៅក្នុងសម័យរាំងភ្លៀងឬទាក់ទងដោយរដូវរាំងឥតមានទឹកភ្លៀង
-
ប្រាំធាន នាម
( ម . ព . ប្រណិធាន )។
-
ប្រាំបី គុណនាម
ចំនួនប្រាំនិងបី (៨)។
-
ប្រាំបួន គុណនាម
ចំនួនប្រាំនិងបួន (៩)។
-
ប្រាំពីរ គុណនាម
ចំនួនប្រាំនិងពីរ (៧); និយាយក្លាយជាប្រាំពិលឬប្រាំពឹល។
-
ប្រិច គុណកិរិយា
ប្លិច
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។