វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 101 / 109
-
ប្រាចិន គុណនាមនាម
ខាងកើត; ទិសខាងកើត; ច្រើននិយាយថាប្រាចិនទិសឬបាចិនទិស ( ទិសខាងកើត )។
-
ប្រាចីន គុណនាមនាម
( ម . ព . ប្រាចិន )។
-
ប្រាច់ ឧទានសព្ទ
ឮសូរដោយផ្ទុះខ្លាញ់ដែលកំពុងចម្រាញ់ជាដើម។
-
ប្រាច់ៗ ឧទានសព្ទ
( ម . ព . ប្រាច់ )។
-
ប្រាជ្ញ គុណនាម
ដែលមានប្រាជ្ញា, មានចំណេះ, ឈ្លាស
-
ប្រាជ្ញក្នុង គុណនាម
ដែលមានចំណេះច្រើនព្រមទាំងគំនិតក៏ពូកែប៉ុន្តែមិនសូវប្រសប់និយាយឱ្យគេស្ដាប់។
-
ប្រាជ្ញគំនិត គុណនាម
( ម . ព . ប្រាជ្ញ )។
-
ប្រាជ្ញពុំស្មើប្របទន់ស្លឹកត្រចៀកខ្លបពុំស្មើឡេមឡឺម
មានអត្ថន័យថាអ្នកប្រាជ្ញមិនចេះប្របគឺមិនមានការប្រាស្រ័យនឹងអ្នកធំទោះស្លូតសុភាពយ៉ាងណាក្ដីក៏ពុំស្មើនឹងអ្នកខ្លៅដែលគេជាមនុស្សជិតដិតនឹងអ្នកធំឡើយ។
-
ប្រាជ្ញពុំស្មើប្របបាក់ស្លឹកត្រចៀកខ្លបពុំស្មើឡេមឡឺម
( ព . ទ . បុ .) អ្នកមានចំណេះពុំស្មើនឹងអ្នកផ្គាប់ផ្គុនអែបអមអ្នកបម្រើនឿយហត់ខ្លបខ្លាចជានិច្ចពុំស្មើនឹងអ្នកមកធ្វើឡេមឡឺមៗម្ដងៗ ( ចំពោះតែការលម្អៀង, បើមិនលម្អៀងពុំពិតដូច្នោះទេ )។
-
ប្រាជ្ញព្រោក កិរិយាសព្ទ
និយាយបញ្ចេញវោហារបរិយាយពីនេះពីនោះមិនចេះអស់មិនចេះហើយឱ្យគេស្ដាប់។
-
ប្រាជ្ញមានមារយាទ
អ្នកប្រាជ្ញដែលប្រព្រឹត្តត្រឹមត្រូវតាមគន្លងធម៌សម្រាប់អ្នកប្រាជ្ញ។
-
ប្រាជ្ញមុត នាម
ប្រាជ្ញារហ័សវាងវៃអាចកាត់ផ្ដាច់សេចក្ដីសង្ស័យបានដោយងាយភ្លាមៗ។
-
ប្រាជ្ញសម្ដី គុណនាម
ដែលប៉ិនប្រសប់ខាងការនិយាយ។
-
ប្រាជ្ញឥតមារយាទ នាម
អ្នកដែលមានឋានៈជាអ្នកប្រាជ្ញប៉ុន្តែមានឫកពាមារយាទខ្ជីខ្ជាពុំសមដល់ឋានៈជាអ្នកប្រាជ្ញ
-
ប្រាជ្ញា នាម
ប្រីជា
-
ប្រាជ្ញាញាណ នាម
ប្រាជ្ញានិងញាណឬញាណដែលអាស្រ័យនឹងប្រាជ្ញា, ការយល់ជាក់ច្បាស់; ( រ . ស .)
-
ប្រាជ្ញារឹល នាម
ប្រាជ្ញាទាល, ទាល់, ទញ់, តុះ។
-
ប្រាជ្ញាអាប់ នាម
( ម . ព . អាប់ប្រាជ្ញា )។
-
ប្រាណ នាម
សត្វ; ជីវិត; ខ្យល់ដកដង្ហើម; កម្លាំង។
-
ប្រាណវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាអំពីការដកដង្ហើមដំណើរខ្យល់ដង្ហើមនិងការគ្រប់គ្រងខ្យល់ដង្ហើមជាដើម។
-
ប្រាតិភោគ នាម
( សេ . ហិ .) ទ្រព្យសម្បត្តិឬវត្ថុមានតម្លៃដែលអ្នកខ្ចីប្រាក់ដាក់តម្កល់ជាការធានា
-
ប្រាតិភោគភណ្ឌិក នាម
ការយកទ្រព្យទៅធានាបំណុល
-
ប្រាត់ កិរិយាសព្ទ
ស្ងួតខ្លួនរឹតរួតព្រោះត្រូវខ្យល់ខ្លាំងព្រោះប្រឡាក់ភក់ជាដើមដែលស្ងួតរឹតរួតខ្លួននាំឱ្យស្កៀប
-
ប្រាថ្នា នាម
ការតាំងបំណង, ការផ្គងឬតាំងសូមសំណូមសូមឱ្យបានសម្រេចដូចបំណង
-
ប្រាប កិរិយាសព្ទ
ធ្វើឱ្យរាប, ឱ្យបាក់បប, ឱ្យចុះចាញ់
-
ប្រាបប្រាម កិរិយាសព្ទ
ប្រាមប្រាបឱ្យរាបទាប, ឱ្យស្ដាប់ឱវាទ។
-
ប្រាប់ កិរិយាសព្ទ
និយាយឱ្យដឹងចំពោះមុខ, និយាយឱ្យដឹងផ្ទាល់ខ្លួន, ថ្លែងឱ្យដឹង
-
ប្រាប់ប្រង កិរិយាសព្ទ
ប្រាប់ដោយផ្ដាំផ្ញើនឹងអ្នកដទៃឱ្យផ្សាយដំណឹងតៗទៅ។
-
ប្រាប់ប្រាម កិរិយាសព្ទ
( ម . ព . ប្រាមប្រាប់ )។
-
ប្រាប់ផ្លូវ កិរិយាសព្ទ
បង្ហាញឱ្យដឹងផ្លូវ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។