វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 10 / 109
-
បច្ឆាគត គុណនាម
ដែលនៅខាងក្រោយ, ដែលកើតឡើងបន្តបន្ទាប់។
-
បច្ឆាចារ្យ នាម
អាចារ្យក្រោយ, គ្រូខាងក្រោយ
-
បច្ឆាជន នាម
ជនជំនាន់ក្រោយ។
-
បច្ឆាជនតា នាម
ប្រជុំជនខាងក្រោយគឺប្រជុំជនតៗទៅ។
-
បច្ឆាបរិចារកិច្ច នាម
កិច្ចបម្រើក្នុងពេលក្រោយ។មុខការដែលបានបំពេញឬបានធ្វើជាបន្តបន្ទាប់មកខាងក្រោយ។
-
បច្ឆាពិសោធន៍ នាមគុណនាម
ដែលមានក្រោយបទពិសោធ។នៅក្នុងទស្សនវិជ្ជាវាទាក់ទងទៅនឹងពុទ្ធិដែលគេដឹងតាមរយៈបទពិសោធហើយវាជាបញ្ញត្តិសំខាន់នៅក្នុងពុទ្ធិវិទ្យា
-
បច្ឆាភត្ត នាម
វេលាខាងក្រោយភត្តគឺវេលាដែលបរិភោគភោជនាហារថ្ងៃត្រង់រួចហើយតាំងពីរសៀលទៅ
-
បច្ឆាភត្តកាល នាម
( ដូចគ្នានឹងបច្ឆាភត្តដែរ )។
-
បច្ឆាភត្តកិច្ច នាម
ពេលខាងក្រោយនៃភត្តកិច្ច, វេលាខាងក្រោយបន្ទាប់ពីពេលបាយថ្ងៃត្រង់។
-
បច្ឆាមរណនាម គុណនាម
( ម . ព . មរណនាម )។
-
បច្ឆាមរណៈ គុណនាម
ដែលកើតឡើងក្រោយពេលស្លាប់របស់បុគ្គលណាម្នាក់
-
បច្ឆាសមណៈ នាម
សមណៈអ្នកដើរតាមក្រោយគឺសមណៈដែលមានវស្សាតិចជាអ្នកដើរតាមក្រោយកំដរសមណៈដែលមានវស្សាច្រើនជាង ( អ្នកដើរតាមក្រោយកំដរគ្រាន់បានជាគ្នា )
-
បច្ឆិម គុណនាម
ដែលជាខាងក្រោយ, ខាងចុង, បំផុត។
-
បច្ឆិមកាល នាម
កាលឬគ្រាខាងចុងបំផុតដែលជិតអស់ជីវិត
-
បច្ឆិមកិច្ច នាម
កិច្ចចុងក្រោយ, ស្នាដៃចុងក្រោយ, ការងារចុងក្រោយគេបង្អស់។
-
បច្ឆិមជនតា នាម
ពពួកជនជំនាន់ក្រោយ។
-
បច្ឆិមជាតិ នាម
ជាតិចុងក្រោយ, ពាក្យនេះនិយាយសំដៅចំពោះជាតិកំណើតរបស់ព្រះពុទ្ធនិងព្រះអរហន្តដែលលោកមកកើតជាតិនេះហើយបានសម្រេចអរហត្តផល។
-
បច្ឆិមត្តភាព នាម
អត្តភាពចុងក្រោយ, កំណើតចុងក្រោយ។និយាយបានចំពោះតែអត្តភាពរបស់បុគ្គលណាដែលបានកម្ចាត់បង់កិលេសបានសម្រេចជាព្រះអរហន្ត
-
បច្ឆិមទស្សនៈ នាម
ការឃើញជាខាងចុងបំផុតគឺឃើញគ្នាឬឃើញអ្វីៗក្នុងវេលាដែលជិតអស់ជីវិត។
-
បច្ឆិមទិស នាម
ទិសខាងលិច ( បស្ចិម )។
-
បច្ឆិមបទ នាម
អព្ភាសបទឬផ្នត់មួយបែបដែលគេដាក់នៅខាងចុងនៃពាក្យដើម្បីបង្កើតពាក្យកម្លាយ
-
បច្ឆិមពុទ្ធវចនៈ នាម
ព្រះពុទ្ធវចនៈជាខាងចុងបំផុតគឺព្រះពុទ្ធភាសិតដែលទ្រង់ត្រាស់ផ្ដាំហើយទ្រង់ចូលបរិនិព្វានទៅ។
-
បច្ឆិមភព នាម
ភពខាងក្រោយបំផុត។
-
បច្ឆិមភវិកសត្ត នាម
សត្វដែលកើតក្នុងភពជាទីបំផុតឬដែលមានភពជាទីបំផុតគឺសត្វដែលមានបារមីគ្រប់គ្រាន់នឹងបានសម្រេចអរហន្តផលក្នុងជាតិនេះ។
-
បច្ឆិមភាគ នាម
ភាគខាងចុង។
-
បច្ឆិមភោជន នាម
ភោជនក្រោយបំផុតគឺភោជនដែលបរិភោគតែម្ដងប៉ុណ្ណោះហើយក៏អស់ជីវិតទៅ។
-
បច្ឆិមយាម នាម
យាមខាងចុង។
-
បច្ឆិមវ័យ នាម
វ័យខាងចុង។
-
បច្ឆិមសាសន៍ នាម
សម្ដីចុងក្រោយ, ( ព . ប្រ .) ប្រដៅចុងក្រោយបង្អស់។
-
បច្ឆិមានុទិស នាម
អនុទិសជាចន្លោះទិសបស្ចិមនិងទិសឧត្តរគឺទិសពាយ័ព្យ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។