វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ន ពាក្យដែលផ្ដើមដោយ "ន" មាន 598 ពាក្យ
ទំព័រ 9 / 20
-
នាវាដឹកប្រេង នាម
នាវាសម្រាប់ដឹកប្រេងក្នុងបរិមាណយ៉ាងច្រើន
-
នាវាផ្ទុកយន្តហោះ នាម
នាវាសម្រាប់ផ្ទុកយន្តហោះចម្បាំងមានទីលានសម្រាប់ឱ្យយន្តហោះឡើងនិងចុះចតបាន
-
នាវាពិឃាត នាម
នាវាប្រើនៅក្នុងសង្រ្គាមសម្រាប់ចូលប្រយុទ្ធនិងជួយការពារនាវាធំៗជាដើម។
-
នាវាភណ្ឌ នាម
អីវ៉ាន់ឬសម្ភារៈដែលត្រូវដឹកជញ្ជូនតាមនាវាកប៉ាល់ឬយានធំៗ។
-
នាវាមុជទឹក នាម
នាវាចម្បាំងមួយប្រភេទដែលអាចធ្វើដំណើរបាននៅក្រោមផ្ទៃទឹកសមុទ្រ
-
នាវាវេតន៍ នាម
ថ្លៃឈ្នួលនៃការដឹកជញ្ជូនទំនិញឬសម្ភារៈតាមនាវាឬយានធំៗ។
-
នាវាសង្ឃាត នាម
( ម . ព . សង្ឃាតនាវា )។
-
នាវាសណ្ដោង នាម
ជលយានមានកម្លាំងខ្លាំងសម្រាប់សណ្ដោង។
-
នាវិក នាមគុណនាម
អ្នកដើរទូក ...។
-
នាវិកទោ នាម
ទាហានជើងទឹកថ្នាក់ក្រោមបង្អស់។
-
នាវិកនាយក នាម
នាយទូក, ដង្ខៅទូក ...។
-
នាវិកនាយិកា នាម
( ម . ព . នាវិកនាយក។
-
នាវិកបតានី នាម
( ម . ព . នាវិកបតី )។
-
នាវិកបតី នាម
ដូចគ្នានឹងនាវិកនាយកដែរ។
-
នាវិកា នាម
( ម . ព . នាវិក )។
-
នាវិកាធិបតី នាម
ចៅហ្វាយទូក។
-
នាវូបករណ៍ នាម
គ្រឿងប្រដាប់សម្រាប់ប្រើប្រាស់ក្នុងនាវាធំតូចទាំងពួង
-
នាសន នាម
សេចក្ដីវិនាស, ដំណើរខូចខាត; ការធ្វើឱ្យវិនាស, ឱ្យខូចខាត។
-
នាសនង្គ នាម
អង្គនៃសេចក្ដីវិនាសគឺការប្រព្រឹត្តកន្លងសិក្ខាបទដែលជាហេតុឱ្យសាមណេរមានទោសត្រូវទណ្ឌកម្មមានការបង្គាប់ឱ្យបោសសម្អាតវត្តនិងការប្រើឱ្យដងទឹកសម្រាប់ប្រើប្រាស់និងទឹកឆាន់ជាដើមហៅថាទណ្ឌកម្មនាសនា; ដាក់ទណ្ឌកម្មមិនឱ្យចេញចូលត្រង់ទីនេះឬទីនោះជាដើមហៅថាសំវាសនាសនា, បើភិក្ខុវិញហាមមិនឱ្យរួមសំវាសជាមួយនឹងសង្ឃក៏ហៅថាសំវាសនាសនា; សង្ឃត្រូវផ្សឹកចេញឱ្យទៅជាគ្រហស្ថហៅថាលិង្គនាសនា; ទណ្ឌកម្មទាំង៣យ៉ាងនេះហៅថានាសនង្គ " អង្គនៃនាសនា " ( ព . វិ . ពុ .)។
-
នាសនា នាម
( ព . វិ . ពុ .) ( ម . ព . នាសនង្គ )។
-
នាសនៈ នាម
( ម . ព . នាសន )។
-
នាសា នាម
ច្រមុះ; ( រ . ស .)
-
នាសិក នាម
( ម . ព . នាសា )។
-
នាសិកជៈ នាម
សូរឬសំឡេងដែលចេញតាមច្រមុះ
-
នាសិកដ្ឋានជៈ គុណនាមនាម
ដែលមានទីកើតសំឡេងត្រង់ច្រមុះ។
-
នាសិករោគ នាម
រោគដែលកើតក្នុងច្រមុះគឺរោគផ្ដាសាយ, រោគឫសដូងហៀរសំបោរ, រោគឫសដូងច្រមុះជាដើម ( រ . ស .)
-
នាសិកា នាម
( ម . ព . នាសា )។
-
នាសិការោគ នាម
( ម . ព . នាសិករោគ )។
-
នាហ្មឺន នាម
( ម . ព . នាម៉ឺន )។
-
នាឡ នាម
( ម . ព . នាលិ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។