វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ន ពាក្យដែលផ្ដើមដោយ "ន" មាន 598 ពាក្យ
ទំព័រ 8 / 20
-
នាយករង នាម
អ្នកដែលមានឋានៈបន្ទាប់ពីនាយក
-
នាយករដ្ឋមន្រ្តី នាម
តំណែងជាប្រធានគណៈរដ្ឋមន្ត្រី។
-
នាយចក្របាលទោ នាម
ឋានន្តរនាយទាហានរងជើងទឹកនៅចន្លោះចក្របាលឯកនិងនាយចក្របាលឯក។
-
នាយចក្របាលឯក នាម
ឋានន្តរនាយទាហានរងជើងទឹកខ្ពស់ជាងនាយចក្របាលទោ។
-
នាយចំណង់ នាម
នាយទាហានដែលមានចិត្តចង់បម្រុងនឹងឡើងទៅកាន់ឋានន្តរជាអនុសេនីយ៍ត្រីគឺឋានន្តររបស់នាយទាហានដែលនៅក្នុងចន្លោះព្រឹន្ទបាលឯកនិងអនុសេនីយ៍ត្រីហៅថាបេក្ខសេនីយ៍ក៏បាន។
-
នាយទាហាន នាម
ទាហានមានឋានន្តរសក្ដិខ្ពស់ចាប់ពីអនុសេនីយ៍ត្រីឡើងទៅ
-
នាយទាហានរង នាម
ទាហានមានឋានន្តរសក្ដិចាប់ពីពលបាលត្រីដល់ព្រឹន្ទបាលឯក។
-
នាយទោ នាម
នាយទី២, ឋានន្តររបស់ពលទាហានខ្ពស់ជាងពលឯក, ទាបជាងនាយឯក។
-
នាយនាវីចំណង់ នាម
នាយទាហានដែលមានចិត្តចង់បម្រុងនឹងឡើងទៅកាន់ឋានន្តរជាអនុនាវីត្រីគឺឋានន្តររបស់នាយទាហានដែលនៅក្នុងចន្លោះនាយចក្របាលបាលឯកនិងអនុនាវីត្រី។
-
នាយសមុទ្រ នាម
ទីឬកន្លែងឆ្ងាយដែលត្រូវធ្វើដំណើរឆ្លងសមុទ្រ
-
នាយសេនាធិការ នាម
( ម . ព . សេនាធិការ )។
-
នាយសំពៅ នាម
ម្ចាស់សំពៅដែលធ្វើជំនួញទៅមកស្រុកឆ្ងាយៗឬអ្នកដឹកនាំបញ្ជាសំពៅ។
-
នាយអាយ គុណកិរិយា
ពីនេះពីនោះ, ខាងណេះខាងណោះ, ត្រង់ណេះត្រង់ណោះ
-
នាយឯក នាម
នាយទី១, ឋានន្តរនៃពលទាហានខ្ពស់ជាងនាយទោ, ទាបជាងពលបាលត្រី។
-
នាយិកា នាម
( ម . ព . នាយក )។
-
នារ គុណកិរិយាគុណនាម
ដែលមានអាការទេរដោយដំណើររត់ឬដោយជ្រាលស្រួលមិនចោត
-
នារទជាតក នាម
ឈ្មោះជាតកមួយមានក្នុងរឿងទសជាតក៍។
-
នារាយណ៍ នាម
នាមម្យ៉ាងរបស់វិស្ណុ; នាមនេះហៅដោយអានុភាពដែលវិស្ណុចេះបែងភាគឱ្យកើតជារូបផ្សេងៗមានរូបមនុស្សជាដើម
-
នារី នាម
ស្ត្រី, មនុស្សស្រី, នាង។
-
នារីក្លាហាន នាម
ស្ត្រីក្លាហានគឺស្ត្រីជាពលរដ្ឋធម្មតាដែលស្លៀកពាក់ឯកសណ្ឋានជាទាហានក្នុងគ្រាស្រុកទេសមានភ័យអាសន្នជាជំនួយដល់ក្រុមទាហានក្នុងក្របខ័ណ្ឌ ( ជាគូដៃនឹងជីវពល )។
-
នារីផល នាម
ឈ្មោះឈើមានផ្លែរូបដូចជាស្រីក្រមុំមានតែក្នុងព្រៃហិមពាន្ត; មានតំណាលក្នុងរឿងបុរាណថាវេលាដែលឈើនេះមានផ្កាផ្លែ, ពួកពិទ្យាធរជ្រួលជ្រើមដណ្ដើមគ្នាបេះផ្កានិងផ្លែឈើនោះដោយសេចក្ដីស្នេហាខ្លាំង។
-
នារីរត្ន នាម
ស្ត្រីដែលមានលម្អនិងចរិយាដ៏ប្រសើរទុកស្មើកែវវិសេស ( ស្ត្រីកែវ )។
-
នារីរ័ត្ន
នាងកែវ, ស្ត្រីកែវឬស្រីថ្លៃ, ស្ត្រីមានលំអប្រហែលដូចពេជ្រ។
-
នាល នាម
( ម . ព . នាលិ )។
-
នាលិ នាម
ទម្ងន់១៦តម្លឹង។
-
នាវ កិរិយាសព្ទ
ម៉ៅយក, ប្រកាន់ទុក
-
នាវា នាម
ទូក, សំពៅ, កប៉ាល់ ...; ( រ . ស .)
-
នាវាចរ កិរិយាសព្ទ
ធ្វើដំណើរតាមផ្លូវទឹក, ធ្វើដំណើរដោយនាវា។
-
នាវាចរណ៍ នាម
ជលគមនាគមន៍ការធ្វើដំណើរតាមនាវា
-
នាវាជីវិត នាម
( សំនួន .) ដំណើរជីវិតដែលរសាត់អណ្ដែតមិនមានកោះត្រើយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។