វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ន ពាក្យដែលផ្ដើមដោយ "ន" មាន 598 ពាក្យ
ទំព័រ 5 / 20
-
នវាគត គុណនាមនាម
ដែលទើបមកថ្មី; មនុស្សឬអ្វីៗដែលទើបមកដល់ថ្មីៗ
-
នវាគតភណ្ឌ នាម
របស់ដែលទើបមកដល់ថ្មីៗ។
-
នវានុវត្តន៍ នាម
ការបញ្ចូលឬការអនុវត្តនូវអ្វីដែលថ្មី
-
នវុតិ គុណនាម
កៅសិប (៩០)។
-
នវោត្បន្ន គុណនាមនាម
ដែលទើបកើតថ្មី; អ្វីៗដែលទើបកើតថ្មី, របស់ទំនើប
-
នហានោទក នាម
ទឹកសម្រាប់ងូត, ទឹកងូត; ( រ . ស .) ព្រះនហោនោទក ( ទឹកស្រង់សម្រាប់ក្សត្រទ្រង់រាជ្យ )
-
នហារុ នាម
សរសៃ ( ក្នុងកាយមនុស្ស - សត្វ ), សរសៃឈាម; ( រ . ស .) ព្រះនហារុ។
-
នហុត គុណនាម
ម៉ឺន (១០. ០០០)។ចំនួនមួយរយសែនកោដិបកោដិក៏ហៅនហុតដែរ។
-
នឫបតី នាម
( ម . ព . នរបតី )។
-
នា ធ.
ព្ធដ៏, ឯ, ត្រង់
-
នាកាល ឈ.
កាល, កាលដែល, កាលបើ
-
នាក់ គុណនាម
ពាក្យសម្រាប់ប្រើដាក់ខាងចុងសំខ្យាដើម្បីឱ្យដឹងចំនួនមនុស្ស
-
នាគ គុណនាមនាម
ប្រសើរ, ចម្បង, បរិសុទ្ធ។
-
នាគទណ្ឌ នាម
ប្រដាប់សម្រាប់ពាក់ឬព្យួរអីវ៉ាន់មានសម្ពៀតតែគួរសរសេរនាគទន្តប្រែថាភ្លុកដំរីឬដៃកែវសម្រាប់ដាក់ព្យួរខោអាវឬសម្ពៀត។
-
នាគទន្ត នាម
ភ្លុកដំរី។
-
នាគបាស នាម
អន្ទាក់ជានាគឬនាគដែលជាអន្ទាក់, ជាចំណង ( នាគដែលកើតដោយអំណាចឫទ្ធិផ្លែងសររបស់ឥន្ទ្រជិត; មាននិយាយក្នុងរឿងចម្បាំងរាមកេរ្តិ៍ )។
-
នាគប្រក់ នាម
ព្រះពុទ្ធរូបមួយបែបមានរូបនាគរាជមួយពេនព័ទ្ធបើកពពារគ្របប្រក់ពីលើព្រះអង្គ; ធ្វើតាមរឿងតំណាលកាលដែលនាគរាជឈ្មោះមុចលិន្ទមកសម្ដែងអាការគោរពព្រះអង្គពេញ៧ថ្ងៃក្នុងខាងក្រោយបន្ទាប់ពេលដែលទ្រង់បានត្រាស់អស់៣៥ថ្ងៃរួចមកហើយ។
-
នាគពិភព នាម
( ម . ព . ពិភពនាគ )។
-
នាគព័ន្ធ នាម
ឈ្មោះសិលាប្រាសាទបុរាណមួយក្នុងពួកប្រាសាទថ្មនៅមហានគរ ( នគរធំ = អង្គរធំ ) ក្នុងខែត្រសៀមរាបមានលទ្ធិពុទ្ធសាសនិកអាចរិយវាទ ( លទ្ធិមហាយាន ) ជាព័ស្ដុតាងដោយមានរូបអវលោកិតេស្វរៈនិម្មិតខ្លួនជាសេះវលាហកស្រង់មនុស្សដែលលង់ទឹកក្នុងមហាសាគរ ( ភពវដ្ដសំសារ ) ឱ្យរួចរស់មានជីវិត
-
នាគមាណវិកា នាម
( ម . ព . នាគមាណវី )។
-
នាគមាណវី នាម
នាងនាគដែលនិម្មិតខ្លួនជាស្រីក្រមុំមនុស្ស ( មាននិយាយតែក្នុងរឿងរ៉ាវបុរាណនិងរឿងក្នុងពុទ្ធកាល )។
-
នាគរា នាម
អ្នកនគរទាំងឡាយ, ពួកអ្នកក្រុង, បណ្ដាជនអ្នកនៅទីក្នុងក្រុង។
-
នាគរាជ នាម
ស្ដេចនាគ។
-
នាគរិក នាមគុណនាម
អ្នកនៅក្នុងក្រុងឬដែលនៅក្នុងក្រុង។
-
នាគរិកា នាមគុណនាម
( ម . ព . នាគរិក )។
-
នាគរី នាម
ស្រីអ្នកក្រុង; ស្រីអ្នកលេងឫកពាហ៊ឺហា។
-
នាគលោក នាម
លោកជាទីនៅនៃពួកនាគ, បាតាល។
-
នាគវិថី នាម
ផ្លូវដំរីគឺផ្លូវដែលព្រះចន្ទ្រចរត្រង់ចន្លោះនៃផ្កាយភរណីគឺផ្កាយយាមនង្គ័លនិងផ្កាយក្រឹត្តិកាគឺផ្កាយកូនមាន់។
-
នាគសោបាន នាម
ជណ្ដើរមានរូបនាគ ( ជណ្ដើរនាគ )
-
នាគា នាម
នាគទាំងឡាយ, ពួកនាគ ( ព . កា .)។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។